ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កម្ពុជាកំពុងដឹកម៉ាស ២លាន ១សែន និងបរិក្ខាពេទ្យ ទៅជួយមិត្តឡាវ ដើម្បីប្រយុទ្ធប្រឆាំងជំថឺកូវីដ-១៩
Mon,16 November 2020 (Time 11:05 AM)
ដោយ ៖ ដើម្បីប្រជាជន


អំណោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខត្រូវបានប្រគល់ជូន ឯកឧត្តមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវហើយ
------------
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញធ្វើដំណើរតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ដោយបានដឹកជញ្ជូនម៉ាស និងបរិក្ខារពេទ្យមួយចំនួន យកទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ ។

ពិធីប្រគល់ និងទទួលម៉ាស និងសម្ភារៈបរិក្ខារ បានប្រព្រឹត្តទៅនៅបរិវេណ អាកាសយានដ្ឋានអន្តរជាតិទីក្រុង វៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

អំណោយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវផ្តល់ជូន រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមមាន ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ, សាប៊ូលាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺនផងដែរ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាចំនួន២លាន១សែន និងបរិក្ខារពេទ្យទាំងនេះយកទៅជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
សូមជម្រាបជូនថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន បញ្ជាក់ថា ខ្មែរ យើងពិតមែនតែ ក្រ ក៏ប៉ុន្តែ ចិត្ត មិន ក្រទេ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ កាលពី ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងពេលសម្តេចបានស្ម័គ្រចិត្ត បរិច្ចាគ ម៉ាស ២ លាន និង សម្ភារៈ ពេទ្យ មួយចំនួនទៀត ដល់ ប្រទេស ឡាវ ដើម្បី ចូលរួម ទប់ស្កាត់ ការឆ្លង រាលដាល ជំងឺ កូ វីដ ១៩ ។

ក្នុងសារជាសំឡេងកាលពី ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា « ខ្មែរយើងពិតមែនតែក្រ ក៏ប៉ុន្តែ ចិត្តវាមិនក្រទេ ។ ខ្លះ គេ អោយ យើង ត្រឹមតែ ២០ ម៉ឺន ម៉ាស ៣០ ម៉ឺន ម៉ាស ! ឥឡូវយើង ហ៊ានទៅឲ្យឡាវ ដល់ទៅ ២ លាន ម៉ាស ។ អាហ្នឹងយើង ធ្វើទៅតាម អ្វី ដែលជា សមានចិត្ត របស់យើងចំពោះ ឡាវ ។

សូមរម្លឹកថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ផ្តល់ ម៉ាស ២ លាន និង សម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀត ជូន ឡាវ ដើម្បី ចូលរួម ទប់ស្កាត់ ការឆ្លង រាលដាល ជំងឺ កូ វីដ ១៩ ។ ម៉ាស និង សម្ភារៈ ពេទ្យ ទាំងអស់នេះ នឹងត្រូវ ដឹកជញ្ជូន ពី ភ្នំពេញ តាម យន្តហោះ ពិសេស ទៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃ ចន្ទ ទី ១៦ វិច្ឆិកា ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ក្នុងលិខិត ជូននាយករដ្ឋមន្ត្រីឡាវ ដែលបានទូរស័ព្ទ មកសួរសុខទុក្ខ សម្តេចថា « ផ្អែកលើកិច្ចសន្ទនា តាមទូរស័ព្ទ និង តាមរយៈការរួមដៃគ្នាជាមួយនឹង កិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តម ក្នុងការបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមធ្វើការបរិច្ចាគ នូវ ម៉ាស ចំនួន ២ លាន និង សម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ។

ទន្ទឹមនេះសម្ដេចតេជោ ក៏សូមចាត់តាំង លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ដើម្បី នាំយក អំណោយខាងលើ ទៅទីក្រុងវៀងចន្ទន៍ នៅ ព្រឹក ថ្ងៃ ចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០តាមជើងយន្តហោះ ពិសេស ។ សម្ដេចតេជោមានជំនឿយ៉ាងមុតមាំ ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ នឹងទទួលបានជោគជ័យ ក្នុងការ ប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ-១៩ ហើយ យើងនឹង ងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា ៕

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ចើញចុះពិនិត្យមើលការដ្នាន និងពន្លឿនការស្ថានា សួនពោធិ៍សាត់ ដែលជាអតីតសួនច្បារ ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ បំពេញបន្លែមមួយចំនួនទៀត នៅក្រុងពោធិ៍សាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអញ្ចើញចូលរួមជាអធិបតី ក្នុងទិវាជាតិអាហារ រូបត្ថម្ភលើកទី៧ ៦ វិច្ឆិកា ២០១៤ ៦ វិច្ឆិកា ២០២០ ក្រោមប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព នៅខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត ខែធ្នូ ឆ្នាំ២០២០

ឯកឧត្តម ទេសរដ្នមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ចើញជួបសំណេះណាល និងចែកកញ្ចប់អាហារ ជូនដល់ប្រជាពលរដ្ន ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ៧០០ គ្រួសារ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមបន្តសម័យប្រជុំរដ្នសភា លើកទី៥ នីតិលទី៦ ឆ្នាំ២០២០ នៅវិមានរដ្នសភា

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២០

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងមូលដ្នានខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ចើញជាអធិបតីក្នុងពិធីបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យការងារសាងសង់វិមាន ឈ្នះ ឈ្នះ

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ គណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះពិនិត្យការដ្នានសាងសង់ ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ នៅខេត្តកែប

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយ មេបញ្ជាការកងទ័ពជើងគោក នៃបណ្ដាលប្រទេសអាស៊ាន ទាំង០៩ផ្សេងទៀត បានអញ្ចើញចូលរួមប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លើកទី២១ តាមរយៈប្រព័ន្ធ Virtual Conference

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យពិភាក្សាលើសំណើ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការដាក់ឲ្យប្រើប្រាស់ E-VISA នៅទីស្ដីរក្រសួង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំដោះស្រាយបណ្ដឹង នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកវេទិកាសាធារណៈ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ចើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ជូនចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន គិត ម៉េង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៍ជំនាន់ទី២៥ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ចើញជួបសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៍ ជូនប្រជាពលរដ្នដែលខ្វះខាត ចំនួន ៥០ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
359 នាក់
ម្សិលមិញ :
1169 នាក់
សប្តាហ៍នេះ :
8852 នាក់
សរុប :
2091656 នាក់