ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ចើញចុះពិនិត្យមើលការដ្នាន និងពន្លឿនការស្ថានា សួនពោធិ៍សាត់ ដែលជាអតីតសួនច្បារ ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ បំពេញបន្លែមមួយចំនួនទៀត នៅក្រុងពោធិ៍សាត់
Wed,25 November 2020 (Time 01:45 PM)
ដោយ ៖ ដើម្បីប្រជាជន


សួនច្បារ និងស្ពានអាកាសថ្មើរជើងថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងពោធិ៍សាត់

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យមើលការដ្ឋាន និងពន្លឿនការស្ថាបនា «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត ដែលមានទីតាំងជាប់ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា បន្ទាប់ពីខេត្តពោធិ៍សាត់ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទទួលរងឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩នោះរួចមក ដល់ពេលដែលយើងត្រូវបន្តចាប់ដៃគ្នាអភិវឌ្ឍន៍ខេត្ត ឱ្យមានភាពស្រស់បំព្រង និងរីកចម្រើនបន្ថែមទៀតហើយ។

ជាក់ស្តែងដូចជា «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា និងស្ពានអាកាសថ្មើរជើងថ្មី ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ពីលើសមិទ្ធផល ដែលបានធ្វើរួច ដូចជាសួនច្បារផ្លូវលេខ១០១ ទល់មុខសាលាខេត្ត អគាររដ្ឋបាលសាលាខេត្ត ភ្លើងស្តុប ផ្លូវកៅស៊ូភូមិចំការចេក ភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ដំបូលផ្សារថ្មី ទំនប់បង្ហៀរក្បាលហុង ។ល។
ឯកឧត្តមបានបន្ថែមថា សួនច្បារនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់បានមួយកម្រិតផងដែរ។

ឯកឧត្តមបានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២១ខាងមុខ ឯកឧត្តមមានគម្រោងរៀបចំ ច្រាំង និងសួនច្បារនៅផ្នែកខាងកើតស្ទឹងបន្ថែមទៀត ដែលទាំងនេះយើងធ្វើបាន គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងដដែលនោះ ឯកឧត្តមបានបន្តពិនិត្យមើលទីតាំងស្ថាបនាស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ ដែលនឹងចាប់ផ្ដើមអនុវត្តគម្រោងនៅអំឡុងខែធ្នូ ឆ្នាំ២០២០ឆាប់ៗខាងមុខ។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំលើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ៕

ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ ដែលជាអំណោយរបស់ទីក្រុង Changwon City Korea

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ចើញជួបសំណេះសំណាល ជាមួយសិក្ខាកាមនគរបាលនារីក្នុងផែនការងារសន្តិសុខ ចំនួន ៣៧នាក់ មកពីស្នងការរដ្ឋាននគរបាល ខេត្តចំនួន៧

លោកជំទាវឧកញ៉ានាងវិសាខា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានទទួលផ្ទាំងសិលាចារិកមួយផ្ទាំង ស្ថិតនៅវត្តគីរីស្តេចគង់ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានចារក្នុងស.វទី៧ ហើយប្រគល់ជូនសារមន្ទីរជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រតិបត្តិការឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ សម្រាប់ក្រុមការងារស៊ើបអង្កេតបទល្មើសឆ្លងដែន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ ក្នុងជួរកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង

លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្ត

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ខេត្តបាត់ដំបង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រតិភូ អញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ដឹកនាំដោយ លោក ឧកញ៉ា ឆាវ អ៊ីនទ័រ នៅទីស្ដីការក្រសួង

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងាររយៈពេល ១២ខែ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមប្រជុំពិភាក្សាការងារ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាព ជាដៃគូសភាអាសុី-អឺរ៉ុប​ លេីកទី១១

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ចើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ ដែលមានជម្ងឺដំបៅពោះវៀនធំ និងពោះវៀនដុះខ្នែង បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ និងបំពាក់ឋានន្តរសក្ដិ

អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម ចែកជូនគ្រួសារ លោក ហេង តារា ដែលរងគ្រោះដោយភ្លើង ឆេះផ្ទះខូចខាតទាំងស្រុង នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកម្លាំង បូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ លើកទិសដៅអនុវត្តបន្តឆ្នាំ២០២១

លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បានចាត់អោយក្រុមការងារ មនុស្សធម៌ បាននាំយកអំណោយ មួយចំនួន ទៅប្រគល់ជូនលោកយាយ អុឹម ឡាត់​ និងចៅដើម្បីសម្រួលក្នុងជីវភាព បានមួយរយៈ នៅបន្ទាយមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យបូក សរុបសភាពការណ៍ ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២០ និងដាក់ចេញទិសដៅការងារ អនុវត្តបន្តសម្រាប់ ឆ្នាំ២០២១

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សា លើស្ត្រី ២០១៩-២០២៣

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យបូកសរុបសភាពការណ៍ ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២០ និងដាក់ចេញទិសដៅការងារ បន្តសម្រាប់ ឆ្នាំ២០២១

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
399 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
12954 នាក់
សរុប :
2203706 នាក់