ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាព ក្នុងវេទិកាសាធារណៈប្រចាំឆ្នាំស្ដីពី កសិកម្មរុក្ខាប្រមាញ់ និង នេសាទ និងសម្បទានដីសេដ្ឋកិច្ច នៅទីស្ដីការក្រសួង
Mo,13 Januar 2020 (Time 02:14 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានរៀបចំវេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុនឯកជន អង្គការជាតិ-អន្តរជាតិ សមាជិក សមាជិកាប្រមាណ ៥៥០នាក់។

ជារៀងរាល់ឆ្នាំក្រសួងបានរៀបចំវេទិកានេះឡើងគឺដើម្បីពិនិត្យ និងវាយតម្លៃលើរាល់សមិទ្ធផលដែលសម្រេចបាននាឆ្នាំកន្លងមក ពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច គម្រោងអភិវឌ្ឍវិស័យកសិកម្ម លើកយកបញ្ហាប្រឈមមកពិនិត្យនិងដោះស្រាយ ទទួលយកនូវអនុសាសន៍ មតិ យោបល់ ចំណោទសួរពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំចងក្រងជាយុទ្ធសាស្រ្ត ឬយន្តការដោះស្រាយឲ្យបានស៊ីជម្រៅ ទាន់ពេល និងមានប្រសិទ្ធភាពនូវរាល់បញ្ហាពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចផងដែរ។

ម៉្យាងវិញទៀត វេទិកានេះបានផ្តល់ឪកាសឲ្យគ្រប់ភាគីមានជាអាទិ៍៖ ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល តំណាងសមាគម សហគមន៍ទាំងអស់បានមកធ្វើការចែករំលែកនូវរាល់ចំណេះដឹង បទពិសោធន៍ ផ្តល់ជាគំនិត យោបល់ ឬយុទ្ធសាស្រ្តល្អៗក្នុងការអភិវឌ្ឍ ការការពារ និងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដែលធាតុចូលដ៏មានតម្លៃទាំងនេះ គឺជាគន្លឹះ ឬជាត្រីវិស័យសម្រាប់យើងទាំងអស់គ្នាដើរឲ្យដល់គោលដៅគឺធ្វើយ៉ាងណាសម្រេចឲ្យបានចក្ខុវិស័យក្នុងការអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣រួមចំណែកអភិវឌ្ឍវិស័យកសិកម្ម កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង ការនាំចេញ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំវេទិកាសាធារណៈនា ពេលនេះបានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង លោកបានថ្លែងអំណរគុណជូនចំពោះវត្តមានសមាជិក សមាជិកានៃអង្គពិធី និងវាយតម្លៃខ្ពស់ចំពោះគ្រប់គាភីពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកអស់កំលាំងកាយ ចិត្ត និងស្មារតីទទួលខុសត្រូវក្នុងការចូលរួម គាំទ្រ ផ្តល់ជាគំនិត និងកិច្ចសហការបានយ៉ាងល្អប្រសើរ ធ្វើឲ្យក្រសួងសម្រេចទទួលបានសមិទ្ធផលធំៗជាច្រើនដូចអ្វីដែលឯកឧត្តម ម៉ម អំណត់ បានរំលេចជូនអង្គពិធីបានជ្រាបខាងដើម។

តែទោះជាយ៉ាង ណា យើងទទួលស្គាល់ហើយថាវិស័យកសិកម្ម មានការអភិវឌ្ឍរីកចម្រើនទៅបាន ល្គឹកណាក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗជាច្រើនទៀតចូលរួមគាំទ្រ និងសហការឲ្យបានពេញលេញបន្ថែមទៀតតាមគ្រប់ស្ថានការណ៍ ដោយឈរលើទិសដៅ និងប្រយោជន៍រួមតែមួយគឺសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ការធ្វើយន្តូបនីយកម្មកសិកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វនិងវារីវប្បកម្ម ការគ្រប់គ្រងសម្បទាដីសដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ធានាចីរភាពបរិស្ថាន និងធនធានធម្មជាតិ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារ រួចឈានទៅសម្រេចឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

នាឳកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបកស្រាយនូវសំណួរ និងដោះស្រាយបញ្ហាមួយចំនួនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួង និងដោយឡែកចំពោះបញ្ហាផ្សេងទៀតទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពិនិត្យពិចារណាគិតគូដោះស្រាយជាលក្ខណប្រព័ន្ធដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ដោយឡែកភាពអសកម្ម បញ្ហាប្រឈម និងសំណូមពរមួយចំនួនដែលកើតចេញពីការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យអគ្គលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ចរៀបចំប្រជុំអន្តរក្រសួងជាបន្ទាន់មួយដើម្បីស្វែងរកគន្លឹះដោះស្រាយឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុងពិធី បើកសន្តិបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំនងរដ្នសភា ព្រឹទ្ធសភា និង អធិការកិច្ច

ឯកឧត្តម វេង សាខុន រដ្នមន្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកវគ្គ បណ្ដុះបណ្ដាលដល់មន្ត្រីក្របខណ្ឌឆ្នាំ២០១៩ នៅទីស្ដីការក្រសួង

សម្ដេចក្រឡាហោម ស ខេង អញ្ចើញដឹកនាំប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញប្រកបដោយ សុវត្ថិភាព

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងពិធីចុះហត្ថ លេខារួមគ្នាលើឯកសារ ផែនការសហប្រតិបត្តិការ ឆ្នាំ២០២០

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាគណៈអធិបតីក្នុងពិធី សម្ភោធ ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែប្រវែង៦០០០ម៉ែត្រ នៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូអញ្ចើញចុះពិនិត្យ ការដ្នានស្ថាបនាផ្លូវ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាគណៈអភិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវអាទិភាពរថយន្តក្រុងដឹកជញ្ជួនសាធារណៈ City Bus

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដឹកនាំប្រតិភូអគ្គបញ្ជាការ ទៅជូនពរឆ្នាំថ្មីឯកអគ្គរដ្នទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានស្វាគមន៍ និងកោតសសើរចំពោះការអនុវត្តផែកការ វិនិយោធសម្បទានដីសេដ្ឋកិច្ច ដាំដុះកៅស៊ូនៅកម្ពុជា របស់សម្ព័ន្ធកៅស៊ូវៀតណាម ទទួលបានជោគជ័យ

សម្ដេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប៤១ ឆ្នាំ នៃថ្ងែជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២០ នៅខេត្តកោះកុង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះល្បាត ត្រួតពិនិត្យរុករក និងបង្ក្រាបបទល្មើស នៅតំបន់កន្ទុយនាគ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារវិស័យជលផល ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ រថយន្តធុនធ្ងន់ និង ជំនាញកំព្យូទ័រ រដ្នបាល របស់កងពលតូចដឹកជញ្ចួន៩០ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យ ស្ថានភាព ជីវភាព និង ការអភិវឌ្ឍក្រុងកោះរ៉ុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អានុសាសន៍៤ចំនុច ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអនុញាត ឲ្យម្ចាស់មេដៃមាស ស៊ន សៀវម៉ី ចូលជួបសម្ដែងការគួរសម នៅអគ្គស្នងការ នគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ភោធបើកឲ្យដំណើរការ រោងចក្រវេចខ្ចប់កែឆ្នៃនិងនាំចេញផ្លែឈើស្រស់ នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និង លោកជំទាវ បាននាំយកថវិកាប្រគល់ជូនគ្រួសារសព ជនរងគ្រោះស្លាប់និងគ្រួសាររងរបួស ក្នុងឧបទ្ទវហេតុបាក់ រលំអគារនៅខេត្តកែប

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំសេចក្ដីព្រាងច្បាប់ វិសោធនកម្ម ស្ដីពីអន្តោប្រវេសន៍ និងកែសម្រួលលិខិតបទដ្នាន គតិយុត្តពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងមហាផ្ទៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
953 នាក់
ម្សិលមិញ :
1021 នាក់
សប្តាហ៍នេះ :
8355 នាក់
សរុប :
1578244 នាក់