ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អានុសាសន៍៤ចំនុច ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី
Fr,17 Januar 2020 (Time 09:57 )
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អានុសាសន៍ ៤ចំណុច ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងកិច្ចការនារី
====================
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងកិច្ចការនារី ដែលប្រព្រឹត្តទីស្តីការក្រសួង នារសៀលថ្ងៃព្រហស្បត្តិ៍ ៧កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់មន្ត្រីរាជការទាំងអស់ ជាពិសេសបងប្អូនជានារី នៃក្រសួងកិច្ចការនារី ។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព សូមអរគុណសន្តិភាព និងសូមអរគុណនូវនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ និងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធិភាព។

មានសន្តិភាព ទើបធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រជាពលរដ្ឋមានជីវភាពរស់នៅសុខសាន្តសម្បូរ សប្បាយ មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ ដែលបានរួមចំណែកក្នុងការធ្វើឲ្យស្ថានភាពជីវភាព ឋានៈ និងតួនាទីរបស់ស្រ្តីកាន់តែប្រសើរឡើង ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម នយោបាយ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ដែលបានលើកកម្ពស់ និងផ្តល់ឱកាសដល់មន្ត្រីរាជការជានារី បានធ្វើការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងកិច្ចការនារី ។

សកម្មភាពនេះ នឹងរឹតតែជួយជំរុញមន្ត្រីរាជការជានារីបានរួមចំណែកកាន់តែសកម្មថែមទៀតក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុក “ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

ជាមួយគ្នានេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដល់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងកិច្ចការនារី ដូចតទៅ ៖

១. សមាសភាពដែលបានកែសម្រួល និងសមាសភាពបន្ថែមថ្មី សូមឲ្យអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ។

២. អនុវត្តឲ្យបានល្អនូវភារកិច្ច លក្ខន្តិកៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។

៣. ថ្នាក់ដឹកនាំក្រសួងជួយផ្តល់ឱកាស ដើម្បីឲ្យសមាគមនារីមានលទ្ធភាពក្នុងការធ្វើសកម្មភាពរបស់ខ្លួនផងដែរ ។

៤. ជម្រុញឲ្យស្រ្តីដែលមានតួនាទីត្រូវបានកសាង និងពង្រឹងសមត្ថភាពរបស់ខ្លួន ដោយមានការជឿជាក់ ក៏ដូចជាទទួលបានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងផងដែរ ។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានអញ្ចើញជាអធិបតីភាព ក្នុងពិធី សម្ភោធជាផ្លូវការ សមាគមវារីវប្បករកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី MIYAHARA Ai អនុប្រធានអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងរាយការណ៍ នៅទីស្ដីការក្រសួង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះពិនិត្យការដ្នានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅវិមានឈ្នះឈ្នះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើ សេចក្ដីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអនុញ្ញាតឲ្យ ឯកឧត្តម នាយនគរបាលជាន់ខ្ពស់ អែនធើនី មីកក្វាយ នគរបាលសហព័ន្ធអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្នាននគរបាលខេត្តកំពង់ធំ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធុបថ្វាយគ្រឿងសក្ខារៈ និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅរមណីដ្នានប្រវត្តិសាស្ត្រ វត្តភ្នំ

ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី បាននាំយកអំណោយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិឌ្ឍនា ប៊ុន សៀងលី ប្រគល់ជូនមណ្ឌលកុមារកំព្រាចំនួន៨ នៅក្នុងខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យខួបគម្រប់៧ថ្ងែ សពលោកជំទាវ វ៉ា សារិត និងសពលោកស្រី អុក សំភន នៅខេត្តស្វាយរៀង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការចិញ្ជឹម កូនកង្កែប និងកូនត្រីអណ្ដែង នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញក្នុងពិធីបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន យុទ្ធជន យុទ្ធនារី នៅចេតីយ៍ពាមអំពិល ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន និងលោកជំទាវ បានអញ្ជើញក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងសំណេះសំណាលជាមួយប្រជាពលរដ្ន នៅវត្តលលកសចាស់ ក្នុងក្រុងពោធិសាត់ ខេត្តពោធិសាត់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរតនៈភ្នំប្រុស ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមសូត្រមន្តក្នុងវេនកាន់បិណ្ឌទី១៤ នៅវត្តសំរោងអណ្ដែត ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចុះពិនិត្យសកម្មភាពខតាន់ ដល់កុមារា នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការ ការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល ជាមួយកងទ័ពនៃយោធភូមិភាគទី១ នៅទីបញ្ជាការដ្នានខេត្តស្ទឹងត្រែង

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញប្រារព្វ ពិធីបុណ្យជីវិកភត្តទាន ជូនឧបាសក លាវ ហន ឧបាសិកា ឌឿក គីម ហុង បុព្វការីជនទាំងឡាយដែលកំពុងមានជន្មារស់នៅក្នុងបច្ចុប្បន្ននេះ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ និងក្រុមគ្រូពេទ្យ និងមន្ត្រីកិច្ចសន្យា នៅសាលាខេត្តព្រះសីហនុ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
812 នាក់
ម្សិលមិញ :
957 នាក់
សប្តាហ៍នេះ :
10639 នាក់
សរុប :
1988614 នាក់