ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាគណៈអធិបតីក្នុងពិធី សម្ភោធ ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែប្រវែង៦០០០ម៉ែត្រ នៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ
So,19 Januar 2020 (Time 10:55 )
ដោយ ៖ ដើម្បីប្រជាជន


នៅថ្ងែសៅរ៍ ៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងែទី ១៨ ខែ មករា ឆ្នាំ ២០២០ នេះ ឯកឧត្តម ឧត្តមសេយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៦ ០០០ ម៉ែត្រ ពីភូមិអារក្សត្នោត ទៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕

ដោយមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង មានវត្តមាន ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត រួមជាមួយ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណ៣៦២៨ នាក់។

លោក អួត ឈាងលី អភិបាលស្រុកជើងព្រៃ ក្នុងរបាយការណ៍ បានលើកឡើងអំពី ប្រវត្តិកសាងផ្លូវ ពីឃុំស្តើងជយ័មក វត្តឧទម្ពរ ដែលជាផ្លូវ ព្រះសង្ឃ និង អ្នកភូមិបានត្រួសត្រាយឡើង ក្នុងទសវត្សឆ្នាំ១៩៥០ និង១៩៦០ សម្រាប់ ធ្វើដំណើរ ជាផ្លូវលំតូចចង្អៀត។លុះដល់ឆ្នាំ១៩៩៥ មានកម្មវិធី TRIP អង្ករពលកម្ម សម្រាប់ជួសជុលឡើងវិញ ហើយជាបន្តបន្ទាប់ ដល់ឆ្នាំ២០១២ ទើបឃុំត្រពាំងគរ បានប្រើប្រាស់មូលនិធិឃុំជួសជុលបាន
៣០០០ ម៉ែត្រ និងឆ្នាំ២០១៤ បន្តជួសជុលបាន ៣ ០០០ ម៉ែត្រទៀត ទើបនៅឆ្នាំ២០១៨ ៕

ប្រជាពលរដ្ឋបានស្នើសុំ ឯកឧត្តម ហ៊ុន ម៉ាណែត ជួយធ្វើផ្លូវនេះឡើងវិញ តាមរយៈ ឯកឧត្តម ម៉ឹង មករា ប្រធានក្រុមទី៨ រួចក៏មានការឆ្លើយតម ដោយចាប់ផ្តើមកសាងផ្លូវនេះ ដោយពង្រីកទទឹងផ្លូវ ៦ម៉ែត្រ,កំពស់២ ម៉ែត្រ,ប្រវែង៦ ០០០ ម៉ែត្រ ចាប់ផ្តើមកសាង ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ និង បញ្ចប់រួចរាល់ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០១៩ ព្រមទាំងបានដាំដើមក្ងោកលំអ សង្ខាងផ្លូវ ចំនួន ២ ០០០ ដើម ហើយបានដាក់សម្ពោធនាពេលនេះ ។

នៅពេលផ្លូវនេះ បានសាងសង់រួច ប្រជាពលរដ្ឋ សប្បាយរីករាយ និងបានផ្តល់ផលប្រយោជន៍ដ៏ច្រើន ក្នុងការលើកកំពស់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន រួមទាំង បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និង ក្រុមការងារ គ្រប់ថ្នាក់ ដែលបានចំណាយធនធានថវិកា មកជួយកសាងផ្លូវគ្រួសក្រហមមួយខ្សែនេះឡើង។

បន្ទាប់មក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានចូលរួមសំណេះសំណាល ដោយការគោរព ចំពោះ ឯ្ឧត្តម ហ៊ុន ម៉ាណែត និងសូមអរគុណចំពោះការសាងសង់ផ្លូវនេះឡើង តាមសំណូមពរប្រជាពលរដ្ឋនៅភូមិអារក្ស និងភូមិត្នោតបាក់ ដោយមានក្រុមការងារឯកឧត្តម ម៉ឹង មករា បានចូលរួមដឹកនាំកសាង និងបានជួយដោះស្រាយសំណូមពរខ្វះខាតនានាជូនប្រជាពលរដ្ឋ រួមជាមួយក្រុមការងារថ្នាក់ជាតិ ៕

ដែលមានឯកឧត្តម វេង សាខុន ជាប្រធាន,និងក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជើងព្រៃ ដែលមាន ឯកឧត្តម ម៉ា ឈឿន ជាប្រធាន។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណា ត្រូវប្រើប្រាស់ផ្លូវមួយខ្សែនេះ ជារបស់រួម ដោយចេះថែរក្សាអោយបានយូរអង្វែង ជាប្រយោជន៍ទាំងអស់គ្នា។ ម្យ៉ាងទៀត យើងត្រូវចូលរួមថែរក្សាសុខសន្តិភាព អោយនៅស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីយើងទទួលបាននូវការអភិវឌ្ឍរីកចំរើនថ្មីៗថែមទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ទៅកាន់អង្គពិធីទាំងមូល ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីគោរពស្រលាញ់ និង ជាទីនឹករលឹកបំផុត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមនាឱកាសនេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថាៈ នៅស្រុកជើងព្រៃ មានក្រុមការងារ ចុះមកជួយប្រជាពលរដ្ឋជាយូរមកហើយ ដូចជា ឯកឧត្តម ម៉ឹង មករា ,ឯកឧត្តម វេង សាខុន កន្លងមក បានចូលរួមដោះស្រាយការលំបាក ខ្វះខាត របស់ប្រជាពលរដ្ឋ តាមភូមិ ឃុំ រួមជាមួយ អាជ្ញាធរ ខេត្ត ,ស្រុក និង ឃុំ,ភូមិ បម្រើសេវា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានជាប់ជានិច្ច។ ការពិត នៅសមយ័ប៉ុល ពត ប្រជាជនធ្វើការយ៉ាងលំបាក ហើយមានការកាប់សំលាប់ប្រជាពលរដ្ឋស្លូតត្រង់ថែម ទៀត។ ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចំរើន រហូតមកដល់សព្វថ្ងៃ។

ប្រជាពលរដ្ឋក៏បានដឹងគុណ ចំពោះថ្ងៃ៧ មករា និង អរគុណ ដល់ សន្តិភាព រួមទាំងអរគុណ ដល់ ថ្នាក់ដឹកនាំទាំងអស់ ដែលបានដឹកនាំរំដោះប្រទេសជាតិ រកសុខសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ហើយបានដឹកនាំការអភិវឌ្ឍរីកចំរើនរហូតមក។ ហេតុនេះ យើងត្រូវតែបន្តការពារសុខសន្តិភាពអោយនៅស្ថិតស្ថេរគង់វង្សយូរអង្វែងទៀត។

ជាទីបញ្ចប់ ឯកឧត្តម បានបំពាក់មេដាយ ស្ថាបនាជាតិ ជូន សប្បុរសជនមួយចំនួន ដែលបានចូលរួមកសាងសមិទ្ធិផលកន្លងមក និងបាននាំមកនូវ អំណោយមួយចំនួនមកចែកជូនផងដែរ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីបណ្ចុះខណ្ឌសីមា ព្រះវិហារថ្មី និងសម្ភោធ សមិទ្ធផលនានា នៅវត្តដងទង់ ក្នុងស្រុកដងទង់ ខេត្តកំពត

ប្រជាពលរដ្នទូទាំងឃុំគៀនជ្រៃ បានសម្ដែងនូវអំណរសាទរ សប្បាយរីករាយ និង អរគុណជូនចំពោះ ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ចើញមកប្រគល់ផ្ទះជូនលោកស្រី ឡាក់ ថុក ( គ ថ្លង់ ) រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមពិធីបុណ្យសពកូនប្រុស ឯកឧត្តម នាយឧត្តមសេនីយ៏ ទូច ណារ៉ុថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើក ទិសដៅខែមីនា ឆ្នាំ២០២០

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលខណ្ឌមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាការងារ រវាងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងក្រសួងការពារជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្នបាលខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពបញ្ហាប្រឈម និងទិសបន្តដៅក្នុងការ អនុវត្តផលិតកម្មកសិកម្ម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្នមន្ត្រីក្រសួងព័ត៏មាន អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយព័ត៏មានប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៍ ដល់បណ្ដាលអ្នកសារព័ត៏មាន នៅប្រទេសកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការជាតិលើកទី៣ នៅទីស្ដីការក្រសួងការបទេស

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម ឈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវអង្ករ ក្រុម ឈ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលស្រុកស្រីសន្ធរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្នានខេត្តស្វាយរៀង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារ ជាមួយវិស័យឯកជនក្រុមការងារ ផ្នែកកសិកម្ម កសិ ឧស្សាហកម្ម ក្រុម ក

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសមិទ្អិផលនានា នៅវត្តស្វាយទោង ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទ ស្ត្រីបង្វិលចង្ក្រានមិនជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបការងារ គណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតី សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1246 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
11000 នាក់
សរុប :
1614451 នាក់