ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញចុះសួរសុខទុក្ខគ្រួសារសពប្រជាពលរដ្នដែល បានស្លាប់ចំនួន០៤នាក់ ក្នុងហេតុការណ៍ បាក់រលំអគារ ០៧ជាន់ នៅខេត្តកែប
Fr,10 Januar 2020 (Time 12:50 )
ដោយ ៖ ដើម្បីប្រជាជន


នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ :សេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ

បន្ទាយមានជ័យ​ :​ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ តំណាងរាស្រ្ត​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អមដំណើរក្រុមការងារពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ ឯកឧត្ដម អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន​ស្រុកមង្គលបូរី បានចុះសួរសុខទុក្ខគ្រួសារសពប្រជាពលរដ្ឋដែលបានស្លាប់ចំនួន០៤នាក់ នៅក្នុងហេតុការណ៍បាក់រលំអាគារ០៧ជាន់នៅខេត្តកែបកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងមក នៅភូមិដងក្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ក្រុមគ្រួសារដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងបានលេីកឡេីងវត្តមានដ៏សំខាន់ចាំបាច់របស់សម្តេចតេជោសែនក្នុងការនៅកៀកនិងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា​ "សេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ​" និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់បាត់បង់ជីវិតបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីដ៏សោកសៅនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកបច្ច័យចូលបុណ្យសព ដែលក្នុងនោះមានច័្ចយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន​ ប្រគល់ជូនក្រុមគ្រួសារចំនួន២​ ដែលមានសមាជិកគ្រួសារបានស្លាប់​ និងរបួស​ សរុបចំនួន៩នាក់ ដោយអ្នកស្លាប់៤នាក់​ សពមួយៗទទួលបានបច្ច័យ១លានរៀលដើម្បីចាត់ចែងពិធីបុណ្យសព​ និងអ្នករងរបួសចំនួន៥នាក់​ម្នាក់ៗទទួលបានថវិកា៥០មុឺនរៀល​និងប្រជាពលរដ្ឋចូលរួម១៥០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ថវិកា១មុឺនរៀល ផងដែរ៕

បន្ទាប់ពីចូលរួមមរណ:ទុក្ខដ៏សែនក្រៀមក្រំរួចមក​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និងក្រុមការងារបានបន្តដំណេីរទៅពិនិត្យមេីលស្ថានភាពទឹកនៅស្ទឹងមង្គលបូរី​ និងស្ទឹងសិរីសោភ័ណដេីម្បីប្រុងជេីងការដោះស្រាយការបញ្ហាទឹកជូនប្រជាពលរដ្ឋយេីងនារដូវប្រាំងនេះបានទាន់ពេលវេលា​ ។

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អញ្ចើញជាអធិបតី សំណេះសំណាល និង ប្រគល់គោគួរបាន ជូនបងប្អូនប្រជាពលរដ្ន នៅស្រុកក្រគរ ខេត្តពោធិសាត់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកជំទាវ អញ្ជើញជាគណៈអធិបតីក្នុងពិធី ដាំដើមក្ងោកនៅជុំវិញ បរិវេណវត្តនគរបាជ័យក្រៅ ក្នុងស្រុកកំពង់សៀម

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ នៅសាលប្រជុំ សសរ ១០០ សម្ដេចតេជោ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អញ្ចើញសំណេះសំណាល និងចែកសាច់គោគួរបាន ជូនដល់ប្រជាពលរដ្នចំនួន៤០០ គ្រួសារ នៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ចើញចូលរួមក្នុងពិធី សម្ភោធសាលប្រជុំ សសរ ១០០ សម្ដេចតេជោ និងចម្រើន ព្រះបរិត្ត នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានអញ្ជើញជួបសំណេះ សំណាល និង នាំយកអំណោយ ផ្ដល់ជូនដល់ក្រុមគ្រួសាររងគ្រោះដោយ អគ្គីភ័យឆេះផ្ទះ នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌល ស្វាយរៀង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្នក្រីក្រ ចំនួន៣០ គ្រួសារ នៅខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធី បិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង

ឯកឧត្តម បណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកកងមាស អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកកងមាស

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ចើញចុះជួបសំណេះ សំណាល និងនាំយក ប្រេងសាំង១០០០ លិត្រ និងថវិកា មួយចំនួន ដើម្បីជួយបូមទឹកសង្គ្រោះស្រូវ របស់ប្រជាពលរដ្ន នៅឃុំពត់ស ស្រុកបាទី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះ សប្បរសធម៍ទី១២ ជូនលោកយាយ យាម អែម និងលោកយាយ យាម អឿន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ន ចំនួន១០០ គ្រួសារ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែកក្ដដា និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២០

ឯកឧត្តម ទេសរដ្នមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជើញថ្វាយបង្គំ Eid Al-Udha និងចូលរួមកម្មវិធីសម្ភោធ សំឡេះគោគួរ និងអាគីកះ នៅសង្កាត់ច្រាំងចំរោះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា បានអញ្ចើញចុះចែក សាច់គោគួរ ដល់ប្រជាពលរដ្នខ្មែរឥស្លាម ចំនួន៣៨៥ គ្រួសារ នៅក្នុងខេត្តក្រចេះ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្ដីពីការជម្រុញឲ្យលោកស្នងការរងទទួលផែន ការងារគ្រប់ផែន យកចិត្តទុក្ខដាក់ចំពោះពង្រឹង វិន័យកងកម្លាំងនគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រង មន្ត្រី បុគ្គលិក និងជនរងគ្រោះ នៅមណ្ឌលឱកាសខ្ញុំ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៍និងទេសចរណ៍ នៃរដ្នសភា

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ចើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួល ពាក្យបណ្ដឹង អង្កេត និង ទំនាក់ទំនងរដ្នសភា ព្រឹទ្ធសភា នៃរដ្នសភា នៅខេត្តព្រះសីហនុ

លោកជំទាវឧកញ៉ា នាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង សូមគោរពថ្លែងអំណរ អរព្រះគុណចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបត្តីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ សំណង់ក្នុងរាជធានីភ្នំពេញ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
225 នាក់
ម្សិលមិញ :
2317 នាក់
សប្តាហ៍នេះ :
10375 នាក់
សរុប :
1883849 នាក់