ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម ឈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវអង្ករ ក្រុម ឈ
Mi,12 Februar 2020 (Time 12:51 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកិច្ចក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន សមាជិក សមាជិកានៅក្នុងក្រុម “ឈ” បានញ៉ាំងឱ្យប្រឹត្តិការណ៍នាព្រឹកនេះប្រព្រឹត្តទៅក្នុងស្មារតីនៃកិច្ចសហការខ្ពស់ និងការផ្សាផ្សាភ្ជាប់នូវទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងក្រសួង-ស្ថាប័ន និងដៃគូឯកជនពាក់ព័ន្ធក្នុងវិស័យកសិកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំនេះជារៀងរាល់ឆ្នាំដើម្បីតាមដាន ពិភាក្សា ផ្លាស់ប្តូរយោបល់ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងប្រមូលយកធាតុចូលសំខាន់ៗពីគ្រប់តួអង្គពាក់ព័ន្ធ រួចដាក់ចេញជាយន្តការដោះស្រាយនូវរាល់បញ្ហាដែលជាឧបសគ្គក្នុងដំណើរការអភិវឌ្ឍវិស័យ

ស្រូវ-អង្ករកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ដ៏ដូចជាពេលអនាគតឱ្យបានទាន់ពេលវេលា សមស្រប មានប្រសិទ្ធភាព សម្លាភាព និងសមធម៌ ឈានឆ្ពោះទៅបង្កើនផលិតភាពផលិតកម្មស្រូវ-អង្ករ ប្រកបដោយគុណភាព ការប្រកួតប្រជែង និងកែច្នៃ ដើម្បីឈានទៅសម្រេចគោលនយោបាយនៃការនាំចេញមាសសរបស់រាជរដ្ឋាភិបាលឱ្យបាន ១លានតោននាពេលអនាគត។

ជាលទ្ធផល សំនួរ សំណូមពរ និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការផលិត ផលិតភាព និងចែកចាយនៃពូជស្រូវគ្រិះ ការចរាចរណ៍ ប្រើប្រាស់ និងគ្រប់គ្រងថ្នាំកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា នីតិវិធី លក្ខខណ្ឌតម្រូវ និងសារៈសំខាន់នៃអនាម័យនិងភូតគាមអនាម័យចំពោះវិស័យកសិកម្មទាំងមូល វិសាលភាពនៃមន្ទីរពិសោធន៍ពូជស្រូវត្រូវបានឆ្លើយ និងដោះស្រាយដោយ
ឯកឧត្តមសហប្រធាន និងស្ថាប័នជំនាញក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

ដោយឡែកសំណូមពរ និងបញ្ហាចំបងៗមួយចំនួនទៀតដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលហួសពីសមត្ថកិច្ច ឬសិទ្ធិអំណាចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិត រួមទាំងសំណូមពរដាក់ជូនរាជរដ្ឋាភិបាលដើម្បីជ្រាប ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។

សូមអនុញ្ញាតជម្រាបជូនអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងវិស័យស្រូវ-អង្ករសម្រាប់ឆ្នាំ២០១៩ រួមមាន៖ ទី១. ការនាំចេញអង្ករជាផ្លូវការមានចំនួនជាង ៦២០ ១០៦តោន ទៅកាន់ទីផ្សារចំនួន ៦១ប្រទេស។

ទី២. ចំពោះប្រតិបត្តិករនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនមកទល់ពេលនេះមានការចូលរួមពីផ្នែកឯកជនចំនួន ២៦សហគ្រាសនាំចេញ ហើយថ្មីៗនេះសហគ្រាសចំនួន ១៨ទៀតត្រូវបានទទួលការអនុញ្ញាតនំាអង្ករចេញទៅកាន់ប្រទេសចិនផងដែរ សរុប ៤៤សហគ្រាស។

ទី៣. ក្រសួងបានបញ្ចេញប្រភេទពូជស្រូវថ្មីមួយទៀតឈ្មោះថា សែនក្រអូប០១ ដែលបានជ្រើសរើសតាមបច្ចេកទេសពីក្រុមប្រភេទពូជស្រូវសែនក្រអូប ហើយកំពុងមានទីផ្សារ និងទី៤. បានបង្កើត ៧៤សហគមន៍កសិកម្មបន្ថែមទៀត ធ្វើឱ្យចំនួនសហគមន៍កសិកម្មសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១ ១៩០សហគមន៍។

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
535 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10401 នាក់
សរុប :
1686374 នាក់