ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារ ជាមួយវិស័យឯកជនក្រុមការងារ ផ្នែកកសិកម្ម កសិ ឧស្សាហកម្ម ក្រុម ក
Di,11 Februar 2020 (Time 04:12 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំក្រុមការងារជា មួយវិស័យឯកជន (ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ក្រុម "ក”) ដែលមានឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” ដឹកនាំកិច្ចប្រជុំនេះ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីអញ្ជើញមកពីវិស័យឯកជន។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន០២ គឺទី១- ធ្វើការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទី២- ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងរិះរកគំនិតផ្តួចផ្តើម យន្តការដោះស្រាយថ្មីៗក្នុងស្មារតីស្ថាបនាដើម្បីបង្កើនផលិតភាព ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយ

សុខដុម នីយកម្ម លើកស្ទួយវិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជនបទប្រកបដោយចីរភាព និងនិរន្តរភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយផ្តោតជាសំខាន់ទៅ លើការធ្វើនវានុវត្តន៍វិស័យកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណ:បច្ចេកទេស ផែនការផលិតកម្ម ប្រកួតប្រជែង លើកកម្ពស់គុណភាព ប្រសិទ្ធភាព បរិយាប័ន្ន និងធន់នឹងការប្រែប្រួលអាកាសធាតុ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលក្នុងគ្រួសារកសិករ និងកំណើរសេដ្ឋកិច្ចជាតិ។

ដើម្បីអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ ក្រុមការងារបានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន០៤ គឺ៖ ទី១- លើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម តម្លៃបន្ថែម ប្រកបដោយភាពប្រកួតប្រជែង ទី២- បង្កើនការគាំទ្រហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការសម្រួលកសិ-ពាណិជ្ជ ទី៣- បង្កើនការគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព និងទី៤- ពង្រឹងស្ថាប័ន បទដ្ឋានគតិយុត្ត និងអភិវឌ្ឍន៍ធនធានមនុស្ស។

សូមអនុញ្ញាតជម្រាបជូនថា លទ្ធផលនៃកិច្ចប្រជុំនេះ រួមជាមួយនឹងបញ្ហាប្រឈម និងសំណូមរបស់វិស័យឯកជនមួយចំនួន ឲ្យជួយដោះស្រាយ គឺក្រុមការងារបានដោះស្រាយនៅនឹងកន្លែងមួយចំនួនតាមរយៈស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម និងនៅមានចំណុចមួយចំនួន ដែលដែលអង្គប្រជុំ និងសហប្រធានមិនអាចដោះស្រាយបាន ក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិតដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីជ្រាប ពិនិត្យ និងសម្រេច ដ៏ខ្ពង់ខ្ពស់។

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
539 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10405 នាក់
សរុប :
1686378 នាក់