ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង
Fr,14 Februar 2020 (Time 09:15 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER ប្រតិភូជាន់ខ្ពស់អញ្ជើញមកពីទីស្នាក់ការធំនៅទីក្រុងប៉ាសីស និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងលើវិស័យកសិកម្មកន្លងមក និងការគាំទ្រក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មីដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលបារាំង តាមរយ:អង្គការ AFD ដែលបានបន្តគិតគូ យកចិត្តទុកទាក់ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។ ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្មទី៤ ឌីជីថលភាវូបនីយកម្ម និងបញ្ហាកង្វះពលកម្មក្នុងវិស័យកសិកម្ម ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យនេះ

ដោយផ្តោតជាសំខាន់ក្នុងការជំរុញទំនើបកម្មកសិកម្ម និងយន្តុបនីកម្មកសិកម្ម តាមរយៈការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម ពង្រីកនិងពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឃ្លាំងត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើមក្នុងនោះមានវត្ថុធាតុដើមដូចជា ដំឡូងមី ស្រូវ ស្វាយ និងស្វាយចន្ទី។ល។

នាឱកាសនេះ លោកស្រីបានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា អង្គការ AFD មានឆន្ទ:យ៉ាងមុតមាំក្នុងការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាដោយសង្កត់ធ្ងន់ទៅលើការកសាងផែនការ និងគោនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មពាក់ព័ន្ធនឹងខ្សែច្រវាក់តម្លៃផលិតកម្ម និងតម្លៃបន្ថែមលើផលិតកម្មស្រូវ បន្លែ ការកែប្រែគុណភាពដី និងកៅស៊ូគ្រួសារ។

មានយោបល់ក្នុងកិច្ចប្រជុំនេះ លោក Christain FUSILLIER ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់ក្រុមការងាររបស់អង្គការ AFD ដែលកិច្ចសហការនេះហើយបានផ្តល់ជាជំនឿទុកចិត្តមកអង្គការ AFD ដើម្បីបន្តការគាំទ្រ និងរៀបចំគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មីដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង។

ពាក់ព័ន្ធនឹងគម្រោងដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការនាំចេញ លើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីដើរឱ្យទាន់បរិបទនៃកំណើនសេដ្ឋកិច្ច និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ ការអភិវឌ្ឍវិស័យកសិកម្មត្រូវភ្ជង់ផ្តោតទៅលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរន្តរភាព និងបរិយាប័ន្នតាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យសមស្រប អនុវត្តនិងបំពេញខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម អនុវត្តផែនការផលិតកម្មច្បាស់លាស់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ធានានិរន្តរភាពក្នុងការផ្គត់ផ្គង់ គុណភាព អនាម័យ ភូតគាមអនាម័យ និងការប្រកួតប្រជែង។

មិនតែប៉ុណ្ណោះ ដៃគូអភិវឌ្ឍន៍នានាក៏ត្រូវគិតគូ និងពិនិត្យឡើងវិញនូវរាល់សកម្មភាពគម្រោងដែលបានអនុវត្តកន្លងមក ធ្វើយ៉ាងណាតម្រង់ទិសឱ្យចំគោលដៅរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋភិបាលគឺ កំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។

ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់អង្គការ AFD និងក្រុមការងារពិនិត្យពិចារណាលទ្ធភាពជួយផ្តល់ការគាំទ្រលើការពិសោធន៍និងផលិតពូជ បច្ចេកទេសដាំដុះ និងប្រមូលផល ឃ្លាំងស្តុក ឡសម្ងួតលើដំណាំមួយចំនួនទៀត ដូចជាដំណាំពោតចំណី ដំឡូងមី ស្វាយ និងស្វាយចន្ទីដែលកំពុងមានសក្តានុពលនៅលើទីផ្សារក្នុងនិងក្រៅស្រុក ហើយបានផ្តល់ចំណូលយ៉ាងល្អជូនប្រជាកសិករ។

ទន្ទឹមនឹងនេះ ជំរុញការរៀបចំចងក្រងសហគមន៍ផលិត ដើម្បីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដល់ធានាការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព និងស្ថិរភាពតម្លៃ និងជាពិសេសផែនការមេនិងប្រព័ន្ធធារាសាស្ត្រស្រោចស្រពដែលផ្តោតលើដំណាំទាំងនេះជាសំខាន់។

តបតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកស្រីប្រធាន និងក្រុមការងារឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយនឹងយកសំណើរទាំងនោះទៅពិចារណាបន្ថែម រួចដាក់បញ្ចូលក្នុងគម្រោងថ្មីដែលនឹងត្រូវរៀបចំដោយអង្គការ AFD នាពេលឆាប់ៗខាងមុខនេះ។

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
345 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10211 នាក់
សរុប :
1686184 នាក់