ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ចើញមកប្រគល់ផ្ទះជូនលោកស្រី ឡាក់ ថុក ( គ ថ្លង់ ) រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម
Sa,15 Februar 2020 (Time 12:55 )
ដោយ ៖ ដើម្បីប្រជាជន


នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណ:បក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំបានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១០ មានទាំងបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយ ចំនួនទៀតជូនលោកស្រី ឡាក់ ថុត (គ ថ្លង់) រស់នៅគ្មានទីពឹង មានអាយុ៦៥ឆ្នាំ នៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។

ផ្ទះនេះត្រូវបានឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ម៉ក់ ស៊ីថា ព្រះគ្រូជុំវណ្ណឧត្តម ឡុង ឡេម ចៅអធិការវត្តកៀងជ្រៃក្រៅ ឯកឧត្តម លី ថៃហាក់ និងលោក ជំទាវ ឃី លាងគីម លោកស្រីមេឃុំ និងក្រុមប្រឹក្សាឃុំ ស្រុក និងសប្បុរសជនជិតឆ្ងាយបានជួយ ឧបត្ថម្ភថវិកាចំនួនជាង ៨លានរៀល សម្រាប់ធ្វើការកសាងផ្ទះថ្មីមួយខ្នងនេះ។ លោកស្រី ឡាក់ ថុត បានសម្តែងនូវទឹកចិត្តរំភើបសប្បាយរីករាយឥតឧបមាចំពោះអំណោយដ៏ថ្លៃថ្លានេះ និងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោកជំទាវ និងសមាជិកក្រុមការងារទាំងអស់ចំពោះសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនេះ។

តាមរបាយការណ៍របស់អភិបាលស្រុកបានឱ្យដឹងថា កន្លងមកឯកឧត្តមប្រធានក្រុមការងារព្រម ជាមួយសហការីបានយកចិត្តទុកដាក់ គិតគូ ដោះស្រាយបញ្ហាជីវភាព និងសង្គម ជូនប្រជាពល រដ្ឋបានទាន់ពេលវេលា ជាក់ស្តែងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗមួយចំនួន ដូចជាគ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ចាស់ជរា ក្មេងកំព្រា ជនពិការ ស្រ្តីមេមាយទីទាល់ក្រ ស្រ្តីឆ្លងទន្លេ មរណ:ភាព ការរៀបមង្គលការ ជួសជុលផ្លូវលំ និងលូរំដោះទឹក។ល។

កាយវិការប្រកបដោយសប្បុរសធម៌ គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារ ធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកកំពង់សៀមរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកជូនចំពោះឯកឧត្តមប្រធានក្រុមការងារ លោកជំទាវ សហការី និងជាពិសេសអរគុណសន្តិភាព។

មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូន ពិសេសលោកស្រី និងសូមចូលរួមអបអរសាទរលោកយាយ ដែលទទួលបានផ្ទះថ្មី ហើយសម្តេចបានជូនពរឲ្យលោកស្រី និងបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការ គ្រប់ៗគ្នា។

ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសបានចុះដោះស្រាយបញ្ហាជូនលោកយាយបានទាន់ពេលវេលា ហើយកាយវិការសប្បុរសធម៌ និងវប្បធម៌ចែករំលែកនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូន។

ភ្ជាប់ទៅនឹងការងារមនុស្សធន៌នេះ លោកបានលើកទឹក ចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ដែលចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាពនេះ។ ឆ្លៀត យកឱកាសនេះ លោកបានក្រើនរំលឹកប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សចាស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពតាមរយ:រស់នៅស្អាត ហូបស្អាត និងផឹងស្អាត ដើម្បីចូលរួមការពារជំងឺឆ្លងគ្រប់ប្រភេទ។

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
430 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10296 នាក់
សរុប :
1686269 នាក់