ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំ វេទិការសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
Sa,08 Februar 2020 (Time 05:31 )
ដោយ ៖ ដើម្បីប្រជាជន


នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕

បានអញ្ជើញមកដឹកនាំវេទិកាសាធារណ:ដើម្បីធ្វើការតាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងសម្ភោធដាក់ឆ្លងឱ្យប្រើប្រាស់ជាផ្លូវការក្លោងទ្វារវត្តមង្គលគិរី ហៅវត្តដូនមាស ស្ថិតនៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមចាយ បូរិន សមាជិកសភា និងជាតំណាងរាស្រ្តខេត្តត្បូងឃ្មុំ ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ អភិបាលស្រុក ឃុំ ភូមិ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ និងប្រជាពលរដ្ឋចំណុះជើងវត្តប្រមាណ ៥០០នាក់។

ក្រោយបានស្តាប់របាយការណ៍ដែលបានរាយការណ៍ដោយលោក សូ សារ៉េត ជំទប់ទី២ ឃុំ ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្តរបស់ឃុំ ប្រជាជន រចនាសម្ព័ន្ធការងាររដ្ឋបាល ហេដ្ឋា រចនាសម្ព័ន្ធក្នុងឃុំ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណ: ការងារបង្កបង្កើនផល បញ្ហាជីវភាព លទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងជាពិសេសដំណើរការនៃការសាងសង់ក្លោងទ្វារដែលបានដាក់សម្ភោធឱ្យប្រើប្រាស់ ជាផ្លូវការនៅពេលមុននេះបន្តិច។

ឆ្លៀតយកឱកាសដែលបានមកជួបជុំបងប្អូនពុទ្ធបរិស័ទចំណុះ ជើងវត្តដូនចារនាពេលនេះ ឯកឧត្តមបានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី និងសម្តេចវិបុលសេនាភក្តី ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ ខ្វល់ខ្វាយចេញពីដូងចិត្តចំពោះបញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា បើទោះបីសម្តេចមិនបានអញ្ជើញមកជួបសំណេះ សំណាល

ជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ គិតគូ និងក្តីបារម្ភគ្រប់បែប យ៉ាងរបស់សម្តេចមកលើប្រជាពលរដ្ឋនៅទូទាំងប្រទេស និងជាពិសេសនៅស្រុកតំបែរ ឃុំគោក ស្រុក គ្រប់ពេលវេលា ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋនៅទីនេះ និងនៅទីជិតឆ្ងាយឱ្យជួបតែពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ចូលដល់ខ្លឹមសាររួមនៃពិធីសំណេះសំណាល ឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិពីដំណាក់កាលមួយ មកដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្ន គឺប្រទេសជាតិយើងបានដើរចេញពីសង្គ្រាមរំរ៉ៃ អសន្តិសុខសង្គម ស្បៀង មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង ភាពក្រីក្រត្រូវបានកាត់បន្ថយជាបណ្តើរៗ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំប្រទេសប្រកបដោយឆន្ទ: និងឧត្តមគតិធ្វើយ៉ាងណាបន្ត ជំរុញការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី មន្ទីរពេទ្យ គិលានុបដ្ឋាយិកា សាលារៀន និងសាកលវិទ្យាល័យគ្រប់កម្រិត វិស័យកីឡា សណ្ឋាគារ រមណីយដ្ឋាន ទេសចរណ៍ សេវាសាធារណ: ការអភិវឌ្ឍន៍វិស័យកសិកម្ម។ល។

ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រទេសជាតិ និងប្រជាជនដែលចេះតែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងទិសដៅខិតខំជំរុញ និងពន្លឿនការអភិវឌ្ឍន៍លើគ្រប់វិស័យជាជំហានៗសមស្របតាមពេលវេលា និងធនធានរបស់ជាតិយើង។

ក្រៅពីវិស័យអាណា ចក្រ រាជរដ្ឋាភិបាលបានគិតគូ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍វិស័យពុទ្ធចក្រព្រមគ្នា ជាក់ស្តែងក្លោងទ្វារវត្តដ៏ធំស្កឹមស្កៃដែលបានសាងសង់អស់ថវិកាចំនួន ៥៦លានរៀល បានដាក់សម្ភោធឱ្យប្រើប្រាស់បម្រើឱ្យវិស័យព្រះពុទ្ធសាសនាតរៀងទៅ។

ចំពោះសមិទ្ធផលដ៏ធំធេងនេះ ឯកឧត្តមប្រធានបានថ្លែងអំណរគុណជាអនេកជូនចំពោះព្រះចៅអធីការវត្ត ព្រះសង្ឃ បងប្អូនសប្បុរសជន សមាជិក សមាជិកា អាជ្ញាធរមូលដ្ឋាន និងបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលបាន រួមគ្នាជាកំលាំងកាយ ចិត្ត និងថវិកាកសាងក្លោងទ្វារវត្តនេះ និងសូមទទួលយកកុសលផលបុណ្យតាមសទ្ធារៀងៗខ្លួន។

ដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសជាតិយើង លោកសុំឱ្យសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ ភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តាបន្តថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំ ទ្ររាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍បន្តទៀត (អរគុណសន្តិភាព)។

ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្នបានផុលផុស ចោទសួរសំណូមពរ និងលើកសំណើដូចជាស្តារប្រឡាយទឹក តភ្លើង សុំបង្គោលភ្លើង លូទឹក ជួសជុលផ្លូវលំ គ្រួសក្រហមសម្រាប់ជួសជុល កែលម្អផ្លូវលំ និងសំលៀកបំពាក់ប្រជាការពារ។ ដើម្បីជួយសម្រាលទុក្ខលំបាក ចែក រំលែក និងដោះស្រាយសំណើ ឯកឧត្តមប្រធាន និងសហការីបានជួយឧបត្ថម្ភថវិកាសរុបចំនួន ២៤លានរៀល។ ចំពោះអ្នកដែលអញ្ជើញមកចូលរួមម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ។

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
451 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10317 នាក់
សរុប :
1686290 នាក់