ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង ប្រធានក្រុមការងាររាជរដ្នា ភិបាលចុះជួយខណ្ឌដង្កោ អញ្ចើញចូលរួមប្រារព្វ ពិធីអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា លើកទី១០៩ ឆ្នាំ២០២០ នៅសាលាខណ្ឌដង្កោ
Do,12 März 2020 (Time 04:11 )
ដោយ ៖ ដើម្បីប្រជាជន


សាលាខណ្ឌដង្កោ ប្រារព្ធពិធី អបអរសាទរទិវាអន្តរជាតិ នារី៨មីនា លើកទី១០៩ ឆ្នាំ២០២០ យ៉ាងអឹកធឹក!

ភ្នំពេញ៖នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិ នារី៨មីនា លើកទី១០៩ ប្រធានបទស្តីពី “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារ គណបក្សប្រជាជន កម្ពុជា ចុះជួយខណ្ឌដង្កោ, ឯកឧត្តម រ័ត្ន ស្រ៊ាង មេញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ ព្រមទាំងមាន ការចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា មន្ត្រីរាជការស៊ីវិល-កងកម្លាំងប្រដាប់ អាវុធ ជាស្ត្រី យ៉ាងច្រើនកុះករ សរុប៥០៤នាក់។

បន្ទាប់ពីប្រកាសហេតុ ប្រកាសគណអធិបតី និងគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជារួច លោកស្រី សយ សុធា សមាជិកក្រុមប្រឹក្សា ខណ្ឌដង្កោ បានអាននូវព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់គណអធិបតី និងសមាជិក សមាជិកា នៃអង្គពិធីទាំងមូលបានសណ្តាប់ បន្ទាប់មក លោកស្រី គឹម ញឹប អភិបាលនៃគណអភិបាលខណ្ឌដង្កោ ក៏បានឡើងថ្លែងសន្ទរកថា ស្វាគមន៍ ដោយលើកឡើងអំពីស្ថានភាពប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងសកម្មភាពនានា របស់មន្ត្រីជានារី ចំណុះឲ្យរដ្ឋបាល ខណ្ឌដង្កោ បានចូលរួមបំពេញក្នុងរយៈកាលកន្លងមក។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បានចូលរួមថ្លែងសន្ទរកថា ដោយលើកឡើងប្រៀបធៀបអំពីប្រវត្តនៃ ទិវានារីអន្តរជាតិ(៨មីនា) ដែលពិភពលោកប្រារព្ធឡើង ដើម្បីរំលឹកនិងអបអរសាទរ ចំពោះវីរភាពនៃការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីទាមទារសិទ្ធិចូលរួមក្នុងសង្គម ដោយស្មើភាពជាមួយបុរស គឺកើតឡើងក្រោយប្រវត្តិសាស្ត្រកម្ពុជា ដែលមានការលើកតម្កើងសិទ្ធិនារី តាំងពីបុរាណកាល ព្រោះតាមប្រវត្តិសាស្ត្រ បានសរសេរថា ស្តេចខ្មែរដំបូងគេ គឺជាក្សត្រី ព្រះនាម លីវ យី

បាននាំមកនូវសង្គមលទ្ធិមាតាធិបតេយ្យ នាសតវត្សទី១នៃគ.ស ដោយព្រះនាងមានគុណសម្បត្តិច្រើនអនេក ក្នុងការដឹកនាំ នគរភ្នំ មានស្នាដៃបង្រួបបង្រួមជាតិ និង បង្កើនតម្លៃស្រ្ដីក្នុងបរិបទវប្បធម៌ជាតិ តែដោយសារសង្គ្រាមបានធ្វើឲ្យកម្ពុជា បែកបាក់ជាតិអស់ជាង៥០០ឆ្នាំក្រោយសម័យអង្គរ រហូតបានមកបង្រួបបង្រួមជាតិសារជាថ្មី និងបញ្ចប់ សង្គ្រាមទាំងស្រុង នាំយកសន្តិភាពពេញលេញ ជូនជាតិនិងប្រជាជន ក្រោមការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ពិសេសមាន នយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

បានធ្វើឲ្យអង្គការចាត់តាំងនយោបាយនិងយោធារបស់ ខ្មែរក្រហម ត្រូវបានរលំរលាយ ទាំងស្រុង ចាប់តាំងពី ចុងឆ្នាំ ១៩៩៨មក ហើយកម្ពុជាក៏ចាប់ផ្តើមកសាងនិង អភិវឌ្ឍន៍ជាតិ ក្រោមម្លប់សន្តិភាពដោយមានការចូលរួមពី ឥស្សរជនជាស្ត្រី និងស្ត្រីផ្សេងទៀត ជាច្រើនរូប ទន្ទឹមគ្នាជាមួយបុរស ក្នុងការងារនយោបាយនិងសង្គមយ៉ាងសកម្ម ជាក់ស្តែងដូចជា៖

- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាន់តំណែងជាប្រធាន កាកបាទក្រហមកម្ពុជា និងបានដឹកនាំ ការងារមនុស្សធម៌យ៉ាងសកម្ម ទូទាំងប្រទេស ដោយតែងតែគិតគូរ និងផ្សារភ្ជាប់ជានិច្ច ជាមួយសុខទុក្ខ របស់ប្រជាពលរដ្ឋដោយក្តី មេត្តា ករុណា គ្មានការរើសអើង ល្បីល្បាញលើឆាក អន្តរជាតិ រហូតទទួលបាន ការកោតសរសើរ គោរពងារ និងគ្រឿងឥស្សរិយយស ពីស្ថាប័នជាតិ និងពិភពលោក ជាបន្តបន្ទាប់។

- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងជា ប្រធានសមាគមន៍នារី កម្ពុជា ដើម្បី សន្តិភាព និង ការអភិវឌ្ឍន៍ ទូទាំងប្រទេស បានបំពេញការងារនយោបាយ ក្នុងជួរបក្សយ៉ាងសកម្ម រួមជាមួយ ឥស្សរជនថ្នាក់ដឹកនាំផ្សេងៗទៀត ក៏ដូចជាការងារ សង្គមជាតិ ក្នុងការកសាងប្រទេស កម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនដល់សព្វថ្ងៃ។

- ក្រៅពីនេះក៏នៅមាន ឥស្សរជនជាស្ត្រី និងស្ត្រីជាច្រើនរូបផ្សេងទៀត កំពុងកាន់ មុខតំណែងជាន់ខ្ពស់ ក្នុងជួរ រាជរដ្ឋាភិបាល ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា អង្គភាពបច្ចេកទេស រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល រោងចក្រសហគ្រាស និងវិស័យឯកជនគ្រប់ប្រភេទ។ ជាក់ស្តែងស្ត្រី ដែលកំពុងចូលរួម ក្នុងកម្មវិធីនាឱកាសថ្ងៃនេះ គឺសុទ្ធតែជាមន្ត្រី ដែលកំពុងបំពេញការងារ ទន្ទឹមគ្នា ជាមួយបុរសដោយស្មើភាព ក្នុងស្ថាប័នរដ្ឋ ទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។

ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានសម្តែងនូវអំណរ អរគុណសន្តិភាព និង គោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ គឺ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានរំដោះជាតិមាតុភូមិ ចេញពីភ្នក់ភ្លើងសង្គ្រាមនិងការបែកបាក់ នាំមកនូវសន្តិភាព ជូនជាតិ និងប្រជាជន និងបានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យប្រកប ដោយស្ថេរភាពនិងចេរភាព។

ឯកឧត្តម កែប ជុតិមា បានថ្លែងគាំទ្រនូវប្រសាសន៍លើកឡើងរបស់ ឯកឧត្តម រ័ត្ន ស្រ៊ាង និងបានសំណូមពរ ដល់ពលរដ្ឋ គ្រប់រូបសូមចូលរួមថែរក្សាសន្តិភាពដែលយើងរកបានមកដោយលំបាកនេះ ឲ្យបានជាប់លាប់ ព្រោះជាតិយើងធ្លាប់ បាត់បង់សន្តិភាព បាត់មោទនភាពជាតិ ស្ទើរតែរលាយជាតិទាំងមូល កាលពីអតីតកាលមកហើយ និងសូមឲ្យម្នាក់ៗ មានអនាម័យឲ្យបានខ្ពស់ ដើម្បីការពារសុខភាពយើង គ្រប់គ្នាជៀសផុតពីជម្ងឺផ្សេងៗ ហើយក្នុងនោះផងដែរសូមកុំ ជ្រួល ច្របល់ចំពោះ ជម្ងឺកូវីត១៩ រហូតដល់ចាញ់កលល្បិច ញុះញង់ របស់ជនខិលខូច ដែលព្យាយាមយក បញ្ហាជម្ងឺនេះ បង្វែរទៅជារឿងនយោបាយ ដោយបង្កឲ្យចលាចលក្នុងសង្គម។

ជាចុងបញ្ចប់ ក្នុងឱកាសដ៏មានអត្ថន័យនោះផងដែរ ដោយមានការចូលរួមឧបត្ថម្ភពីឯកឧត្តម កែប ជុតិមា នូវថវិកា ចំនួន៤,៧០០,០០០៛ (បួនលាន ប្រាំពីរសែនរៀល) និងសារ៉ុងចំនួន៤៧០សារុង, លោកជំទាវ គ្រួច សំអាន ថវិកា ចំនួន២ ,០០០,០០០៛ (ពីលានរៀល) , ឯកឧត្តម លី ឆេង ថវិកា១,០០០,០០០៛ (មួយលានរៀល) និងឯកឧត្តម ប៊ុន សេរី ថវិកា២០០$

ដោយឡែកឯកឧត្តម រ័ត្ន ស៊្រាង បានបន្ថែមនូវថវិកាចំនួន ១៥,១២០,០០០៛ (ដប់ប្រាំលាន មួយសែន ពីរម៉ឺនរៀល) នំពា២,០១៦នំ ទឹកភេសជ្ជៈ១,០០៨ដប ដើម្បីបន្ថែមលើកញ្ចប់កាដូទាំង៥០៤កញ្ចប់ ដែលក្នុងនោះកញ្ចប់កាដូ និមួយៗ មានថវិកាឯកឧត្តម កែប ជុតិមា ០១ម៉ឺនរៀល សារុង០១ ថវិកាឯកឧត្តម រ័ត្ន ស៊្រាង ០៣ម៉ឺនរៀល (សរុបថវិកាមានចំនួន០៤ម៉ឺនរៀល) នំពា០៤ ទឹកភេសជ្ជៈ០២ដប ជាអំណោយចែកជូនដល់សមាជិកចូលរួមទាំងអស់ និងបានរៀបចំបាច់ផ្កាដ៏ស្រស់ស្អាតជូនដល់លោកជំទាវ លោកស្រីជាថ្នាក់ដឹកនាំ បានទទួលដោយក្តីរីករាយ និងស្និទ្ធស្នាលបំផុត៕

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
421 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10287 នាក់
សរុប :
1686260 នាក់