ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រដ្នមន្ត្រីក្រសួងកសិកម្ម៖ សង្ឃឹមនិងជឿជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តផ្ដល់ការគាំទ្រ ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ដល់ក្រសួងដើម្បីរួមគ្នាអភិវឌ្ឍន៍ វិស័យកសិកម្ម ប្រកបដោយចីរភាព
Do,12 März 2020 (Time 09:00 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួង នាវេលាម៉ោង១៦:០០នាទីរសៀល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួបគណៈប្រតិភូអញ្ជើញមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអាស៊ីអាគ្នេយ៍ទទួលបន្ទុកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម និងសហការី ដើម្បីពិនិត្យការអនុវត្តគម្រោងដែលកំពុងអនុវត្ត និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើកម្មវិធីអាទិភាជាក់ស្ដែងឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងក្នុងវិស័យកសិកម្ម។

ជាកិច្ចស្វាគមន៍ តាមរយៈលោកនាយក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ីដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន បច្ចេកទេស ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមន្ត្រីជំនាញនៃក្រសួង និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងវិស័យកសិកម្ម។

ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តផ្តល់ការគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដល់ក្រសួង ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងបរិបទកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៣០ និង២០៥០។

ក្នុងឱកាសនេះផងដែរ លោកនាយក ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី រួមគ្នាអនុវត្តកម្មវិធី និងគម្រោងទទួលបានលទ្ធផលជាផ្លែផ្កា ជាប្រយោជន៍ដល់ប្រជាកសិករ និងវិស័យកសិកម្មទាំងមូល។

លោកបានបន្ថែមថា ដោយទទួលបានអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រីនាជំនួបកន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការកែសម្រួល និងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គាំទ្រដល់កម្ពុជាក្នុងវិស័យកសិកម្ម ២០២១-២០២៣ ដែលផែនការយុទ្ធសាស្ត្រថ្មីនេះផ្តោតភ្ជង់ជាសំខាន់ទៅលើការធ្វើកំណែទម្រង់ តាមរយៈការធ្វើទំនើបកម្មកសិកម្ម យន្តុបនីយកម្មកសិកម្ម ពិពិធកម្មកសិកម្ម ការរៀបចំផែនការកំណត់តំបន់ដាំដុះ

ការគ្រប់គ្រងនិងប្រើប្រាស់ថ្នាំកសិកម្ម ការកែច្នៃនិងវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព និងការផ្ដល់ប្រាក់កម្ចីជូនសហគមន៍ និងសហគ្រាសខ្នាតតូចនិងមធ្យម ធ្វើយ៉ាងណាបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មឲ្យបានពេញលេញ ដើម្បីបង្កើនតម្លៃបន្ថែមជូនអ្នកផលិត។

មួយវិញទៀត ចំពោះវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្តល់ការគាំទ្រផងដែរ ដែលកម្មវិធីថ្មីនេះគ្រោងនឹងដាក់អនុវត្តក្នុងឆ្នាំ២០២១ ដើម្បីគ្រប់គ្រង ការពារចលនាសត្វ និងជំងឺឆ្លងពីមនុស្សមកសត្វ និងសត្វមកមនុស្ស រួមជាមួយការបង្កើនផលិតកម្មសត្វក្នុងស្រុក។

លោកនាយកក៏បានរាយការណ៍បន្ថែមថា ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីបាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលជលផលរៀបចំអនុវត្តកម្មវិធីដើម្បីអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិនៅតាមតំបន់សមុទ្រ និងឆ្នេរសមុទ្រផងដែរ។ កម្មវិធីទាំងអស់នេះសម្រេចទៅបាន គឺត្រូវការការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពពីមន្ត្រីជំនាញរបស់ក្រសួង ដូច្នេះស្នើសុំឯកឧត្តមរដ្ឋមន្ត្រីមេត្តាផ្តល់ការគាំទ្រ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីជាថ្មីម្ដងទៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងជាពិសេសផ្តល់ការគាំទ្រដល់គោលនយោបាយកំណែទម្រង់របស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជនសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

ចំពោះកម្មវិធីថ្មីៗទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាមានវិសាលភាពទូលំទូលាយ និងបានគ្របដណ្តប់គ្រប់គោលដៅរបស់ក្រសួង និងពិសេសបានឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្កើនផលិតភាពផលិតកម្មក្នុងស្រុកទាំងផ្នែកដាំដុះ និងផលិតកម្មសត្វ ឈានឆ្ពោះទៅការកាត់បន្ថយការនាំចូល។

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
514 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10380 នាក់
សរុប :
1686353 នាក់