ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ចើញជាអធិបតីភាពក្នុងពិធី បិទវគ្គហ្វឹកហហវឺនបំប៉ន ជំនាញប្រព័ន្ធបច្ចេកវិទ្យា កុំព្យូទ័រ និងអប់រំចិត្តសាស្ត្រវគ្គ១ ដល់នាយនាយរង កងរាជអាវុធហត្ថខេត្តស្វាយរៀង
Sa,14 März 2020 (Time 09:33 )
ដោយ ៖ ដើម្បីប្រជាជន


ស្វាយរៀង៖ នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រព័ន្ធបច្ចេកវិទ្យា (កុំព្យូទ័រ) និងអប់រំចិត្តសាស្រ្តវគ្គ១ ដល់នាយនាយរងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨ និងសិក្ខាកាមជាច្រើនរូបទៀត។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរ នូវគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនបំប៉នសិក្ខាកាមនាពេលកន្លងមកឱ្យទទួលបានជោគជ័យគួជាទីមោទនៈ។

ក្នុងនាមលោក មេបញ្ជាការ ផ្ទាល់ក៏សូមនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការគ្រប់គ្រងវគ្គ ប្រធានអនុប្រធានគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម ដែលបានយកអស់នូវកម្លាំងកាយចិត្ត ប្រកបដោយឆន្ទៈ ក្នុងការកសាងធនធានមនុស្សក្នុងជួរកងរាជអាវុធហត្ថ ឱ្យមានសមត្ថភាព គុណភាព និងទេព្យកោសល្យក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួននាពេលបច្ចុប្បន្ន និងអនាគត។

វគ្គបណ្ដុះបណ្ដាលនេះ គឺសំដៅទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើនៅបណ្ដាញទំនាក់ទំនងសង្គមមានជាអាទិ ៖ ជីម៉ែល Google Drive តេឡេក្រាម ហ្វេសបុក....ល.។ ដែលបណ្ដាញទំនាក់ទំនងសង្គមទាំងអស់នេះជួយឱ្យយើងមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយមជ្ឈដ្ឋានទូទៅ ជាពិសេសទទួលបាននូវព័ត៌មានឆាប់រហ័ស ស្របតាមយុគសម័យថ្មីនេះ ។

កន្លងមកយើងទាំងអស់គ្នា បានខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរួមចំណែកអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល បទបញ្ជាកងយោធពលខេមរភូមិន្ទ ក៏ដូចជាការទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ របស់ក្រុមទណ្ឌិត សម រង្សី ដែលបានធ្វើឱ្យផែនការផ្តូលរំលំរាជរដ្ឋាភិបាលត្រូវបរាជ័យ។

បន្ថែមពីនេះ កងរាជអាវុធហត្ថបានអនុវត្តភារកិច្ចស្នូលសំខាន់ៗ ជាច្រើន ក្នុងនោះមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការ ការងារអប់រំចិត្តសាស្ត្រ ការងារអប់រំហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាព ការងារធានា មធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចឹមថែទាំសុខភាពកងទ័ព និងការអនុវត្តគោលនយោបាយលើកទឹកចិត្ត ការដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថរបស់យើង។

តាមរយៈការខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថមានភាពរឹងមាំ ហើយរ៉ាប់រងយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច គឺការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើស រួមចំណែកក្នុងការរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ ដែលជាលក្ខណៈមិនអាចខ្វះបាន ក្នុងការកសាង ការអភិវឌ្ឍន ភាពរីកចម្រើន នៃប្រទេសជាតិរបស់យើង។

ជាចុងក្រោយ លោកមេបញ្ជាការ បានផ្តាំផ្ញើដល់ នាយទាហាន របស់យើងទាំងអស់ដែលទើបបញ្ជប់វគ្គបំប៉ននេះ ត្រូវយក ចំណេះជំនាញទាំងអស់នេះ ទៅអនុវត្តការងារភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ និងសូមផ្តាំផ្ញើ ដល់នាយទាហានយើងទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តតួនាទី ភារកិច្ច បង្ការ ការពារ ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើស ដើម្បីពង្រឹងនីតិរដ្ឋ ស្របទៅតាមតួនាទីភារកិច្ចទទួលខុសត្រូវរៀងៗខ្លួន ពិសេស បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស អំពើភេរវកម្ម សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើរំលោភច្បាប់ មានជាអាទិ៍ដូចជា៖ ការរត់គេចពន្ធ ជាដើម...។ល។

ក្នុងនោះផងដែរ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ថែរក្សា មធ្យោបាយឧបករណ៍ គ្រឿងបំពាក់លើកកម្ពស់ស្មារតីសន្សំសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ ពិសេស លើកកម្ពស់មនសិការ ចូលរួមអនុវត្តទិសស្លោក (ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ) តាមតួនាទីភារកិច្ចរៀងៗខ្លួន។ បន្ថែមពីនេះទៀត លោក មេបញ្ជាការ ផ្ដាំផ្ញើជូនប្រធាស្ថាប័ន អង្គភាពទាំងអស់ ត្រូវយកសិក្ខាកាមដែលទើបនឹងបញ្ចប់វគ្គសិក្សានេះ ទៅបំរើការងារឱ្យត្រូវជំនាញរបស់ពួកគេ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាធ្លុងតែមួយ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ប្រសិទ្ធិពរជ័យ ជូនចំពោះ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាងឃ្លាតឡើយ៕

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
355 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10221 នាក់
សរុប :
1686194 នាក់