ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់
Fr,20 März 2020 (Time 09:01 )
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម អភិបាលខេត្តកណ្ដាល បញ្ជាមន្ត្រីពាក់ព័ន្ធទប់ស្កាត់ និងបន្សាបការបង្អើលបញ្ហា COVID-19 និងសម្របសម្រួលពាណិជ្ជកម្ម តាមច្រកព្រំដែនទាំង៤ នៃខេត្តកណ្ដាល ។

(ខេត្តកណ្ដាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាដល់បណ្ដាលមន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ព័ន្ធត្រូវចូលរួមទប់ស្កាត់ និងបន្សាបបញ្ហាបង្អើលនៃវីរុស COVID-19 ដល់ប្រជាជនទាំងអស់ កុំឱ្យមានការភិតភ័យជ្រុលហួសហេតុ

និងវិធានការការពារផ្សេងៗ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៉ីជម្រៅ ហើយលោកថែមទាំងផ្ដល់អនុសាសន៍ ជុំវិញការធ្វើពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម ដែលចេញ-ចូលតាមច្រកទាំង៤ នៃខេត្តកណ្ដាល ធ្វើយ៉ាងណាត្រូវមានភាពរលូនដដែលលើពាណិជ្ជកម្ម ប៉ុន្តែតឹងរឹងលើបញ្ហាមនុស្ស ដែលត្រូវតែពិនិត្យឱ្យបានហ្មត់ចត់។

ឯកឧត្តមអភិបាលខេត្ត បានចេញនូវបទបញ្ជា និងវិធានការយ៉ាងដូច្នេះ នៅគ្រាដែលឯកឧត្តមបានដឹកនាំគណៈអភិបាល សមត្ថកិច្ច និងមន្ទីរ អង្គភាពជំនាញ ចុះត្រួតពិនិត្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងចាត់វិធានការត្រួតពិនិត្យតាមដានជាប្រចាំនៅតាមច្រកទ្វារព្រំដែន ដែលកិច្ចប្រជុំនេះធ្វើនៅទីស្នាក់ការគយ និងរដ្ឋាករជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា មន្ត្រីទាំងអស់គ្រប់ជាន់ថ្នាក់ ត្រូវតែបង្កើនការផ្សព្វផ្សាយឱ្យបានផុសផុលដល់បណ្ដាប្រជាពលរដ្ឋទាំងអស់នៃខេត្តកណ្ដាល កុំឱ្យមានការភិតភ័យ ជ្រុលហួសហេតុ កុំជឿព័ត៌មានអកុសលទាំងឡាយ កុំជឿព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ កុំជឿសារសម្លេងផ្ដេសផ្ដាសតាម Messenger ឬសម្លេងសារតាមប្រព័ន្ធផ្សេងៗ ដែលនាំមានមហន្តរាយប៉ះពាល់សតិអារម្មណ៍យ៉ាងធ្ងន់ធ្ងរ ពិសេសសូមកុំឱ្យមានការរើសអើង ឬ បង្ហាញពីការស្អប់ខ្ពើមដល់ជនដែលមានផ្ទុកវីរុស COVID-19 និងក្រុមគ្រួសាររបស់ពួកគេ។

ឯកឧត្តមអភិបាលខេត្តដដែលបានលើកឡើងផងដែរ ពីវិធានការណ៍រឹតបន្តឹងលើការចេញ-ចូលច្រកព្រំដែន ខណៈវៀតណាមបានបិទច្រកព្រំដែនតាំងពីថ្ងៃទី១៨ មកម្លេះ រីឯកម្ពុជាយើងវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចថានឹងបិទច្រកទាំងអស់ផងដែរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ វេលាម៉ោង0៖00 នាទី។ ប៉ុន្តែសម្រាប់ការនាំចេញ-ចូលទំនិញទាំងឡាយ ត្រូវបានសម្របសម្រួលដដែល ខណៈលក្ខណ្ឌមួយចំនួននៃតៃកុងឡាន ឬ កម្មករលើកដាក់ទំនិញទាំង២ភាគី ត្រូវបានពិភាក្សាគ្នាដោយឈរលើកត្តាមួយចំនួន។

គួររម្លឹកដែរថា បើយោងតាម ឯកឧត្តម គង់ សោភ័ណ្ឌ ដែលបានចុះពិនិត្យទីតាំងនៃមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅនាពេលកន្លងទៅ គឺគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់នៅទូទាំងខេត្តកណ្ដាល បានត្រៀមខ្លួនជាស្រេចចំពោះការឆ្លើយតបនឹងករណីវីរុស COVID-19 ហើយក្រុមគ្រូពេទ្យនឹងព្យាបាលជូនពលរដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត៕

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ឧស្សាហកម្ម ឈើដាំលើដីសម្បទាន សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ខេមម៉ាហ្គ្រា អិន វេមេនគ្រុប នៅខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសទិវាដ៏ មហានក្ខត្តឬក្សគម្រប់ ខួបកំណើត ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាឲ្យ ឯកឧត្តម វ៉ាង វីនធាន ឯកអគ្គរដ្នទូតចិនប្រចាំនៅកម្ពុជា បានដឹកនាំគ្រូពេទ្យ ឯកទេសចិន ចូលជួបសម្ដែងការគួរសម និងជម្រាបលា

លោកនាយឧត្តសេនីយ៍ សៅ សុខា បានអនុញ្ញាឲ្យលោក វរសេនីយ៍ឯក ជូសែល ជេហ្សូនីហ្គា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញ បេសកម្មនៅកម្ពុជារយៈពេល៣ឆ្នាំ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា រវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការ មូលបត្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល អញ្ចើញចូលរួមចុះសួរសុខទុក្ខ ប្រជាពលរដ្នក្នុងសង្កាត់ដើមមៀន សង្កាត់ព្រែកឬស្សី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ចើញប្រគល់ផ្ទះចំនួន ០៤ខ្នង និង សម្ភារៈមួយចំនួន ជូនដល់ប្រជាពលរដ្ន ទីទល់ក្រ នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច អញ្ចើញក្នុងពិធីដង្ហែរព្រះមុនី សត្ថាកោសលចារ្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីជូនដំណឹងលេខ ០២២/ ២០ ស.ជ.ណ. ច្រ ចុះថ្ងែទី១៨ ខែឧសភា ឆ្នាំ២០២០ របស់សាលារាជធានី ភ្នំពេញ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកបាណន់ បានឧបត្ថម្ភសម្ភារៈ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជូនដល់យុវជន ស.ស.យ.ក ស្រុកបាណន់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយ មនុស្សធម៍ជូនប្រជាពលរដ្ន ខ្វះខាតចំនួន៦០នាក់ រស់នៅក្នុងស្រុកបាធាយ

លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ អញ្ចើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ផ្ដល់ជូនលោកយាយ គឹម លី អាយុ ៩៦ ឆ្នាំ មានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកប្រា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការជាតិលើកទី៤ នៅទីស្ដីការក្រសួងការបរទេស

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើក វគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី២ ឆ្នាំ ២០២០

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ត្រៃរដ្នសភា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
237 នាក់
ម្សិលមិញ :
922 នាក់
សប្តាហ៍នេះ :
6868 នាក់
សរុប :
1778916 នាក់