ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង លោកជំទាវ អញ្ចើញចុះពិនិត្យ ពីវឌ្ឍនភាពនៃអនុវត្តគម្រោងស្ដីពី ការគ្រប់គ្រងរួមគ្នាដើម្បីការពារ និងស្សារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅខេត្តកំពង់ស្ពឺ
Do,14 Mai 2020 (Time 11:52 )
ដោយ ៖ ដើម្បីប្រជាជន


នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្ត Dr. Nick Beresford ប្រធានអង្គការ UNDP ប្រចាំនៅកម្ពុជា អាជ្ញាធរស្រុក ឃុំ និងសហការី បានអញ្ជើញចុះមកឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី "ការគ្រប់គ្រងរួមគ្នាដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាននៅតំបន់ជួរភ្នំក្រវ៉ាញប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត" ដែលគម្រោងនេះត្រូវបានអនុវត្តដោយសហគមន៏តំបន់ការពារធម្មជាតិរស្មីសាមគ្គី និងគាំទ្រថវិកាដោយរាជរដ្ឋាភិបាល GEF និង UNDP ចំនួន ១,៥លានដុល្លារ។

ក្រោយពេលបានចុះពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវការផ្គត់ផ្គង់ និងប្រើប្រាស់ទឹក ស្រះទឹកសហគមន៍ ព្រៃឈើសហគមន៍ និងផលិតកម្មដំណាំបន្លែ រួចមកឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងសហការី បានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ចំនួន ៥០គ្រួសារ។

ក្នុងពិធីសំណេះសំណាល ជាបន្តបន្ទាប់លោកម៉ុន សំអាត ប្រធានសហគមន៍ លោកឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយ ការណ៍អំពីសកម្មភាពរបស់សហគមន៍ ការគ្រប់គ្រង ថែរក្សាការពារព្រៃឈើសហគមន៍ ផល ប្រយោជន៍នៃការប្រើប្រាស់ទឹកដែលឧបត្តម្ភដោយគម្រោង ការទទួលបានផល និងអនុផលព្រៃ ឈើ និងដំណាំរួមផ្សំ ការងារបង្កបង្កើនផលដើមរដូវវស្សា ស្ថានភាពសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើទូទាំងខេត្ត។

ដោយឡែក Dr. Nick Beresford ក៏បានធ្វើចំណាប់អារម្មណ៍ចំពោះវឌ្ឍនភាពនៃគម្រោងដោយបានសង្កត់ធ្ងន់ទៅលើលទ្ធភាពនៃការផ្គត់ផ្គង់ និងប្រើប្រាស់ទឹក ដោយបានជួយសម្រាលបញ្ហាប្រចាំថ្ងៃ បង្កលក្ខណ:ងាយស្រួលក្នុងការងារដាំដុះ ការការពារ និងអភិរក្សាព្រៃឈើសហគមន៍ ការកែលម្អ និងអភិរក្សគម្របព្រៃឈើ និងដីកសិកម្ម និងជាពិសេសជីវភាពរបស់សមាជិកសហគមន៍ត្រូវបានកែលម្អ។

មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្ដមរដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី និងសម្តេចវិបុលសេនាភក្តី មកជូនបងប្អូនទូទាំងស្រុកឱរ៉ាល់ និងទូទាំងខេត្តកំពង់ស្ពឺ

ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាសហគមន៍គ្រប់ៗ
ក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ និងជាពិសេសអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមការពារជំងឺឆ្លងសកលកូវីដ-១៩។

បន្ទាប់មកលោកបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល អង្គការ UNDP និង GEF ដែលបានផ្តល់ថវិកាគាំទ្រអនុវត្តគម្រោង ហើយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការ គាំទ្រអនុវត្តគម្រោងសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។

ដូចយើងបានឃើញនាព្រឹកនេះ រួមមានការទាញយកទឹកធម្មជាតិពីភ្នំឱរ៉ាល់មកប្រើប្រាស់ក្នុងសហគមន៍ ការជីកស្រះស្តុកទឹក ការការពារ ថែរក្សា និងអភិរក្សព្រៃឈើសហគមន៍ ការគ្រប់គ្រងដីជម្រាល និងដីកសិកម្ម ការកាយព្រំដីព្រៃ ឈើសហគមន៍ ការដាំឫស្សី និងបន្លែរួមផ្សំ និងជាពិសេសជីវភាពត្រូវបានកែលម្អបានយ៉ាងល្អប្រសើរ ហើយពិតណាស់អ្វីដែលប្រជាសហគមន៍បាននិងកំពុងទទួលនាថ្ងៃនេះ គឺជាក្តីប្រាថ្នាចង់បានយ៉ាងទទួចរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

ក្រៅពីនេះ ដើម្បីប្រែក្លាយសហគមន៍តំបន់ការពារធម្មជាតិរស្មីសាមគ្គីឱ្យកាន់តែរីកចម្រើន រក្សាបាននូវនិរន្តរភាពនៃការការពារ ថែរក្សា និងគ្រប់គ្រងព្រៃឈើធម្មជាតិនៅតំបន់នេះឱ្យបានគង់វង្ស និងបង្កើនផលិតភាពផលិតកម្មដំណាំ បន្ថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យនាយកគម្រោង និង UNDP ជួយបណ្តុះបណ្តាលការងារបច្ចេកទេសកសិកម្មថ្មីៗដែលធន់ការប្រែប្រួលអាកាសធាតុ បង្កើតរបរកសិកម្មបន្ថែមដូចជាចិញ្ចឹមមាន់ ដំណាំប្រើទឹកតិច។

ទាក់ទាញគម្រោងនានាយកមកអនុវត្តនៅតំបន់នេះឱ្យបានច្រើន ពិសេសសហគមន៍ព្រៃឈើ ប្រយោជន៍ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់ភ្នំឱរ៉ាល់ ឱ្យមានការរីកចម្រើននាពេលអនាគត។ យោងតាមការស្នើសុំ លោកបានស្នើឱ្យមន្ទីរបរិស្ថានខេត្តជួយសហការចុះបញ្ជីសហគមន៍នេះផង ដើម្បីទទួលបាននូវសិទ្ធិស្របច្បាប់ត្រឹមត្រូវ។

តាមរបាយការណ៍របស់ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងបានឱ្យដឹងថា គម្រោងនេះមានគោលបំណងស្តារ កែលម្អ និងថែរក្សាគម្របព្រៃឈើ ធ្វើឱ្យមុខងារទីជម្រាលមានស្ថិរភាព លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងផ្តល់សេវាកម្មប្រព័បរិស្ថានឱ្យមាននិរន្តរភាព។

ដោយឡែក ការអភិរក្សដីកសិកម្ម ការអនុវត្តកសិ-រុក្ខកម្ម ការគ្រប់គ្រងព្រៃឈើសហគមន៍ឱ្យមាននិរន្តរភាព និងការលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងត្រួតពិនិត្យទីជម្រាល គឺស្ថិតនៅក្នុងសមាសភាគទាំងបីរបស់គម្រោង ហើយសមាសភាគនីមួយៗមានការវិវឌ្ឍរីកចម្រើន គួរឱ្យកត់សម្គាល់។

ជាក់ស្តែងទុយោទឹកប្រវែង ២៧ ០០០ម៉ែត្រ ត្រូវបានតចូលក្នុងភូមិ ៣ ផ្តល់លទ្ធភាពឱ្យពលរដ្ឋ ២៤៣ គ្រួសារប្រើប្រាស់ទឹកក្នុងគ្រួសារ និងក្នុងវិស័យកសិកម្ម។ ស្រះទឹកធំៗ ចំនួន ៣ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងសហគមន៍ កសិករ ៣៤គ្រួសារបានដាំឫស្សីផ្អែម ខ្ញី រំដេង និងស្លឹកគ្រៃ ស្វាយចន្ទី គ្រប់គ្រងនិងថែរក្សាព្រៃឈើសហគមន៍បានចំនួន ៤ ០៧៨ហត។ល។

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ឧស្សាហកម្ម ឈើដាំលើដីសម្បទាន សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ខេមម៉ាហ្គ្រា អិន វេមេនគ្រុប នៅខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសទិវាដ៏ មហានក្ខត្តឬក្សគម្រប់ ខួបកំណើត ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាឲ្យ ឯកឧត្តម វ៉ាង វីនធាន ឯកអគ្គរដ្នទូតចិនប្រចាំនៅកម្ពុជា បានដឹកនាំគ្រូពេទ្យ ឯកទេសចិន ចូលជួបសម្ដែងការគួរសម និងជម្រាបលា

លោកនាយឧត្តសេនីយ៍ សៅ សុខា បានអនុញ្ញាឲ្យលោក វរសេនីយ៍ឯក ជូសែល ជេហ្សូនីហ្គា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញ បេសកម្មនៅកម្ពុជារយៈពេល៣ឆ្នាំ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា រវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការ មូលបត្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល អញ្ចើញចូលរួមចុះសួរសុខទុក្ខ ប្រជាពលរដ្នក្នុងសង្កាត់ដើមមៀន សង្កាត់ព្រែកឬស្សី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ចើញប្រគល់ផ្ទះចំនួន ០៤ខ្នង និង សម្ភារៈមួយចំនួន ជូនដល់ប្រជាពលរដ្ន ទីទល់ក្រ នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច អញ្ចើញក្នុងពិធីដង្ហែរព្រះមុនី សត្ថាកោសលចារ្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីជូនដំណឹងលេខ ០២២/ ២០ ស.ជ.ណ. ច្រ ចុះថ្ងែទី១៨ ខែឧសភា ឆ្នាំ២០២០ របស់សាលារាជធានី ភ្នំពេញ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកបាណន់ បានឧបត្ថម្ភសម្ភារៈ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជូនដល់យុវជន ស.ស.យ.ក ស្រុកបាណន់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយ មនុស្សធម៍ជូនប្រជាពលរដ្ន ខ្វះខាតចំនួន៦០នាក់ រស់នៅក្នុងស្រុកបាធាយ

លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ អញ្ចើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ផ្ដល់ជូនលោកយាយ គឹម លី អាយុ ៩៦ ឆ្នាំ មានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកប្រា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការជាតិលើកទី៤ នៅទីស្ដីការក្រសួងការបរទេស

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើក វគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី២ ឆ្នាំ ២០២០

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ត្រៃរដ្នសភា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
195 នាក់
ម្សិលមិញ :
922 នាក់
សប្តាហ៍នេះ :
6826 នាក់
សរុប :
1778874 នាក់