ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចាស់ជរា គ្មានទីពឹង ជនពិការ ស្ត្រីមេមាយ ចំនួន៦៩គ្រួសារ នៅក្នុងខេត្តស្វាយរៀង
So,17 Mai 2020 (Time 06:37 )
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាកម្ពុជាទទួលបានជោគជ័យក្នុងការព្យាបាលជំងឺកូវីដ១៩ ដោយពុំមានករណីឆ្លងថ្មី និងអ្នកស្លាប់
=================
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្នសភា -ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធានគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង អញ្ចើញជួបសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋ មកពី៤ឃុំ រួមមាន ៖ ឃុំតាសួស ឃុំគោគព្រីង ឃុំស្វាយជ្រំ និងឃុំក្រោលគោ សរុបចំនួន៦៩គ្រួសារ ដែលជាចាស់ជរាឥតទីពឹង ជនពិការ ស្រ្តីមេមាយកូនច្រើន អ្នករស់ជាមួយមេរោគអេដស៍ និងទីទ័លក្រ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

ការចុះសំណេះសំណាលនេះ លោកជំទាវបានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ចពីសុខទុក្ខសុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។

លោកជំទាវក៏បានបន្ថែមថា បើបងប្អូនណាមានលក្ខណៈសង្ស័យ ពីសុខភាពខ្លួន ឬកូនចៅត្រូវអញ្ជើញ ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានបងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពេទ្យធ្វើការ ពិនិត្យសុខភាព និងផ្តល់ប្រឹក្សា ជូនបងប្អូនទាំងអស់គ្នា ។ ជាពិសេស អាជ្ញាធររគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តស្វាយរៀង ការធ្វើចត្តឡីស័កឲ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។

លោកជំទាវក៏បានបញ្ជាក់ថា ទោះបីជាប្រទេស យើងមានស្ថានភាពជំងឺកូវីតដ១៩ ទទួលបានជោគជ័យក្នុងការព្យាបាលជំងឺកូវីដ១៩ និងពុំមានករណីឆ្លងថ្មី និងអ្នកស្លាប់ ក៏ដោយ យើងក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ។

ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ (យើងភ្លេចកូវីដ១៩ ប៉ុន្តែ កូវីដ១៩មិនភ្លេចយើងនោះទេ) ។ លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋទាំង៦៩គ្រួសារក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ២ដុំ ក្រម៉ា ១ ម៉ាស់ ១ និងថវិកាធ្វើដំណើរចំនួន៤ម៉ឺនរៀលផងដែរ ៕

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ឧស្សាហកម្ម ឈើដាំលើដីសម្បទាន សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ខេមម៉ាហ្គ្រា អិន វេមេនគ្រុប នៅខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសទិវាដ៏ មហានក្ខត្តឬក្សគម្រប់ ខួបកំណើត ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាឲ្យ ឯកឧត្តម វ៉ាង វីនធាន ឯកអគ្គរដ្នទូតចិនប្រចាំនៅកម្ពុជា បានដឹកនាំគ្រូពេទ្យ ឯកទេសចិន ចូលជួបសម្ដែងការគួរសម និងជម្រាបលា

លោកនាយឧត្តសេនីយ៍ សៅ សុខា បានអនុញ្ញាឲ្យលោក វរសេនីយ៍ឯក ជូសែល ជេហ្សូនីហ្គា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញ បេសកម្មនៅកម្ពុជារយៈពេល៣ឆ្នាំ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា រវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការ មូលបត្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល អញ្ចើញចូលរួមចុះសួរសុខទុក្ខ ប្រជាពលរដ្នក្នុងសង្កាត់ដើមមៀន សង្កាត់ព្រែកឬស្សី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ចើញប្រគល់ផ្ទះចំនួន ០៤ខ្នង និង សម្ភារៈមួយចំនួន ជូនដល់ប្រជាពលរដ្ន ទីទល់ក្រ នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច អញ្ចើញក្នុងពិធីដង្ហែរព្រះមុនី សត្ថាកោសលចារ្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីជូនដំណឹងលេខ ០២២/ ២០ ស.ជ.ណ. ច្រ ចុះថ្ងែទី១៨ ខែឧសភា ឆ្នាំ២០២០ របស់សាលារាជធានី ភ្នំពេញ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកបាណន់ បានឧបត្ថម្ភសម្ភារៈ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជូនដល់យុវជន ស.ស.យ.ក ស្រុកបាណន់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយ មនុស្សធម៍ជូនប្រជាពលរដ្ន ខ្វះខាតចំនួន៦០នាក់ រស់នៅក្នុងស្រុកបាធាយ

លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ អញ្ចើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ផ្ដល់ជូនលោកយាយ គឹម លី អាយុ ៩៦ ឆ្នាំ មានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកប្រា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការជាតិលើកទី៤ នៅទីស្ដីការក្រសួងការបរទេស

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើក វគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី២ ឆ្នាំ ២០២០

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ត្រៃរដ្នសភា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
119 នាក់
ម្សិលមិញ :
922 នាក់
សប្តាហ៍នេះ :
6750 នាក់
សរុប :
1778798 នាក់