ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ណែនាំត្រៀមបើក វគ្គបណ្ដុះបណ្ដាល នីតិវិធីអគ្គសញ្ញាកម្មគ្រួសារ ក្រីក្រ ID POOR រៀបចំដោយមន្ទីរផែនការខេត្ត
Mo,18 Mai 2020 (Time 02:30 )
ដោយ ៖ ដើម្បីប្រជាជន


ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំត្រៀមបើកវគ្គបណ្តុះបណ្តាលនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ(ID POOR) តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីត-១៩ រៀបចំដោយមន្ទីរផែនការខេត្តកណ្តាល។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម នុត ពុតតារា អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរផែនការ លោកអភិបាលក្រុង ស្រុកទាំង១១ និងមន្ត្រីមន្ទីរផែនការជាគ្រូបង្គោល២២នាក់ ដែលនឹងត្រូវចុះបណ្តុះបណ្តាលរយៈពេល ពីរថ្ងៃនៅតាមក្រុងស្រុកគោលដៅខាងមុខ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ទីរផែនការ និងមន្ទីរពាក់ព័ន្ធ៖
១-ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែលស្ថិតនៅតំបន់ជនបទឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និងគ្រួសារស្ថិតនៅតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ និងត្រូវមានការពិគ្រោះយោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញនូវគ្រួសារណាដែលមានជីវភាពលេចធ្លោ។

២-ត្រូវត្រៀមមន្រ្តីដែលមានសមត្ថភាព និងលះបង់ពេលវេលាសម្រាប់ធ្វើជាគ្រូបង្គោល និងទទួលខុសត្រូវនៅតាមស្រុក និងឃុំសង្កាត់ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅពេល អនុវត្តការងារ។
៣-ដោយសារការសម្ភាសន៍ តាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ត្រូវប្រើប្រាស់តាប្លេត(Tablet) មន្ទីរផែនការ ត្រូវជ្រើសរើសអ្នកមានជំនាញ IT ១ឬ ២នាក់ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនៅពេលតាប្លេតមានបញ្ហា។
៤-ត្រូវមានកម្មវិធីការងារ និងបែងចែកការទទួលខុសត្រូវច្បាស់លាស់។
៥-ត្រូវចុះតាមដានជាប្រចាំ និងណែនាំដល់មន្រ្តីរបស់ខ្លួន ចុះពិនិត្យមើលការដាក់សំណើសម្ភាសន៍ និងការជ្រើសរើសមុខសញ្ញាដែលត្រូវសម្ភាសន៍ឱ្យបានច្បាស់លាស់។
៦-ត្រូវពិនិត្យឱ្យបានច្បាស់លាស់នូវទិន្នន័យជនងាយរងគ្រោះ ផ្ទុកមេរោគអេដស៍ ពិការភាព ចាស់ជរា និង កុមារ ជាពិសេសទិន្នន័យក្រុមអាយុ នៅពេលធ្វើសម្ភាសន៍។
៧-មន្ទីរផែនការខេត្តត្រូវរាយការណ៍ជាប្រចាំពីវឌ្ឍនភាពការងាររបស់ខ្លួនជូនរដ្ឋបាលខេត្ត។

សម្រាប់អភិបាលក្រុង ស្រុក ៖
១-ត្រូវបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីជួយដល់កិច្ចដំណើការ ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមកាស្នើសុំ ក្នុងអំឡុងពេលកូវីដ១៩នេះឱ្យទទួលជោគជ័យ។
២-ត្រូវតាមដានជាប្រចាំទាំងក្នុងពេលបណ្តុះបណ្តាល ក្នុងដំណើការអនុវត្តការងារ និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងដំណើការអនុវត្ត។

៣-ជួយសហការ និងតាមដានដំណើរការការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងឱ្យបានប្រតិកម្មពីប្រជាជននៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍ ដូចយើងទទួលបានបទពិសោធន៍កន្លងមក ប្រជាជនខ្លះគាត់មិនចាប់អារម្មណ៍ពេលយើងចុះសម្ភាសន៍ ប៉ុន្តែនៅពេលគាត់ត្រូវការ ឬឃើញគេនៅជិតក្នុងភូមិជាមួយគ្នាទទួលបានផលប្រយោជន៍ ពេលនោះពួកគាត់នឹងចាប់ផ្តើមប្រតិកម្ម។ បើយើងទទួលបានលទ្ធផលល្អ និងមិនមានប្រតិកម្ម ជាពិសេសអន្តរាគមន៍ដែលបានផ្តល់ប្រយោជន៍ដល់គ្រួសារក្រីក្រ ខ្វះលទ្ធភាពពិតប្រាកដនោះ គឺប្រជាជននឹងផ្តល់កិត្តិយស និងការកោតសរសើរយ៉ាងពិតប្រាកដ ដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន ដែលអនុវត្តការងារប្រកបដោយតម្លាភាព។

៤-ណែនាំដល់ឃុំ សង្កាត់ឱ្យអនុវត្តស្របតាមនិតិវិធី ក្នុងការណែនាំបច្ចេកទេស ត្រូវអនុវត្តសម្រេចឱ្យបានតាមកាលបរិច្ឆេទកំណត់។ បើយើងពិនិត្យពេលវេលាគឺខ្លីណាស់ ទាមទារឱ្យអ្នកពាក់ពន្ធ័ទាំងអស់ត្រូវមានឆន្ទៈខ្ពស់ និងលះបង់ពេលវេលា ដោយពុំគិតថាថ្ងៃសៅរ៍ អាទិត្យ ឡើយ។

៥-ត្រូវណែនាំឃុំ សង្កាត់ ក្រោយពីទទួលការបណ្តុះបណ្តាលនៅថ្នាក់ក្រុង ស្រុក ត្រូវប្រជុំជាមួយមេភូមិ ដើម្បីឱ្យភូមិផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគិតថាគ្រួសារគាត់ក្រីក្រមកដាក់ពាក្យសុំសម្ភាសន៍នៅឃុំ សង្កាត់។ ចំណុចនេះសំដៅទៅលើគ្រួសារ ដែលអវត្តមានក្នុងពេលអនុវត្តកន្លងមក គ្រួសារចំណូលស្រុកថ្មី គ្រួសារដែលមានបណ្ណ័អាទិភាព និងគ្រួសារទទួលរងផលប៉ះពាល់ពីកូវីដ១៩ ដែលធ្វើឱ្យគ្រួសារគាត់បាត់បង់ចំណូល ធ្លាក់ចូលក្នុងភាពក្រីក្រ។

៦-រដ្ឋបាលឃុំ សង្កាត់ត្រូវរាយការណ៍ពីវឌ្ឍនភាពការងាររបស់ខ្លួន រៀងរាល់ថ្ងៃ នៅម៉ោង១៥:០០ល្ងាច មករដ្ឋបាលក្រុង ស្រុក។ រដ្ឋបាលក្រុង ស្រុក ត្រូវបូកសរុបរាយការណ៍ពីវឌ្ឍនភាពការងារជារៀងរាល់ថ្ងៃមកមន្ទីរផែនការខេត្ត នៅម៉ោង១៦:០០ល្ងាច មន្ទីរផែនការខេត្ត នឹងបន្តរាយការណ៍ជូនក្រសួងផែនការឱ្យបានមុនម៉ោង១៧:០០ល្ងាចទៅតាមទម្រង់ដែលបានកំណត់ក្នុងនិតិវិធី។

សម្រាប់មន្រ្តីដែលជាគ្រូបង្គោល៖
-ត្រូវយកចិត្តទុកដាក់ បង្ហាត់បង្ហាញដល់សិក្ខាកាម ឱ្យបានយល់ច្បាស់អំពីនិតិវិធីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុអំឡុងពេលកូវីដ១៩ ជាពិសេសទៅទៀតនោះការប្រើប្រាស់ តាប្លេក(Tablet) បើនិយាយជារួម នេះជាលើកទី១ហើយដែលការសម្ភាសន៍ តាមប្រពន្ធ័ព័ត៌មានវិទ្យា ឯកឧត្តមជឿថាវាពិតជាមានការលំបាកខ្លះពុំខាន តែពេលដែលមានបទពិសោធន៍ វាពិតជាមានភាពចំណេញ ច្រើន ទាំងសម្ភារៈ និងពេលវេលា៕

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ឧស្សាហកម្ម ឈើដាំលើដីសម្បទាន សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ខេមម៉ាហ្គ្រា អិន វេមេនគ្រុប នៅខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសទិវាដ៏ មហានក្ខត្តឬក្សគម្រប់ ខួបកំណើត ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាឲ្យ ឯកឧត្តម វ៉ាង វីនធាន ឯកអគ្គរដ្នទូតចិនប្រចាំនៅកម្ពុជា បានដឹកនាំគ្រូពេទ្យ ឯកទេសចិន ចូលជួបសម្ដែងការគួរសម និងជម្រាបលា

លោកនាយឧត្តសេនីយ៍ សៅ សុខា បានអនុញ្ញាឲ្យលោក វរសេនីយ៍ឯក ជូសែល ជេហ្សូនីហ្គា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញ បេសកម្មនៅកម្ពុជារយៈពេល៣ឆ្នាំ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា រវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការ មូលបត្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល អញ្ចើញចូលរួមចុះសួរសុខទុក្ខ ប្រជាពលរដ្នក្នុងសង្កាត់ដើមមៀន សង្កាត់ព្រែកឬស្សី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ចើញប្រគល់ផ្ទះចំនួន ០៤ខ្នង និង សម្ភារៈមួយចំនួន ជូនដល់ប្រជាពលរដ្ន ទីទល់ក្រ នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច អញ្ចើញក្នុងពិធីដង្ហែរព្រះមុនី សត្ថាកោសលចារ្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីជូនដំណឹងលេខ ០២២/ ២០ ស.ជ.ណ. ច្រ ចុះថ្ងែទី១៨ ខែឧសភា ឆ្នាំ២០២០ របស់សាលារាជធានី ភ្នំពេញ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកបាណន់ បានឧបត្ថម្ភសម្ភារៈ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជូនដល់យុវជន ស.ស.យ.ក ស្រុកបាណន់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយ មនុស្សធម៍ជូនប្រជាពលរដ្ន ខ្វះខាតចំនួន៦០នាក់ រស់នៅក្នុងស្រុកបាធាយ

លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ អញ្ចើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ផ្ដល់ជូនលោកយាយ គឹម លី អាយុ ៩៦ ឆ្នាំ មានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកប្រា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការជាតិលើកទី៤ នៅទីស្ដីការក្រសួងការបរទេស

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើក វគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី២ ឆ្នាំ ២០២០

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ត្រៃរដ្នសភា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
922 នាក់
សប្តាហ៍នេះ :
6754 នាក់
សរុប :
1778802 នាក់