ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន និង ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អញ្ចើញជាអធិបតីភាពក្នុងពិធីបិទ វគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាល នាវិកថ្មីឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបន្តឆ្នាំ២០២០ នៅសាលាទ័ពជើងទឹក មូលដ្នានសមុទ្រ
Mi,20 Mai 2020 (Time 10:23 )
ដោយ ៖ ដើម្បីប្រជាជន


ខេត្តព្រះសីហនុ៖នារសៀលថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាវិកថ្មីឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលនាវិកថ្មីឆ្នាំ២០២០ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ្រ ។

តាមរបាយការណ៍វគ្គហ្វឹកហ្វឺន ចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានសិក្ខាកាមចូលរួម ២៥០ នាក់ ក្នុងនោះគ្រូបង្វឹក ១១នាក់ និងសិក្ខាកាម ២៣៩នាក់ ជាពលនាវឹកជ្រើសរើសថ្មី។

ហ្វឹកហាត់រយ:ពេល ៣ខែមានដូចជា លំហាត់របៀបអប់រំចិត្តសាស្ត្រ អប់រំសុខាភិបាល ភស្តុភារ-ហិរញ្ញវត្ថុ កាយសិក្សាយោធាបច្ចេកទេសប្រើប្រាស់អាវុធថ្មើរជើងយុទ្ធវិធីប្រយុទ្ធថ្នាក់បុគ្គល និងបាញ់ស៊ីប ។ ជាលទ្ធផលសិក្ខាកាមទទួលបាននិទ្ទេសល្អ ៩៩នាក់ ស្មើ ៤១,៤២ភាគរយ ល្អបង្គួរ ១០២នាក់ ស្មើនឹង ៤២,៦៨ ភាគរយ និងមធ្យម ៣៨នាក់ ស្មើនឹង ១៥,៩០ភាគរយ ។

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ពាំនាំការផ្តាំផ្ញើសម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយនាវី ពលនាវី ។ ក្រោមការដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

បានយកចិត្តទុកដាក់វិស័យអប់រំបណ្តុះបណ្តាលបង្កើនធនធានមនុស្ស ក្លាយជាកម្លាំងស្នូល និងជាមូលដ្ឋានគ្រឹះរឹងមាំតាមជំនាញឯកទេសថែមមួយកម្រិតទៀតព្រមទាំងវាយតម្លៃខ្ពស់ការហ្វឹកហាត់ផ្ទេរចំណេះដឹងដល់នាវិកថ្មី ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សទទួលបានជោគជ័យ ដើម្បីបម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបម្រើ និងការពាររាជរដ្ឋាភិបាល ។

ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កងយុទ្ធពលខេមរៈភូមិន្ទ វិស័យទ័ពជើងទឹកទាំងពេលបច្ចុប្បន្ន និងទៅអនាគតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាលើគ្រប់ស្ថានភាព ទាំងគ្រឿងបំពាក់ សម្ភារៈបច្ចេកទេសអាវុធយុទ្ធភណ្ឌគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ឧស្សាហកម្ម ឈើដាំលើដីសម្បទាន សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ខេមម៉ាហ្គ្រា អិន វេមេនគ្រុប នៅខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសទិវាដ៏ មហានក្ខត្តឬក្សគម្រប់ ខួបកំណើត ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាឲ្យ ឯកឧត្តម វ៉ាង វីនធាន ឯកអគ្គរដ្នទូតចិនប្រចាំនៅកម្ពុជា បានដឹកនាំគ្រូពេទ្យ ឯកទេសចិន ចូលជួបសម្ដែងការគួរសម និងជម្រាបលា

លោកនាយឧត្តសេនីយ៍ សៅ សុខា បានអនុញ្ញាឲ្យលោក វរសេនីយ៍ឯក ជូសែល ជេហ្សូនីហ្គា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញ បេសកម្មនៅកម្ពុជារយៈពេល៣ឆ្នាំ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា រវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការ មូលបត្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល អញ្ចើញចូលរួមចុះសួរសុខទុក្ខ ប្រជាពលរដ្នក្នុងសង្កាត់ដើមមៀន សង្កាត់ព្រែកឬស្សី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ចើញប្រគល់ផ្ទះចំនួន ០៤ខ្នង និង សម្ភារៈមួយចំនួន ជូនដល់ប្រជាពលរដ្ន ទីទល់ក្រ នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច អញ្ចើញក្នុងពិធីដង្ហែរព្រះមុនី សត្ថាកោសលចារ្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីជូនដំណឹងលេខ ០២២/ ២០ ស.ជ.ណ. ច្រ ចុះថ្ងែទី១៨ ខែឧសភា ឆ្នាំ២០២០ របស់សាលារាជធានី ភ្នំពេញ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកបាណន់ បានឧបត្ថម្ភសម្ភារៈ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជូនដល់យុវជន ស.ស.យ.ក ស្រុកបាណន់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយ មនុស្សធម៍ជូនប្រជាពលរដ្ន ខ្វះខាតចំនួន៦០នាក់ រស់នៅក្នុងស្រុកបាធាយ

លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ អញ្ចើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ផ្ដល់ជូនលោកយាយ គឹម លី អាយុ ៩៦ ឆ្នាំ មានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកប្រា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការជាតិលើកទី៤ នៅទីស្ដីការក្រសួងការបរទេស

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើក វគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី២ ឆ្នាំ ២០២០

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ត្រៃរដ្នសភា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
103 នាក់
ម្សិលមិញ :
922 នាក់
សប្តាហ៍នេះ :
6734 នាក់
សរុប :
1778782 នាក់