ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយ មនុស្សធម៍ជូនប្រជាពលរដ្ន ខ្វះខាតចំនួន៦០នាក់ រស់នៅក្នុងស្រុកបាធាយ
Do,21 Mai 2020 (Time 02:37 )
ដោយ ៖ ដើម្បីប្រជាជន


#ទីណាមានទុក្ខលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា​

ស្រុកបាធាយ៖នាថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ និង​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ លោកជំទាវ អភិបាលរងខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម ឯម កុសល លោកឧត្តមសេនីយ៍ សោ សាវឿន លោកអភិបាលស្រុកបាធាយ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា និងអនុសាខាស្រុក ព្រមទាំងសហការី ។

បានអញ្ជើញចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូន បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងជួបសំណេះសំណាលជាមួយ ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៦០ នាក់ ក្នុងនេះជនចាស់ជរា ២៨ នាក់, ជនមានពិការភាព ៥នាក់, ស្ត្រីមេម៉ាយកូនច្រើន ៦ នាក់, កុមារកំព្រា ៦នាក់ , អ្នកជម្ងឺរ៉ាំរ៉ៃ ១៥នាក់ រស់នៅក្នុងស្រុកបាធាយ ។ ដោយបានផ្តល់នូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនក្នុងម្នាក់ៗ ទទួលបាន ៖
អង្ករ ២៥ គក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១យួរ, ម៉ាស់ ៥ បន្ទះ និងថវិកា ២០,០០០ រៀល ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែព្រួយបារម្ភ និង គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលរងគ្រោះ និងងាយរងគ្រោះ ដោយមិនរើសអើង មិនប្រកាន់ជាតិសាសន៍ ហើយតែងបានចាត់តំណាងចុះជួប ចុះជួយអន្តរាគមន៍ដោះស្រាយ ទាន់ពេលវេលា ពោលគឺ " ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" ។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានអញ្ចើញជាអធិបតីភាព ក្នុងពិធី សម្ភោធជាផ្លូវការ សមាគមវារីវប្បករកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី MIYAHARA Ai អនុប្រធានអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងរាយការណ៍ នៅទីស្ដីការក្រសួង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះពិនិត្យការដ្នានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅវិមានឈ្នះឈ្នះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើ សេចក្ដីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអនុញ្ញាតឲ្យ ឯកឧត្តម នាយនគរបាលជាន់ខ្ពស់ អែនធើនី មីកក្វាយ នគរបាលសហព័ន្ធអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្នាននគរបាលខេត្តកំពង់ធំ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធុបថ្វាយគ្រឿងសក្ខារៈ និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅរមណីដ្នានប្រវត្តិសាស្ត្រ វត្តភ្នំ

ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី បាននាំយកអំណោយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិឌ្ឍនា ប៊ុន សៀងលី ប្រគល់ជូនមណ្ឌលកុមារកំព្រាចំនួន៨ នៅក្នុងខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យខួបគម្រប់៧ថ្ងែ សពលោកជំទាវ វ៉ា សារិត និងសពលោកស្រី អុក សំភន នៅខេត្តស្វាយរៀង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការចិញ្ជឹម កូនកង្កែប និងកូនត្រីអណ្ដែង នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញក្នុងពិធីបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន យុទ្ធជន យុទ្ធនារី នៅចេតីយ៍ពាមអំពិល ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន និងលោកជំទាវ បានអញ្ជើញក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងសំណេះសំណាលជាមួយប្រជាពលរដ្ន នៅវត្តលលកសចាស់ ក្នុងក្រុងពោធិសាត់ ខេត្តពោធិសាត់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរតនៈភ្នំប្រុស ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមសូត្រមន្តក្នុងវេនកាន់បិណ្ឌទី១៤ នៅវត្តសំរោងអណ្ដែត ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចុះពិនិត្យសកម្មភាពខតាន់ ដល់កុមារា នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការ ការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល ជាមួយកងទ័ពនៃយោធភូមិភាគទី១ នៅទីបញ្ជាការដ្នានខេត្តស្ទឹងត្រែង

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញប្រារព្វ ពិធីបុណ្យជីវិកភត្តទាន ជូនឧបាសក លាវ ហន ឧបាសិកា ឌឿក គីម ហុង បុព្វការីជនទាំងឡាយដែលកំពុងមានជន្មារស់នៅក្នុងបច្ចុប្បន្ននេះ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ និងក្រុមគ្រូពេទ្យ និងមន្ត្រីកិច្ចសន្យា នៅសាលាខេត្តព្រះសីហនុ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
820 នាក់
ម្សិលមិញ :
957 នាក់
សប្តាហ៍នេះ :
10647 នាក់
សរុប :
1988622 នាក់