ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញបន្តដំណើរចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផល សម្រាប់នាំចេញរបស់ក្រុមហ៊ុន Greenrich group Co.Ltb នៅស្រុកកោះកុង
So,24 Mai 2020 (Time 06:40 )
ដោយ ៖ ដើម្បីប្រជាជន


តាមកម្មវិធីដែលបានគ្រោងទុក នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន និងលោក ជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនិងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម Greenrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០ ២០០ហត ក្នុងឆ្នាំ១៩៩៨ ដែលមានទីតាំងស្ថិតនៅតំបន់ទ្រនាប់ឧទ្យានជាតិបុទុមសាគរ ក្នុងស្រុកកោះកុង។

ជាបឋម លោក រតនា តំណាងឱ្យក្រុមហ៊ុន បានរាយបាយការណ៍ ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាក្រុម ហ៊ុន Greenrich group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែលជាក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ី និង ១ ក្នុងចំណោម ១០ក្រុម ហ៊ុនដែលផលិតក្រដាសធំជាងគេលើពិភពលោក។ ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ចចំនួន ១០ ០៧៧ហត ក្នុងស្រុកត្រពាំងរូង ខេត្ត កោះកុង ក្នុងឆន្ទ:គឺ "ដាំដើមឈើផ្តល់ប្រយោជន៍ដល់បរិស្ថាន ផលិតក្រដាសផ្តល់ប្រយោជន៍ដល់មនុស្សលោក"។

គិតចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥ ធ្វើការដាំដុះបាន ៥៨៧៧ហត ទទួលបានទិន្នផល ១៣៨តោន/ហត សរុបរួមបរិមាណឈើ ៨០ម៉ឺនតោន។ កន្លងមកក្រុមហ៊ុន បាននាំចេញចំណិតឈើសរុបជាង ១១ម៉ឺនតោន (ឈើរបស់ក្រុមហ៊ុន និងឈើប្រមូលទិញពីចំការឯកជន)។ ក្នុងអំឡុងប្រតិបត្តិការ ក្រុមហ៊ុនត្រូវការពលកម្មចំនួន ២៥០០នាក់។ ក្រុមហ៊ុនបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន និងប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់បុគ្គលិក កម្មករ ក្នុងក្រុមហ៊ុនទាំងមូល។ ក្រៅពីសមិទ្ធផលដែលសម្រេចបាន ក្រុមហ៊ុនកំពុងប្រឈមបញ្ហាមួយចំនួនដូចជាការកាប់ទន្ទ្រានដីយកជាកម្មសិទ្ធិ និងការធ្វើផ្លូវកាត់ដីក្រុមហ៊ុន។

ទិសដៅអនាគត ក្រុមហ៊ុននឹងធ្វើការសហការជាមួយក្រសួងបរិស្ថានដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សហការជាមួយអាជ្ញាធរខេត្តដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ ចាប់ផ្តើមប្រមូលផលឈើ និងដាំដុះឡើងវិញ ដើម្បីផ្តល់ប្រយោជន៍សម្រាប់សង្គម បរិស្ថាន និងសេដ្ឋកិច្ច និងជាពិសេសសហ ការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំផែនការដាំឈើក្នុងឆ្នាំ២០២០ នេះ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវបានធ្វើការសំណេះសំណាលជាមួយកម្មករចំនួន ១០០នាក់ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត និងប្រមុខដឹកនាំរាជរដ្ឋាភិបាលមកជូនបងប្អូនកម្មករ និងបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារដែលបម្រើការឱ្យក្រុមហ៊ុន និងនៅក្នុងស្រុកបុទុមសាគរឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ចៀសឱ្យឆ្ងាយពីជំងឺឆ្លងសកលកូវីដ-១៩ ល្អគ្រប់ៗគ្នា។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានរួមមានការដាំ និងប្រមូលផលក្នុងក្រុមហ៊ុន និងពីដៃគូដាំ និងជាពិសេសបាននាំចេញចំណិតឈើ។ ដើមឈើអាកាស្យាមានការលូតលាស់ធំៗល្អ និងផ្តល់ផលជាបណ្តើរៗសម្រាប់សេដ្ឋកិច្ច ហើយនេះគឺជាឆន្ទ:របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការ ដាំឈើឧស្សាហកម្មប្រយោជន៍បង្កើតគម្របព្រៃឈើ រក្សាលំនឹងបរិស្ថាន ទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម តាមរយ:ធ្វើការផ្គត់ឈើស្រស់ជាវត្ថុធាតុដើមឱ្យទៅរោងចក្រកែច្នៃគ្រឿងសង្ហារឹម និងវិស័យសំណង។

ដោយសារឈើដាំផ្តល់ប្រយោជន៍យ៉ាងច្រើនបែបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលខេត្តបានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពប្រមូលផល កែច្នៃ និងធ្វើការដាំដុះលើដីដែលនៅសេសសល់ឱ្យគ្រប់តាមផែនការដែលបានគ្រោងទុក។

ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ក្នុងបំណងជួយលើកទឹកចិត្ត និងគាំទ្រលើការវិនិយោគរបស់ក្រុមហ៊ុន ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ផលិត ផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល រក្សាបរិស្ថានក្នុងតំបន់នេះ និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។

លោកបានស្នើឱ្យក្រុម ហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសាររបស់កម្មករ ដោយបង្កើតរបរកសិកម្មបន្ថែមដូចជាចិញ្ចឹមសត្វ និងដាំបន្លែដើម្បីផ្គត់ផ្គងជីវភាព។ ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីការពារដីព្រៃ និងទប់ស្កាត់ការរំលោភយកដីធ្វើជាកម្មសិទ្ធ។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី អញ្ចើញចុះពិនិត្យ និងវាយតម្លៃលើការងារ បង្កបង្កើនផលស្រូវ រដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញចូលរួមក្នុងកិច្ច ប្រជុំពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃ និង ក្រសួងនគរបាលវៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទ សូមចូលរួមអបអរសាទរ ពិធីរុក្ខាទិវា ០៩ កក្ដដា ១៩៥២-២០២០

សម្ដេចពិជ័យ សេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការ យុទ្ធសាស្ត្រថវិកា សម្រាប់ឆ្នាំ ២០២១-២០២៣

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកតា ភោគ សាមីន អតីតមន្ត្រីនៃសាលាក្រុងកំពង់ចាម

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បាន នាំយក ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៤វត្ត នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធី ប្រកួតបាទាត់ក្របខ័ណ្ឌ ថ្នាក់ស្រុក ថ្នាក់ឃុំ ដណ្ដើមពាន់រង្វាន់ប្រាក់លាន នៅស្រុកបាណន់

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងអង្គប្រជុំគណៈរដ្នមន្ត្រី

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងាររបស់អគ្គលេខាធិការដ្នាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ជនសង្ស័យចំនួន ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តកែប បញ្ជួនខ្លួនទៅសាលាដំបូងខេត្ត

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យឯកអគ្គរដ្នទូត ទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួល គ្រឿងឧបភោគ បរិភោគ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា នៅសាលាខេត្តកំពង់ស្ពឺ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពរបស់ក្រសួង ដែលបាន រយៈពេល៦ខែ កន្លងមកនិងលើកទិសដៅបន្ត នៅទីស្ដីការក្រសួង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយស្រុកស្រីសន្ធរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៥២វត្ត នៅក្នុងស្រុកស្រីសន្ធរ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមនាំយក ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន ៦វត្ត នៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងពិធី សំណេះសំណាល និង ផ្ដល់ប្រាក់ឧបត្ថម្ភ ជូនកុមារកំព្រាចំនួន ១០៤នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរលេខ៥១

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បាននាំយកទៀន ព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេន សម្ដេចព្រះអភិសេរីសុគន្ធាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
603 នាក់
ម្សិលមិញ :
2533 នាក់
សប្តាហ៍នេះ :
8564 នាក់
សរុប :
1842257 នាក់