ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង លោកជំទាវ បាននាំយកទៀន ព្រះវស្សា គ្រឿងបរិក្ខា និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ចំនួន ៤៨វត្ត នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
So,28 Juni 2020 (Time 02:30 )
ដោយ ៖ ដើម្បីប្រជាជន


នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម
និងលោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយសហការីបាននាំយកប្រគេនទៀនវស្សា គ្រឿងបរិក្ខា សំពត់ងូតចំណាំព្រះវស្សា និងបច្ច័យមួយចំនួនទៀតមកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តទូទាំង១៥ ឃុំ ក្នុងស្រុកកំពង់សៀមមានចំនួន ៤៨វត្ត និងអាស្រម ១ និងបាននាំយកអំណោយមកចែកជូនយាជី តាជីចំនួន ២០០នាក់ ដែលពិធីនេះ រៀបចំក្នុងវត្តបល្ល័ង្កពេជ្រ ភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។

បន្ទាប់ពីឯកឧត្តម លោកជំទាវ វេរប្រគេនគ្រឿងបរិក្ខា ទៀនព្រះវស្សា និងបច្ច័យដល់ព្រះតេជគុណព្រះសង្ឃរួចមក ឯកឧត្តមបានធ្វើការសំណេះសំណាលជាមួយព្រះតេជគុណព្រះសង្ឃ និងប្រជា ពលរដ្ឋ ដោយបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម សូមទទួលយកនូវពុទ្ធពរទាំបួនប្រការកុំបីឃ្លៀឃ្លាតឡើយ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានស្រុកទាំងបី និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តមចូលរួមអបអរសាទរថ្ងៃកំណើតគណបក្ស ប្រជាជនកម្ពុជា ខួបលើកទី៦៩ (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២០)។ ឯកឧត្តមបានបញ្ជាក់ថា ចាប់ តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ប្រជាជនរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ឥតរួញរា ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ យោងលើភារកិច្ចដ៏ធំធេងនេះ យើងត្រូវរួមគ្នាជាធ្លុងមួយដើម្បីថែរក្សា ការពារឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព។

បន្ទាប់មក ឯកឧត្តមប្រធានបានធ្វើការសំណេះសំណាលដោយបានលើកយកប្រវត្តិនៃពិធីបុណ្យចូលព្រះវស្សា ដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ គោលនយោបាយរបស់រាជរដ្ឋា ភិបាលក្នុងការដោះស្រាយបញ្ហាក្នុងពេល និងក្រោយពេលជំងឺឆ្លងកូវីដ-១៩ ស្ថានភាពចុងក្រោយនៃជំងឺឆ្លងកូវីដ-១៩ តម្លៃនៃសន្តិភាព និងជាពិសេសបានរំលេចជូនពិធីឲ្យបានជ្រាបកាន់តែច្បាស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំខាន់ៗទាំង៣ ដែលអនុសាសន៍នេះស្របទៅនឹងកាល:ទេស:ដែលប្រទេសជាតិកំពុងពុះពារ ឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺឆ្លងកូវីដ-១៩ ដែលអនុសាសន៍ទាំង៣ មាន៖

ទី១- ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃការរាលដាលជំងឺឆ្លងកូវីដ-១៩ ដោយត្រូវ “ធ្វើការបណ្តុះ បណ្តាល អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុន និងអ្នកចិញ្ចឹមសត្វ ដាំដំណាំក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ-សាច់ បន្លែ និងត្រីជាដើមដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល”។

ទី២- "យើងត្រូវតែប្រឹងប្រែង! ដើម្បីធានាថាប្រជាជនកម្ពុជាយើងគ្មាននណាម្នាក់អត់ឃ្លានដាច់បាយរហូតដល់ស្លាប់ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ" និង

ទី៣- គណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនសំបូរសប្បាយ រុងរឿង ជឿនលឿនទៅមុខ ចៀសផុតពីសង្គ្រាម ក្រោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ក្នុងនាមប្រធានក្រុមការងារ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងណែនាំឲ្យមន្រ្តីក្រោមឱវាទ បន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង៣ ឲ្យបានខ្ជាប់ខ្ជួន ពេញលេញ និងមានប្រសិទ្ធភាព ដើម្បីចូលរួមជាចលករជំរុញការអភិវឌ្ឍផលិត កម្មស្បៀង ធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក យកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហាជីវភាពជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា គ្រប់ទីកន្លែង និងងចុងក្រោយត្រូវចូលរួមថែរក្សា ការពារសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍទើបធ្វើឲ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ សម្រេចទទួលបានជោគជ័យ (អរគុណសន្តិភាព)។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម និងក្នុងនាមខ្លួនលោកផ្ទាល់ ឯកឧត្តមប្រធាន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេចទាំងទ្វេ បុត្រា បុត្រី សម្តេចប្រធានរដ្ឋសភា សម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន មានបញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរតរៀងទៅ។

លោកបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកក្រុមការងារ សប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ ដែលបានចាប់មគ្គផលធ្វើបុណ្យរួមគ្នានាថ្ងៃនេះ សូមទទួលយកនូវផលានិសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ជូនថា នៅក្នុងស្រុកទាំង៣ (តំបែរ កំពង់សៀម និងជើងព្រៃ) ដែលឯកឧត្តមទទួល ខុសត្រូវមាន ១១៧វត្ត និង អាស្រម ១ ក្នុងនោះ ស្រុកតំបែរមាន ២៩ វត្ត ស្រុកកំពង់សៀមមាន ៤៨ វត្ត អាស្រម ១ និងស្រុកជើងព្រៃមាន ៤០វត្ត ដោយវត្តនីមួយៗទទួលបានទៀនព្រះវស្សា ១គូ គ្រឿងបរិក្ខាមួយចំនួន និងបច្ច័យចំនួន ១លានរៀល។ ដោយឡែកវត្តដែលទទួលរៀបចំពិធីទទួលបានថវិកាបន្ថែមចំនួន ១ ០០០ដុល្លារផងដែរ។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី អញ្ចើញចុះពិនិត្យ និងវាយតម្លៃលើការងារ បង្កបង្កើនផលស្រូវ រដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញចូលរួមក្នុងកិច្ច ប្រជុំពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃ និង ក្រសួងនគរបាលវៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទ សូមចូលរួមអបអរសាទរ ពិធីរុក្ខាទិវា ០៩ កក្ដដា ១៩៥២-២០២០

សម្ដេចពិជ័យ សេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការ យុទ្ធសាស្ត្រថវិកា សម្រាប់ឆ្នាំ ២០២១-២០២៣

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកតា ភោគ សាមីន អតីតមន្ត្រីនៃសាលាក្រុងកំពង់ចាម

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បាន នាំយក ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៤វត្ត នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធី ប្រកួតបាទាត់ក្របខ័ណ្ឌ ថ្នាក់ស្រុក ថ្នាក់ឃុំ ដណ្ដើមពាន់រង្វាន់ប្រាក់លាន នៅស្រុកបាណន់

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងអង្គប្រជុំគណៈរដ្នមន្ត្រី

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងាររបស់អគ្គលេខាធិការដ្នាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ជនសង្ស័យចំនួន ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តកែប បញ្ជួនខ្លួនទៅសាលាដំបូងខេត្ត

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យឯកអគ្គរដ្នទូត ទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួល គ្រឿងឧបភោគ បរិភោគ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា នៅសាលាខេត្តកំពង់ស្ពឺ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពរបស់ក្រសួង ដែលបាន រយៈពេល៦ខែ កន្លងមកនិងលើកទិសដៅបន្ត នៅទីស្ដីការក្រសួង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយស្រុកស្រីសន្ធរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៥២វត្ត នៅក្នុងស្រុកស្រីសន្ធរ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមនាំយក ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន ៦វត្ត នៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងពិធី សំណេះសំណាល និង ផ្ដល់ប្រាក់ឧបត្ថម្ភ ជូនកុមារកំព្រាចំនួន ១០៤នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរលេខ៥១

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បាននាំយកទៀន ព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេន សម្ដេចព្រះអភិសេរីសុគន្ធាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
617 នាក់
ម្សិលមិញ :
2533 នាក់
សប្តាហ៍នេះ :
8578 នាក់
សរុប :
1842271 នាក់