ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
Sat,13 September 2025 (Time 01:44 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥

សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊ុ្វលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC )សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងស្ថាប័នព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ បានរៀបចំពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីនេះរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីលោកស្រី ខាតថារិន ឌិប (Katharine Diop) អនុប្រធានស្តីទីស្ថានទូតសហរដ្ឋអាម៉េរិក ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងយុវជន សរុបជាង២ពាន់នាក់។ នៅអង្គពិធីលោកបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ពិព័រណ៍ជំនាញសិក្សា និងការងារនៅពេលនេះ មានសារៈសំខាន់ណាស់សម្រាប់ឱ្យយុវជនកម្ពុជាទទួលបានបទពិសោធន៍ពីការសិក្សានៅក្នុងប្រទេស និងបរទេស និងអាចស្វែងរកការងារបាននៅទីនេះ។ លើសពីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់យុវជន នៅពេលមាន ចំណេះ ជំនាញហើយ ត្រូវមានសីលធម៌ និងត្រូវចេះស្រលាញ់ប្រទេសជាតិ។ សម្រាប់យុវជនវិញ បានលើកឡើងដែរថា ពេលបានចូលរួមក្នុងពិព័រណ៍នៅថ្ងៃនេះមានអារម្មណ៍រីករាយ និងទទួលព័ត៌មានផ្សេងៗពីការសិក្សា និងឱកាសការងារ។ យុវជនទាំងនោះបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើជាយុវជនល្អនៅក្នុងសង្គម។

គួរបញ្ជាក់ដែរថា ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ រៀបចំឡើង ក្រោមប្រធានបទ «ឆ្ពោះទៅកាន់ឧស្សាហកម្ម ៥.០»។ ពិព័រណ៍នេះ បានទទួលការគាំទ្រយ៉ាងមុតមាំពី សំណាក់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការដើរតួរជាវេទិកាដ៏សំខាន់មួយ ដែលសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យទាំងអស់ អាចភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសិក្សា អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម អភិវឌ្ឍន៍ ដើម្បីជាផែនទីសម្រាប់ចង្អុលបង្ហាញផ្លូវទៅកាន់អនាគតដ៏រុងរឿង។ នៅក្នុងពិព័រណ៍មានស្តង់ប្រមាណ៤០ របស់គ្រឹះស្ថានសិស្សនានា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងក្រុមហ៊ុនឯកជន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
324 នាក់
ម្សិលមិញ :
2902 នាក់
សប្តាហ៍នេះ :
15403 នាក់
សរុប :
6397592 នាក់

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំ Bilateral Meeting (ទ្វេភាគី) រវាងគណៈប្រតិភូកម្ពុជា និងក្រុមការងារ INTERPOL. ដើម្បីបង្ការ ទប់ស្កាត់ការជួញដូរខុសច្បាប់ នូវសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និសីទជាតិលើកទី៧ ស្តីពីបរិវត្តកម្មវិស័យអប់រំ ក្រោមប្រធានបទ ចក្ខុវិស័យអប់រំ៖ មើលទៅអនាគតរួមគ្នា

ឯកឧត្តម លូ គីមឈន់ អញ្ចើញបន្តជួបសំណេះសំណាល សាកសួរសុខទុក្ខ មេបញ្ជាការ​ មេបញ្ជាការ​រង នាយ នាយរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ​ និងនាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្រ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

ឯកឧត្តម លូ គីមឈន់ បានដឹកនាំប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជួបសំណេះសំណាល សាកសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវី បញ្ជាការរដ្ឋានការពារកោះឆ្នេរ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ

ឯកឧត្តម លូ គីមឈន់ អញ្ចើញជួបសំណេះសំណាល សាកសួរសុខទុក្ខ មេបញ្ជាការ​ មេបញ្ជាការ​រង នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ចើញប្រារព្វពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តហាន់ជ័យ និងវត្តសន្ធររង្សី ដើម្បីឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធ ដល់បុពការីជន ជាពិសេស វិរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបទុមវតី ផ្តួចផ្តើមដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីវឌ្ឍនភាព នៃការសិក្សាគម្រោងពង្រឹងសមត្ថភាព សម្រាប់រដ្ឋបាលគ្រប់គ្រងកំពង់ផែ (The Project for Strengthening Capacity for Port Administration)

ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីផលប៉ះពាល់បង្គោលអគ្គិសនី និងបង្គោលInternet ដែលស្ថិតនៅតាមបណ្ដោយផ្លូវរបស់គម្រោង កែលម្អរការតភ្ជាប់ផ្លូវជនបទ (RRCIP)

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ក្នុងខណ្ឌច្បារអំពៅ

លោក​ ប៊ិន​ ឡាដា​ ប្រធានគណៈកម្មាធិការគណបក្សស្រុក អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជំរុញការងារប្រមូល សមាជិកបក្សជាយុវជន​ អាយុ១៨ ទៅ ៣៥ឆ្នាំ ចូលក្នុងប្រព័ន្ធគ្រប់គ្រង សមាជិកគណបក្សប្រជាជន កម្ពុជាស្រុកស្រីសន្ធរ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំ ដែលត្រូវរួមគ្នាដោះស្រាយ

ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ជើញជាអធិបតីក្នុងកម្មវិធី វេទិកាសាធារណៈ ស្ថិតនៅឃុំដំបូករូង ស្រុកភ្នំស្រួច

ឯកឧត្តម គួច ចំរើន៖ សមិទ្ធផលធំៗជាច្រើន ដែលនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺផ្ដើមចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ចើញចូលរួមពិធីបើកសិក្ខាសាលា វេទិកាជជែកពីមាត្រាសាស្ត្រ ស្តីពីសេវាកម្មហេដ្ឋារចនា សម្ព័ន្ធមាត្រាសាស្ត្រ នៅសាលាខេត្តកំពត

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិ ជូនអតិថិជនបុរី ម៉ន ដានីគម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥បណ្ណ នៅទីស្តីការក្រសួង

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី រួមជាមួយលោក ឆាយ វ៉ាន់ស៊ី បានអញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៥ នៅវត្តស្រាម វត្តស្អាង និងវត្តស្ដើងជ័យ ស្ថិតក្នុងស្រុកជើងព្រៃ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមគ្រួសារ អញ្ជើញបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសល ជូនដួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ស្ថិតនៅវត្តចំពុះក្អែក