ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល និង នាំយកកូនត្រីអណ្ដែង កូនកង្កែប និង សម្ភារៈចិញ្ចឹមដូចជាតង់ និង ចំណីចែកជូនកសិករ ចំនួន៥០ គ្រួសារ នៅខេត្តកំពត
Sa,08 August 2020 (Time 11:49 )
ដោយ ៖ ដើម្បីប្រជាជន


ខេត្តកំពត៖នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងខេត្តកំពត មន្រ្តីជំនាញ
និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមដូចជាតង់ និងចំណីមកចែកជូនកសិករចំនួន ៥០គ្រួសារ។

ពិធីនេះបានរៀបចំនៅផ្ទះបងស្រី សែត ធី ដែលមានអាជីពជាអ្នកបង្កាត់ ភ្ញាស់ និងចិញ្ចឹមត្រី(កាបសាមញ្ញ កាបឥណ្ឌា កាបរាហ៊ូ កាបស ទីឡាព្យា និងត្រីឆ្ពិន) នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

ជាបឋម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវិស័យវារីវប្បកម្មសមុទ្រ និងទឹកសាប ដោយបានរាយការណ៍យ៉ាងលម្អិតអំពីអាជីវកម្មចិញ្ចឹម បង្កាត់ និងភ្ញាស់កូនត្រី របស់បងស្រី សែត ធី ដែលជាវារីវប្បករគំរូនៅទូទាំងស្រុកអង្គរជ័យនេះថា៖ បងស្រីបានចាប់ផ្តើមអាជីពចិញ្ចឹមត្រីតាំងពីឆ្នាំ២០ ០៦ លើផ្ទៃដី ២ហត។

ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមពីមន្ទីរ និងរដ្ឋបាលជលផល បងស្រីបានពង្រីកមុខរបរនេះជាបណ្តើរៗ រហូតមកទល់បច្ចុប្បន្នមានស្រះចិញ្ចឹម ១៥ ស្រះ ស្រះមេពូជ ៣ មានលទ្ធភាពផលិតកូនត្រីគ្រប់ប្រភេទបានចំនួន ១លានកូន និងត្រីសាច់បានជាង ៤តោន/ឆ្នាំ។ ចំពោះតែអាជីពនេះ គិតជាមធ្យមបានចំណូល ៩០លានរៀល/ឆ្នាំ ដកថ្លៃដើមរួចនៅសល់ជាង ៥០លានរៀល/ឆ្នាំ។

តាមរយ:មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បងស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋគួរតែចូលរួមចិញ្ចឹមត្រី ក្នុងខណ:ដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ដើម្បីបង្កើតមុខរបរ និងរកចំណូលមកផ្គត់ផ្គង់គ្រួសារ ចៀសវាងធ្វើចំណាក ស្រុក។ ចំពោះករណីនេះ គួរទាក់ទងទៅមន្ទីរ (លេខទំនាក់ទំនង ០១៧ ៨០៣០០៧) ឬរដ្ឋបាលជលផលដើម្បីទទួលបានព័ត៌មានបន្ថែមអំពីបច្ចេកទេសចិញ្ចឹម និងពូជ។

ជាការចាប់ផ្តើមនៃការសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងដែលមានវត្តមាននៅទីនេះ និងនៅទូទាំងខេត្តកំពត ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ឆ្លងឲ្យផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋអំពីជីវភាព ការងារបង្កបង្កើនផល ជាពិសេសនោះគឺការងារវារីវប្ប កម្ម ដែលលោកបានរំលេចជូនប្រជាកសិករជ្រាបថា ចំពោះវិស័យវារីវប្បកម្មនេះត្រូវបានទទួល ការលើកទឹកចិត្ត និងជួយឧបត្ថម្ភថវិកាដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោចំនួន ២០០០លានរៀល ក្នុងឆន្ទ:ចូលរួមបង្កើតការងារ ពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែបជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលសេដ្ឋកិច្ចជាតិ និងវិស័យមួយចំនួនទៀតកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។

យោងតាមឆន្ទ:របស់រាជរដ្ឋាភិបាលដែលថា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងបានឡើង បើទោះបីស្ថិតក្នុងកាល:ទេស:ណាក៏ដោយ។ ហេតុនេះហើយ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាវៃបំផុតរបស់សម្តេចតេជោហ៊ុន សែន បានខិតខំប្រឹង ប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី គិតគូពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការចំបាច់សំខាន់ៗមួយចំនួនចំពោះមុខដើម្បីចូលរួមថែរក្សា ការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀងក្នុងគ្រួសារតាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព និងត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋបាលជលផល។

ភ្ជាប់ទៅនឹងជំនួយឧបត្ថម្ភនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអ្នកទទួលជំនួយយកទៅចិញ្ចឹម មើលថែទាំឲ្យបានល្អ និងមានការរីកចម្រើនជា បន្តបន្ទាប់ ដើម្បីប្រែក្លាយពីអ្នកចិញ្ចឹមសម្រាប់តែសន្តិខុសស្បៀងក្នុងគ្រួសារ ទៅជាអ្នកផលិតសម្រាប់ការផ្គត់ផ្គង់ឲ្យទីផ្សារ ទទួលបានចំណូន និងបង្កើនកម្រិតជីវភាពជាបណ្តើរៗ ក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩។

ភ្ជាប់ទៅនឹងជំនួយឧបត្ថម្ភនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោដែលបានគិតគូ យកចិត្តទុក ដាក់ខ្ពស់ និងផ្តល់អនុសាសន៍ល្អៗដែលជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត យកទៅអនុវត្តឲ្យទាន់សភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ធ្វើយ៉ាង ណាពង្រឹង និងពង្រីកវិស័យផលិតកម្មស្បៀង ធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងទីផ្សារក្នុងតំបន់ និងឈានជាជំហានៗ បន្តបន្ទាប់ក្នុងការបង្កើនសមត្ថភាពផលិតដើម្បីធ្វើការនាំចេញ។

ចំពោះការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្រ្តីជំនាញរដ្ឋបាលជលផល បន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយ ផ្សំចំណី និងការថែទាំ។ ត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម ហើយត្រូវយកចិត្តទុកដាក់គិតគូទៅលើរចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដូចជាប្រភពទឹកស្អាត ប្រព័ន្ធបញ្ចេញបញ្ចូលទឹក និងអគ្គីសនី។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធជាផ្លូវការ សមាគមមិត្តភាព ប្រជាជនចិនអាំងស៊ូ នៅកម្ពុជា

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន នាំយកអំណោយទៅប្រគល់ជូនលោក យឹម ម៉ន ជាបរុសពោះម៉ាយ មានជម្ងឺទឹកនោមផ្អែម ក្លាយជាជនពិការ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៦០រូប របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកភ្នំស្រួច

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងក្រុមកង់ បានចូលរួមជិះកង់តាមកម្មវិធី ដែលបានកំណត់ ក្នុងគោលបំណងជំរុញ អោយយុវជនថែរក្សា នូវមរតកសន្តិភាព ដឹងគុណអតីតយុទជន និងជួយឧបត្ថម្ភគាំទ្រ ដល់អតីតយុទ្ធជនក្រីក្រ

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្នរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៩៨ គ្រួសារ នៅក្នុងស្រុកព្រៃនប់

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា នៅស្រុកព្រៃនប់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារបក្ស និងសកម្មភាពក្រុមការងារចុះជួយ មូលដ្នានរយៈពេល៩ខែ នៅស្រុកស្ទឹងត្រង់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ដល់តារាចំរៀងអាជីព ម្ចាស់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី២ របស់កម្មវិធីទូរទស្សន៍ហង្សមាស

ក្រុមការងាររាជរដ្នាភិបាល ចុះជួយឃុំព្រែកតានង់ របស់ក្រសួងព័ត៏មាន សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត CMYA ចុះអប់រំសុខភាព ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ន ដោយឥគិតថ្លៃ នៅក្នុងស្រុកកោះសូទិន ខេត្តកំពចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំសហការី អញ្ជើញបន្តដំណើរចុះពិនិត្យ កសិដ្នានចិញ្ជឹមត្រី របស់លោក ហោ ទ្រី នៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធី បង្សុលឧទ្ទិសមហាកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ញ៉ែម សឿន ជាស៊ីម

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយ នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោះ និងដំណើរការរៀបចំ ចុះឈ្មោះបោះឆ្នោត នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានទទួលអំណោយកុំព្យូទ័រយួរដៃ Iaptop ចំនួន១៥គ្រឿង ពីលោកឧកញ៉ា តែ ហុកសេង និងលោកជំទាវ នៅស្នងការដ្នាន នគរបាលខេត្ត

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី បន្តចុះពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់យកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង និងសម្ភារចិញ្ជឹមចែកជូនកសិករ ចំនួន ៥២គ្រួសារ នៅស្រុកកខ្សាច់កណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្នានអង្គរក្ស ទទួលសញ្ញបត្របណ្ឌិត កិត្តិយសផ្នែកសន្តិសុខ សេដ្ឋកិច្ច ពីសកលវិទ្យាកម្ពុជា

ឯកឧត្តម សួស គង់ រដ្នលេខាធិការ ប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំ និងគ្រប់គ្រងផែនការថវិកា នៅសណ្ឋាគារគ្លរៀស ខេត្តកំពង់ធំ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងប្រព័ន្ធលូបង្ហូរទឹក និប្រឡាយបង្ហូរទឹក នៅស្ថានីបូមទឹកទួលគោកទី២ ក្នុងខណ្ឌទួលគោក

ឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រួចយកសព ច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន នឹងចូលរួមក្នុងកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប ស្ដីពីការគ្រប់គ្រងសំណល់

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1881 នាក់
ម្សិលមិញ :
1617 នាក់
សប្តាហ៍នេះ :
9388 នាក់
សរុប :
1996233 នាក់