ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរពិធីប្រកាស ជូនរង្វាន់ជ័យលាភី Logo -Mascot SEA GAMES- ASIAN PARA GAMES 2023 និងពិធីរាប់ថយក្រោយ១០០០ថ្ងែ -1000 days countdown
Fr,07 August 2020 (Time 08:07 )
ដោយ ៖ ដើម្បីប្រជាជន


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីអបអរសាទរពិធីប្រកាសជូនរង្វាន់ជ័យលាភី Logo- Mascot SEA GAMES -ASIAN PARA GAMES 2023 និងពិធីរាប់ថយក្រោយ១០០០ថ្ងៃ -1000 days countdown នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

សម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ទុក Logo និង Mascot គឺជាមរតក SEA Games ខណៈម្ចាស់ជយលាភីទទួលបានរង្វាន់៥ពាន់ដុល្លារដូចគ្នា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈ កម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានថ្លែងថា កន្លងមកថ្នាក់ដឹក នាំ CAMSOC បានខិតខំជាខ្លាំង ដើម្បីអនុវត្តផែនការមេ ផែនទីបង្ហាញផ្លូវការ ដោយរួមផ្សំបទពិសោធន៍ចូលរួមព្រឹត្តិការណ៍ធំៗជាច្រើន ដើម្បីបង្កើនថាមពល ឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក្នុងនោះ Logo និង Mascot ក៏ត្រូវបានថ្នាក់ដឹកនាំធ្វើការប្រជុំវាយតម្លៃជាច្រើនលើកផងដែរ មុនធ្វើការសម្រេច។

ឯកឧត្តម បញ្ជាក់ថា «Logo, Mascot និងបាវនា(Motto) របស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានឆ្លងកាត់កិច្ចប្រជុំវាយតម្លៃជាច្រើនលើក រហូតដល់ថ្ងៃទី០២ ខែកក្កដា ទើបសម្ដេចពិជ័យសេនា ទៀ បាញ់ សម្រេចជ្រើសរើសស្នាដៃចុងក្រោយរបស់បេក្ខជនម្នាក់ និងបេក្ខនារីម្នាក់ ព្រមទាំងសម្រេចជ្រើសរើសបាវចនា
“កីឡារត់ក្នុងសន្ដិភាព - SPORT LIVE IN PEACE” ដើម្បីគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើការពិនិត្យ និងសម្រេចចុងក្រោយ ហើយសម្ដេចតេជោ បានសម្រេចផ្លូវការ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ»។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍គូសបញ្ជាក់ថា «ដោយទទួលបានការឯកភាពពីរាជរដ្ឋាភិបាល CAMSOC បានធ្វើដំណើរយ៉ាងស្វាហាប់ និងសម្រេចបានសមិទ្ធផលការងារធំៗជាច្រើន ជាក់ស្ដែងការជ្រើសរើសទ្រព្យសម្បត្តិមរតកស៊ីហ្គេម “SEA Games Property” គឺ Logo, Mascot និងបាវចនា ដើម្បីចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម បង្កើនគុណតម្លៃស៊ីហ្គេម និងដាក់វត្ថុតំណាងទាំងបីនេះ ប្រើជាប្រយោជន៍នៃការធ្វើទីផ្សារកីឡា និងស្វែងរកការឧបត្ថម្ភគាំទ្រ ជួយដល់ដំណើរការស៊ីហ្គេមទាំងមូល»។

សម្ដេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «Logo និង Mascot ដែលជាមរតករបស់ស៊ីហ្គេមនេះ គឺជាកម្មសិទ្ធិបញ្ញារបស់ CAMSOC ដែលមិនអាចមានជនណា បុគ្គលណា ក្រុមណា ឬក្រុមហ៊ុនឯនជនណា យកប្រើដោយគ្មានការអនុញ្ញាតពី CAMSOC បានឡើយ ព្រោះ CAMSOC បានស្នើសុំក្រសួងពាណិជ្ជ កម្មចុះបញ្ជីកម្មសិទ្ធិបញ្ញារួចហើយ»។

ហេតុនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវឲ្យចូលរួមថែរក្សា និងការពារកម្មសិទ្ធិបញ្ញា នៃ Logo និង Mascot ដែលជាមរកតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឲ្យខានតែបាន។

ប្រធាន CAMSOC ដដែលបានបន្ថែមថា «ឥឡូវនេះយើងនៅសល់ពេល ១០០០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ រយៈពេល ១០០០ថ្ងៃ ជាពេល វេលាដ៏សំខាន់ក្នុងយុទ្ធនាការត្រៀម លក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ ដោយត្រូវពង្រឹងស្មារតី សាមគ្គីភាពផ្ទៃក្នុង ការយោគយល់គ្នា និងភាពចុះ សម្រុងប្រទាក់ក្រឡារវាងគណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ ដោយជម្នះរាល់ឧបសគ្គរាំងស្ទះ ដល់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា»។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ពិសេសខាងលើ CAMSOC ក៏បានកម្មវិធីប្រគំតន្ដ្រី និងការសម្ដែងរបស់ក្រុមកីឡារាំអន្ដរជាតិក្រុមកីឡាគុនល្បុក្ក តោ សន្ធឹកស្គរជ័យ និងការបាញ់កាំជ្រួច រួមទាំងវត្តមានមន្ដ្រីសហព័ន្ធកីឡាជាតិ និង កីឡាករ-កីឡាការិនីចូលរួមប្រមាណជាង ១០០នាក់ផងដែរ៕

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន នាំយកអំណោយទៅប្រគល់ជូនលោក យឹម ម៉ន ជាបរុសពោះម៉ាយ មានជម្ងឺទឹកនោមផ្អែម ក្លាយជាជនពិការ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៦០រូប របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកភ្នំស្រួច

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងក្រុមកង់ បានចូលរួមជិះកង់តាមកម្មវិធី ដែលបានកំណត់ ក្នុងគោលបំណងជំរុញ អោយយុវជនថែរក្សា នូវមរតកសន្តិភាព ដឹងគុណអតីតយុទជន និងជួយឧបត្ថម្ភគាំទ្រ ដល់អតីតយុទ្ធជនក្រីក្រ

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្នរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៩៨ គ្រួសារ នៅក្នុងស្រុកព្រៃនប់

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា នៅស្រុកព្រៃនប់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារបក្ស និងសកម្មភាពក្រុមការងារចុះជួយ មូលដ្នានរយៈពេល៩ខែ នៅស្រុកស្ទឹងត្រង់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ដល់តារាចំរៀងអាជីព ម្ចាស់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី២ របស់កម្មវិធីទូរទស្សន៍ហង្សមាស

ក្រុមការងាររាជរដ្នាភិបាល ចុះជួយឃុំព្រែកតានង់ របស់ក្រសួងព័ត៏មាន សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត CMYA ចុះអប់រំសុខភាព ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ន ដោយឥគិតថ្លៃ នៅក្នុងស្រុកកោះសូទិន ខេត្តកំពចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំសហការី អញ្ជើញបន្តដំណើរចុះពិនិត្យ កសិដ្នានចិញ្ជឹមត្រី របស់លោក ហោ ទ្រី នៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធី បង្សុលឧទ្ទិសមហាកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ញ៉ែម សឿន ជាស៊ីម

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយ នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោះ និងដំណើរការរៀបចំ ចុះឈ្មោះបោះឆ្នោត នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានទទួលអំណោយកុំព្យូទ័រយួរដៃ Iaptop ចំនួន១៥គ្រឿង ពីលោកឧកញ៉ា តែ ហុកសេង និងលោកជំទាវ នៅស្នងការដ្នាន នគរបាលខេត្ត

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី បន្តចុះពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់យកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង និងសម្ភារចិញ្ជឹមចែកជូនកសិករ ចំនួន ៥២គ្រួសារ នៅស្រុកកខ្សាច់កណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្នានអង្គរក្ស ទទួលសញ្ញបត្របណ្ឌិត កិត្តិយសផ្នែកសន្តិសុខ សេដ្ឋកិច្ច ពីសកលវិទ្យាកម្ពុជា

ឯកឧត្តម សួស គង់ រដ្នលេខាធិការ ប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំ និងគ្រប់គ្រងផែនការថវិកា នៅសណ្ឋាគារគ្លរៀស ខេត្តកំពង់ធំ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងប្រព័ន្ធលូបង្ហូរទឹក និប្រឡាយបង្ហូរទឹក នៅស្ថានីបូមទឹកទួលគោកទី២ ក្នុងខណ្ឌទួលគោក

ឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រួចយកសព ច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន នឹងចូលរួមក្នុងកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប ស្ដីពីការគ្រប់គ្រងសំណល់

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ជប្រជុំស្ដាប់របាយការណ៍ ស្ដីពីការងារគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1706 នាក់
ម្សិលមិញ :
1617 នាក់
សប្តាហ៍នេះ :
9213 នាក់
សរុប :
1996058 នាក់