ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញបន្តចុះជួបសំណេះសំណាល និងពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណៈគ្រួសារ របស់លោកពូ ហឹម វ៉ន នៅស្រុកកោះអណ្ដែត ខេត្តតាកែវ
Sa,08 August 2020 (Time 03:53 )
ដោយ ៖ ដើម្បីប្រជាជន


ស្ថិតក្នុងខេត្តតាកែវដដែល នារសៀលម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ធា អភិបាលនៃគណអភិបាលខេត្ត បានបន្តដំណើរមកស្រុកកោះអណ្តែត ដើម្បីពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណគ្រួសាររបស់លោកពូ ហឹម វ៉ន នៅភូមិរមិញ ឃុំរមិញ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៥០គ្រួសារដែលពួកគាត់ក៏ជាអ្នកចិញ្ចឹមត្រី និងធ្វើស្រែផងដែរ។ លោកពូបានរៀបរាប់ជូន
ឯកឧត្តមរដ្ឋមន្ត្រីថា លោកពូបានចាប់យករបរនេះនៅឆ្នាំ២០១០ ក្នុងទំហំដី ០,៥ហត កាលនោះចិញ្ចឹមត្រីក្នុងស្រែ។

ដោយទទួលបច្ចេក ទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នពង្រីកផ្ទៃដីបាន ៥ហត ដោយចែកជា
ស្រះត្រីអណ្តែងរឹងអាយុម្ភៃថ្ងៃដាក់កូន ១៥ម៉ឺនកូន ស្រះត្រីអណ្តែងទន់អាយុ ២០ថ្ងៃដាក់កូន ១០ ម៉ឺនកូន ស្រះកូនត្រីឆ្ពិនដាក់កូន ២០ម៉ឺនកូន ស្រះត្រីកាបឥណ្ឌាដាក់កូន ៨ម៉ឺនកូន ស្រះ កង្ក្កែបមេ និងកូនមាន ៤ (ស្រះផ្លាស្ទិច) និងស្រះបង្កងចិញ្ចឹមសាកល្បងដាក់កូន ១៥០០០កូន។

លោកពូចិញ្ចឹមជារបៀបពាក់កណ្តាលផលិតផលសម្រេចគឺគាត់ទិញកូនត្រីទើបញាស់ (ហៅថាកូនម្សៅ) ក្នុង ១លានកូនម្សៅថ្លៃ ៦០ម៉ឺនរៀល មកចិញ្ចឹមក្នុងស្រះដល់អាយុ ៤៥ថ្ងៃ ជាមធ្យមបាន កូន ៤-៥ ម៉ឺនកូន (អាស្រ័យលើធាតុអាកាស និងលក្ខខណ្ឌរស់នៅ) ទើបគាត់ចាប់លក់បាន ១០០រៀល/ក្បាល សរុបក្នងរយ:ពេល ៤៥ថ្ងៃ គាត់បានចំណូល ៤-៥លានរៀល (រួមទាំងប្រាក់ដើម)។

ឃើញកសិករចិញ្ចឹមត្រីទទួលបានផលជាផ្លែផ្កាយ៉ាងនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាល ខេត្ត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកពូ ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀត ដែលបានចាប់យករបរចិញ្ចឹមត្រីបន្ថែម ក្រៅពីការងារធ្វើស្រែ។ ទាំងផលស្រូវ និងចិញ្ចឹមត្រី ធ្វើឲ្យពួកគាត់បានរំដោះខ្លួនចេញពីភាពក្រីក្រ មិនតែប៉ុណ្ណោះកម្រិតជីវភាពកំពុងតែកើនឡើងជាលំដាប់ សមស្របតាមអ្វីដែលសម្តេចតេជោ ហ៊ុន សែន ចង់ឃើញ និងចង់បាន។

ហេតុដូច្នេះ ហើយបានជាសម្តេច ជំរុញ លើកទឹកចិត្ត ផ្តល់អនុសាសន៍ និងថែមទាំងឧបត្ថម្ភថវិកា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មវារីវប្បកម្មឲ្យបានទូលំទូលាយ និងមានការរីកចម្រើនថែមទៀត ក្នុងគ្រាដែលវិស័យមួយចំនួនកំពុងជាប់គាំងដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឲ្យរដ្ឋបានជលផលពិនិត្យលើសំណើរបស់លោកពូដែលចង់បានចំណេះ រួមជាមួយឧបករណ៍ភ្ញាស់កូនត្រីដើម្បីផលិតខ្លួនឯងនាពេលអនាគត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធជាផ្លូវការ សមាគមមិត្តភាព ប្រជាជនចិនអាំងស៊ូ នៅកម្ពុជា

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន នាំយកអំណោយទៅប្រគល់ជូនលោក យឹម ម៉ន ជាបរុសពោះម៉ាយ មានជម្ងឺទឹកនោមផ្អែម ក្លាយជាជនពិការ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៦០រូប របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកភ្នំស្រួច

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងក្រុមកង់ បានចូលរួមជិះកង់តាមកម្មវិធី ដែលបានកំណត់ ក្នុងគោលបំណងជំរុញ អោយយុវជនថែរក្សា នូវមរតកសន្តិភាព ដឹងគុណអតីតយុទជន និងជួយឧបត្ថម្ភគាំទ្រ ដល់អតីតយុទ្ធជនក្រីក្រ

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្នរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៩៨ គ្រួសារ នៅក្នុងស្រុកព្រៃនប់

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា នៅស្រុកព្រៃនប់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារបក្ស និងសកម្មភាពក្រុមការងារចុះជួយ មូលដ្នានរយៈពេល៩ខែ នៅស្រុកស្ទឹងត្រង់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ដល់តារាចំរៀងអាជីព ម្ចាស់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី២ របស់កម្មវិធីទូរទស្សន៍ហង្សមាស

ក្រុមការងាររាជរដ្នាភិបាល ចុះជួយឃុំព្រែកតានង់ របស់ក្រសួងព័ត៏មាន សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត CMYA ចុះអប់រំសុខភាព ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ន ដោយឥគិតថ្លៃ នៅក្នុងស្រុកកោះសូទិន ខេត្តកំពចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំសហការី អញ្ជើញបន្តដំណើរចុះពិនិត្យ កសិដ្នានចិញ្ជឹមត្រី របស់លោក ហោ ទ្រី នៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធី បង្សុលឧទ្ទិសមហាកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ញ៉ែម សឿន ជាស៊ីម

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយ នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោះ និងដំណើរការរៀបចំ ចុះឈ្មោះបោះឆ្នោត នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានទទួលអំណោយកុំព្យូទ័រយួរដៃ Iaptop ចំនួន១៥គ្រឿង ពីលោកឧកញ៉ា តែ ហុកសេង និងលោកជំទាវ នៅស្នងការដ្នាន នគរបាលខេត្ត

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី បន្តចុះពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់យកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង និងសម្ភារចិញ្ជឹមចែកជូនកសិករ ចំនួន ៥២គ្រួសារ នៅស្រុកកខ្សាច់កណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្នានអង្គរក្ស ទទួលសញ្ញបត្របណ្ឌិត កិត្តិយសផ្នែកសន្តិសុខ សេដ្ឋកិច្ច ពីសកលវិទ្យាកម្ពុជា

ឯកឧត្តម សួស គង់ រដ្នលេខាធិការ ប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំ និងគ្រប់គ្រងផែនការថវិកា នៅសណ្ឋាគារគ្លរៀស ខេត្តកំពង់ធំ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងប្រព័ន្ធលូបង្ហូរទឹក និប្រឡាយបង្ហូរទឹក នៅស្ថានីបូមទឹកទួលគោកទី២ ក្នុងខណ្ឌទួលគោក

ឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រួចយកសព ច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន នឹងចូលរួមក្នុងកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប ស្ដីពីការគ្រប់គ្រងសំណល់

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1845 នាក់
ម្សិលមិញ :
1617 នាក់
សប្តាហ៍នេះ :
9352 នាក់
សរុប :
1996197 នាក់