ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី បាននាំយកអំណោយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិឌ្ឍនា ប៊ុន សៀងលី ប្រគល់ជូនមណ្ឌលកុមារកំព្រាចំនួន៨ នៅក្នុងខេត្តតាកែវ
Sa,19 September 2020 (Time 04:41 )
ដោយ ៖ ដើម្បីប្រជាជន


មណ្ឌលកុមារកំព្រាចំនួន៨ក្នុងខេត្តតាកែវទទួល អំណោយ មហាសប្បុរសរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

********************
តាកែវ: ដោយបានទទួលដំណឹងពីការលំបាកខ្វះខាតក្នុងជីវភាពរស់នៅរបស់ក្មួយៗជាកុមារកំព្រានិងបុគ្គលិកដែលស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាទាំង៨ក្នុងខេត្តកែវ ដែលកំពុងប្រឈមអំឡុងពេលការរីករាលដាលជំងឺកូវីដ-19នេះ ។

ទើបនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី ព្រមទាំងប្រតិភូអម ដំណើរបាននាំយកអំណោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបា សិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគល់ជូនមណ្ឌលទាំង៨ដើម្បីជួយ សម្រាលការលំបាកនាពេលបច្ចុប្បន្ននេះ ម្យ៉ាងវិញទៀតដើម្បីផ្តល់ស្នាមញញឹម និងភាពកក់ក្តៅជូនដល់ក្មួយៗ ។

ហើយកម្មវិធីនេះប្រារព្ធធ្វើរួមនៅពីរទីតាំង គឺទីតាំងទី១ ប្រារព្ធក្នុងបរិវេណមណ្ឌលកុមាកំព្រាអូរព័ទ្ធដែលស្ថិតនៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មានចំនួន ៤មណ្ឌល និង ទីតាំងទី២ ប្រារព្ធក្នុងបរិវេណមណ្ឌលកុមារកំព្រាខេត្តតាកែវដែលស្ថិតនៅសង្កាត់រការក្នុងក្រុងដូនកែវ ខេត្តតាកែវ មានចំនួន ៤មណ្ឌល ។

ក្នុងឱកាសនោះឯកឧត្តម សុខ ពុទ្ធិវុធ បានមាន ប្រសាសន៍ថា ទីណាមានទុក្ខលំបាក ទីនោះមានសម្តេចតេ ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប ពិសេសក្មួយៗជាកុមារកំព្រាដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាពិសេសឯកឧត្តមក្រើនរម្លឹកឱ្យក្មួយៗបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ហើយ សូមរក្សាគម្លាតសង្គម និងពាក់ម៉ាស់នៅកន្លែងមានមនុស្សអូរអរច្រើន។ ឯកឧត្តមបានបន្តផ្តាំផ្ញើឱ្យខិតខំរៀន សូត្រដើម្បីទទួលបានចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិយើង
ហើយអំណោយដែលប្រគល់ជូនមណ្ឌលនីមួយៗនៅពេលនេះរួមមាន :
១-អង្ករផ្កាម្លិះ ១តោន
២-ឆ្នាំងធំចំនួន ០២
៣-ខ្ទះធំចំនួន ០២
៤-ចានបាយចំនួន ៥០
៥-ចានសម្លចំនួន ៥០
៦-ស្លាបព្រាបាយចំនួន ០៥ឡូ
៧-វែកឆាចំនួន ០២
៨-កាធុនអ៊ីណុកចំនួន ០៣
៩-ទឹកត្រីចំនួន ០៣យួរ
១០-ទឹកស៊ីអុីវចំនួន ០៣យួរ
១១-ត្រីខចំនួន ០៣កេសធំ
១២-នំធុងចំនួន ០៣កេសធំ
១៣-មីជាតិ ៣រស់ជាតិចំនួន ១៨កេសតូច
១៤-ទឹកដោះគោខាប់ចំនួន ០១កេស
១៥-ថវិកា១លានរៀល ។

ដោយឡែកកុមារកំព្រាទាំង៨មណ្ឌលសរុប ២៥៥នាក់ ម្នាក់ៗទទួលបានកាតាបដ៏ស្រស់ស្អាតមួយដែលក្នុងនោះមានជាសំភារៈសិក្សា និង សំលៀកបំពាក់មួយសម្រាប់ ព្រមទាំងឃីតមួយមានកន្សែង ច្រាសដុះធ្មេញ សាប៊ូដុំ និងជេល លាងដៃ០១ដបតូច ។ រីឯបុគ្គលិកសរុបចំនួន ៥២នាក់ ម្នាក់ៗ ទទួលបានឃីតមួយកញ្ចប់និងថវិកាចំនួន៤០ម៉ឺនរៀល ។

សូមបញ្ជាក់ថា: មណ្ឌលកុមារកំព្រាទាំងនេះគឺជាកន្លែងជួយសង្គ្រោះកុមាររងគ្រោះដោយជំងឺអេដស៍ និងកុមារកំព្រាដើម្បីឱ្យមានលទ្ធភាពក្នុងការសិក្សា និងផ្តល់ជំនាញ វិជ្ជាជីវៈដល់ពួកគេ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតអោយលោក Wu Chuabing អគ្គកុងស៊ុល អគ្គរដ្នទូតនៃសាធារណៈរដ្ន ប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ប៉ុស្តិនគរបាល ចំណុះអធិការនគរបាល ស្រុកកណ្ដៀង នៃស្នងការនគរបាល ខេត្តពោធិសាត់

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យស្ថានភាព និងការសង្គ្រោះប្រជាពលរដ្ន ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតំបន់ទំនប់តំបន់ នៅក្នុងឃុំសំរោង ស្រុកព្រៃឈរ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមថ្លែងអំណរគុណចំពោះកញ្ញា មាស ពួយហ្កិច អគ្គនាយិការង ក្រុមហ៊ុនផលិតបំពង់ទីបជ័រ KAP ដែលបានឧបត្ថម្ភថវិកា ចំនួន ១០ លានរៀល និងអង្ករចំនួន ១០តោន ដល់កាកបាទក្រហមកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ រួមគ្នាផលិត ស្បៀងសម្រាប់មនុស្ស នៅខេត្តសៀមរាប

ប្រជាពលរដ្នរងគ្រោះដោយ សារទឹកភ្លៀងជន់លិចផ្ទះ៤០ គ្រួសារ សម្ដែងនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលបានទទួលអំណោយមនុស្សធម៍ ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម ស សុខា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ រៀបចំយន្តការសម្របសម្រួល ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម បណ្ដុះបណ្ដាល នៅក្នុង និងក្រៅប្រទេស របស់កងយោធពលខេមរភូមិន្ទ

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ ស្ដីពីកិច្ចសហប្រតិបត្តិការ តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សម្រាប់អង្គុយទស្សនាការដើរព្យុហយាត្រា ការប្រកួតបាល់ទាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
460 នាក់
ម្សិលមិញ :
3439 នាក់
សប្តាហ៍នេះ :
13003 នាក់
សរុប :
2029762 នាក់