ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្នាននគរបាលខេត្តកំពង់ធំ
Mo,21 September 2020 (Time 11:36 )
ដោយ ៖ ដើម្បីប្រជាជន


នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាគណៈអធិបតីពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ក្នុងអង្គពិធី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍គាំទ្រប្រសាសន៍លើកឡើងរបស់អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ និងស្នើអោយស្នងការដែលទើបទទួលបានភារកិច្ចថ្មីអនុវត្តតាមប្រសាសន៍របស់ឯកឧត្តម អភិបាលខេត្ត ត្រូវសហការ និងគោរព អោយបានម៉ឺងម៉ាត់បំផុត។ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ជំនួសមុខឲ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្តដែលបានចូលរួមសហការល្អនាពេលកន្លងមក ហើយសំណូមពរអោយបន្តកិច្ចសហការល្អបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលនៅចំកណ្តាលប្រទេស និងជាខេត្តសេដ្ឋកិច្ចសំខាន់ទាំងផ្នែកកសិកម្ម ឧស្សាហ៍កម្ម ជលផល ជាពិសេសក៏សំបូរទៅដោយធនធានរ៉ែធម្មជាតិផងដែរ។ ប៉ុន្តែនៅមានបញ្ហាប្រឈមខ្លះដែរ ដូចជាបញ្ហាបទល្មើសនេសាទ បទល្មើសព្រៃឈើ ទំនាស់សហគមន៍ និងបទល្មើសបំផ្លាញធនធានធម្មជាតិ ប៉ុន្តែក្នុងនាមគណៈបញ្ជាការខេត្តអាចធ្វើការទប់ស្កាត់បាន។ រីឯបញ្ហាសន្តិសុខ និងសុវត្ថិភាព ពិសេសគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗមានការកើនឡើងផងដែរ ដូច្នេះត្រូវរួមគ្នាដោះស្រាយ។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានជម្រុញអោយស្នងការថ្មី ត្រូវរួមគ្នាគិត រួមសហការគ្នា គិតពីបញ្ហាប្រយោជន៍ជាតិជាធំ ដើម្បីស្តារកិត្តិយស និងបំរើប្រជាពលរដ្ឋជាធំ ទន្ទឹមនឹងនោះ គណៈបញ្ជាការឯកភាពខេត្ត និងស្នងការដែឡត្រូវតែងតាំងថ្មីត្រូវចេះព្យាករណ៍នូវសភាពការដែលកើតមានឡើងនៅពេលខាងមុខ ជាពិសេសពួកឧទ្ទាមអមិត្តមិនដែលបោះបង់បំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ តែងតែដឹកនាំអោយមានបាតុកម្ម ជាពិសេសគឺមិនអនុញ្ញាតអោយជនទាំងនោះមកបំផ្លាញសន្តិភាព និងសេចក្តីសុខប្រជាពលរដ្ឋនោះឡើយ។

ត្រូវការពារអោយបានដាច់ខាតនូវសន្តិភាពដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំនាំយកបានដោយលំបាក។ ក្នុងនាមជាស្នងការថ្មីត្រូវជួយដោះស្រាយបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយអ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ គឺករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាលមកដល់ទីជនបទ។

ត្រូវរួមគ្នាជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលប្រើប្រាស់ផ្លូវទាំងអស់ដើម្បីអោយពួកគាត់បានយល់ និងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានមានប្រសាសន៍កោតសរសើរដល់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ការពារក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅទទួលបានជោគជ័យ ដោយមានការធូរស្រាលជាងឆ្នាំមុន នេះស្តែងអោយឃើញពីការដឹកនាំដ៏ប៉ិនប្រសព្វប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញនូវគោលយោបាយដឹកនាំដ៏ត្រឹមត្រូវ។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តាំផ្ញើអោយស្នងការថ្មីចំនួន៥ចំណុច ដើម្បីអនុវត្តក្នុងតួនាទីភារកិច្ចទទួលបានជោគជ័យ៖
ទី១-ស្នងការថ្មីត្រូវពង្រឹងតួនាទីដឹកនាំដោយផ្សារភ្ជាប់នឹង៤បញ្ហា ត្រូវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខនៅពេលមានមន្ត្រីឈឺថ្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល(ពេលកំសត់ស្គាល់មិត្តល្អ) ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន ត្រូវពង្រឹងរបៀបរបបការងារ ប្រគល់ភារកិច្ចតាមឋានានុក្រម ដោយយកតាមរូបមន្តសមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ។

ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីបំពេញការងារ សំដៅការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដោយអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
ទី៣-ត្រូវលើកកម្ពស់សេវាចាំបាច់ដើម្បីបម្រើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោយស្មោះត្រង់ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូសចាត់ទុកប្រជាពលរដ្ឋជាឪពុកម្តាយ មេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបំពេញកិច្ចការដោយចេញពីបេះដូងដើម្បីអោយពលរដ្ឋមានភាពកក់ក្តៅ ជាពិសេសអោយពួកគាត់មានភាពជឿជាក់លើនគរបាល។ ត្រូវអនុវត្តវិន័យចំពោះមន្ត្រីនគរបាលណាដែលប្រព្រឹត្តកំហុស ដោយមិនមានការលើកលែងជាដាច់ខាត។

ទី៤-ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងយកចិត្តទុកដាក់បំប៉ន បើកវគ្គបណ្តុះបណ្តាល និងការរៀនសូត្រ ជាពិសេសស្ថិតក្នុងដំណាក់កាលនៃជំងឺឆ្លងកូវីដនេះ ត្រូវចេះរៀនរស់នៅតាមរបៀបថ្មី ទាំងការបំពេញការងារ ទាំងការធ្វើការព្រមទាំងការប្រកបរបរអាជីវកម្ម ។

ទី៥-ត្រូវពង្រឹងសាមគ្គីភាព និងលើកទង់សាមគ្គីផ្ទៃក្នុង សហការគ្នាក្រោមដំបូលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដើម្បីទទួលបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ត្រូវលុបចោលនូវជំងឺតួឯក ជំងឺដណ្តើមស្នាដៃ និងការដណ្តើមមុខមាត់។ ឯកឧត្តមអគ្គស្មងការនគរបាលជាតិ បន្តថា ពាក្យសន្យា និងការប្តេជ្ញាចិត្ត របស់ស្មងការថ្មីត្រូវបូករួមនិងសាមគ្គីភាពផ្ទៃក្នុងផងដែរ ទើបការអនុវត្តនោះសំរេចបានជោគជ័យ។

គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំមុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច៕

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតអោយលោក Wu Chuabing អគ្គកុងស៊ុល អគ្គរដ្នទូតនៃសាធារណៈរដ្ន ប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ប៉ុស្តិនគរបាល ចំណុះអធិការនគរបាល ស្រុកកណ្ដៀង នៃស្នងការនគរបាល ខេត្តពោធិសាត់

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យស្ថានភាព និងការសង្គ្រោះប្រជាពលរដ្ន ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតំបន់ទំនប់តំបន់ នៅក្នុងឃុំសំរោង ស្រុកព្រៃឈរ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមថ្លែងអំណរគុណចំពោះកញ្ញា មាស ពួយហ្កិច អគ្គនាយិការង ក្រុមហ៊ុនផលិតបំពង់ទីបជ័រ KAP ដែលបានឧបត្ថម្ភថវិកា ចំនួន ១០ លានរៀល និងអង្ករចំនួន ១០តោន ដល់កាកបាទក្រហមកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ រួមគ្នាផលិត ស្បៀងសម្រាប់មនុស្ស នៅខេត្តសៀមរាប

ប្រជាពលរដ្នរងគ្រោះដោយ សារទឹកភ្លៀងជន់លិចផ្ទះ៤០ គ្រួសារ សម្ដែងនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលបានទទួលអំណោយមនុស្សធម៍ ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម ស សុខា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ រៀបចំយន្តការសម្របសម្រួល ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម បណ្ដុះបណ្ដាល នៅក្នុង និងក្រៅប្រទេស របស់កងយោធពលខេមរភូមិន្ទ

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ ស្ដីពីកិច្ចសហប្រតិបត្តិការ តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សម្រាប់អង្គុយទស្សនាការដើរព្យុហយាត្រា ការប្រកួតបាល់ទាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
477 នាក់
ម្សិលមិញ :
3439 នាក់
សប្តាហ៍នេះ :
13020 នាក់
សរុប :
2029779 នាក់