ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី បន្តចុះពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់យកណ្ដាល
Sa,26 September 2020 (Time 10:58 )
ដោយ ៖ ដើម្បីប្រជាជន


ស្ថិតក្នុងស្រុខ្សាច់កណ្តាលដដែល ចេញពីកម្មវិធីចែកកូនត្រី ឯកឧត្តម រដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណាំបន្លែ(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់។ ម្ចាស់ចំការប្រុស ស្រី បានរៀបរាប់ ជូនឯកឧត្តមរដ្ឋ មន្រ្តីអំពីការងារដាំដុះ ប្រមូលផល ទីផ្សារ ចំណូល ការងារបណ្តុំបន្ថែសុវត្ថិភាព និងបញ្ហាផ្សេងៗ។

ពួកគាត់បានបញ្ជាក់ថា ក្នុងមួយឆ្នាំគាត់ទទួលបានប្រាក់ចំណូលប្រមាណជាបីពាន់ដុល្លារអាមេរិក ហើយទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងជាពិសេសមន្រ្តីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលតែងតែផ្តល់ កំលាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេសរៀងរហូត ធ្វើឲ្យផលិតកម្មបន្លែរបស់ពួកគាត់រីកចម្រើនធំធាត់រហូតមកទល់បច្ចុប្បន្ន ប៉ុន្តែមានបញ្ហាសំខាន់មួយគឺតំបន់នេះទឹកទន្លេឡើងលិចរៀងរាល់ឆ្នាំទើបតែឆ្នាំនេះ ពុំមានទឹកលិចទេ ដូច្នេះពួកគាត់បានដាំបន្តទៀត។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចំការបន្លែរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានសាទរ និងគាំទ្រចំពោះការខិតខំប្រឹងប្រែងដាំបន្លែគ្រាន់ជាប្រភពចំណូលក្នុងគ្រួសារ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំមន្ទីរចុះមកជួយរៀបចំចងក្រង និងពង្រឹងបណ្តុំអាជីវកម្មបន្លែ ដើម្បីធានាបានទីផ្សារ តម្លៃ និរន្តរភាពនៃការផ្គត់ផ្គង់ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលឈានទៅធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាបរិមាណផ្គត់ផ្គង់ ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ ដើម្បីចូលរួមចំណែកជួយរក្សាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារបានយ៉ាងល្អប្រសើរ ក្នុងខណ:ដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិជំងឺឆ្លងកូវីដ-១៩ ។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ន រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ១៣០០ គ្រួសារ នៅក្នុងខេត្តពោធិសាត់

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកស្រីសន្ធរ បានដង្ហែកឋិនទានសាមគ្គីវេរ ប្រគេនព្រះសង្ឃ នៅវត្តកោះកែវ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ន រងគ្រោះដោយសារ ទឹកជំនន់ ចំនួន ៩៣ គ្រួសារ នៅក្នុងស្រុកអង្គឈ្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងដែលឈរជើងប្រចាំការ ជួយសង្គ្រោះប្រជាពលរដ្ន រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ចូលមកកាន់វត្ត ទួលសុវណ្ណរាម ហៅវត្តទួលសង្កែ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា ប្រគល់អំណោយ ជាអង្ករ មី ទឹកបរិសុទ្ធ ដល់តំណាងរាស្ត្រ យកទៅចែកជូនប្រជាពលរដ្ន រងគ្រោះដោយ ជំនន់ទឹកភ្លៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគ្រប់ ៧ថ្ងែ មហាឧបាសិកា គឹម សាងាន់ ដែលត្រូវជាឱពុកបង្កើត ឯកឧត្តម គឹម សន្តិភាព រដ្នលេខាធិការក្រសួងយុត្តិធម៍

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលីសូត្រមន្ត និងសម្ដែងធម៍ទេសនា ក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ស្នងការដ្នាននគរបាល ខេត្តស្វាយរៀង

កម្រងរូបភាពសត្វស្លាបនៅកម្ពុជា ជាច្រើនប្រភេទ បានដាក់តាំងបង្ហាញ នៅតាមបណ្ដាយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ក្នុងកម្មវិធី ពិព័រណ៍ សត្វស្លាបកម្ពុជាលើកទី២ ក្រោមប្រធានបទ ការមើលសត្វស្លាបផ្សារភ្ចាប់ ជាមួយទេសចរណ៍ធម្មជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
332 នាក់
ម្សិលមិញ :
1613 នាក់
សប្តាហ៍នេះ :
13054 នាក់
សរុប :
2031247 នាក់