ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយនិស្សិត មកពីសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម (Royal University of Agriculture - RUA) ដែលនឹងត្រូវ ចេញដំណើរ ទៅធ្វើកម្មសិក្សា រយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្ សា២០២១-២០២២ ជំនាន់ទី១៤ នៅប្រទេសអ៊ីស្រាអែល
Wed,13 October 2021 (Time 05:28 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតចំនួន ២០០នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture - RUA) ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជំនាន់ទី១៤ នៅប្រទេសអ៊ីស្រាអែល។ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមសាកលវិទ្យាធិការ និងថ្នាក់ដឹកនាំក្រសួង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។

មានមតិសំណេះសំណាលជាមួយនិស្សិតផ្ទាល់ចំនួន ១០នាក់តំណាងឲ្យនិស្សិត ២០០នាក់ (ក្រៅពីនេះជួបតាមប្រព័ន្ធ Zoom) ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ RUA ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងថ្នាក់ ក្នុងមន្ទីរពិសោធន៍ និងនៅកសិដ្ឋានផ្ទាល់។

លទ្ធផលជាផ្លែផ្កានេះ ទាំង RUA ក៏ដូចជាក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុក ដាក់ គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតយើងទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយដែលចំនួននិស្សិតមានការកើនឡើងជាបន្តបន្ទាប់ពីចំនួន ៨នាក់នៅឆ្នាំចាប់ផ្តើម ២០០៨ ដល់ ២០០នាក់ នៅឆ្នាំនេះ។

មានមតិបន្ត ឯកឧត្តមរដ្ឋមន្រ្តីបានបើកបង្ហាញអំពីការវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្ម និងបច្ចុប្បន្នភាពនៃការរីករាលដាលជំងឺឆ្លងកូវិដ-១៩ ដោយភ្ជាប់ទៅនឹងវិធានការសំខាន់របស់រាជ រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះផងដែរ។ ស្ថិតក្នុងបរិបទនេះ វិស័យកសិកម្មកំពុងពង្រឹង និងពង្រីកតួនាទីរបស់ខ្លួនដើម្បីចូលរួមឲ្យកាន់តែប្រសើរ ទាន់ពេល និងមានប្រសិទ្ធភាពក្នុងការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ កំណើនប្រាក់ ចំណូល ទិសដៅនាំចេញ និងជាពិសេសឲ្យស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើន ប្រជាជន និងនិន្នាការនៃសេចក្តីត្រូវការផលិតផលកសិកម្មប្រកបដោយគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា និស្សិតហាត់ការទាំងអស់នឹងទទួលបានឱកាសល្អសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យកសិកម្មតែម្តង។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះធ្វើការអប់រំទូន្មាន និងណែនាំបន្ថែមដល់និស្សិត ដោយត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ត្រូវមានអំណត់ អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម និងមាន តម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។

លោកបានបញ្ជាក់បន្ថែមថា កម្ពុជាអាចសម្រេចតាមចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ បានដ៏រាបណាយើងមានធនធានមនុស្សគ្រប់ផ្នែកក្នុងវិស័យកសិកម្មពោរពេញដោយ សក្តានុពលទាំងចំណេះជំនាញ និងពោរពេញដោយបទពិសោធន៍ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធហើយពិតណាស់និស្សិតគ្រប់រូបអាចឆ្លៀតយកឱកាសដ៏ល្អនេះ ត្រូវខិតខំស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិយ៉ាងរឹងមាំ ដើម្បីរួមគ្នាគិតគូដោះ ស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមាន ប្រសិទ្ធភាព ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព ទំនើបកម្មកសិកម្ម មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាស ធាតុ និងនរវានុវត្តន៍ និងជាពិសេសដើម្បីចូលរួមចំណែកជាកំលាំងចលករក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរឲ្យនិស្សិតទាំង ២០០នាក់ ទទួលបានជោគជ័យក្នុងការសិក្សា និងធ្វើដំណើរទទួលបានសុវត្ថិភាព។

តាមរបាយការណ៍របស់ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការបានឲ្យដឹងថាកម្មវិធីហាត់ការ នៅប្រទេសអ៊ីស្រាអែល RUA បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ មក ក្នុងគោលបំណងលើក កម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហ ប្រតិបត្តិការនេះមានអាយុ ១៤ឆ្នាំហើយ សរុបទាំង១៤ ជំនាន់ RUA បានបញ្ជូននិស្សិតចំនួន ១ ៤៦៩នាក់ហើយ។

ដោយឡែកឆ្នាំនេះ មាននិស្សិត ២០០នាក់ ក្នុងនោះ RUA មាននិស្សិតចំនួន ១៦៥នាក់ (នារី ៦៦) វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមមាននិស្សិតចំនួន ១៨នាក់ សាកលវិទ្យាល័យស្វាយរៀងមាននិស្សិតចំនួន ១១នាក់ (នារី៤) និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំមាននិស្សិតចំនួន ៦នាក់។ ក្នុងរយៈពេល ១១ខែ និស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់មានទ្រឹស្តី និងការងារស្រាវជ្រាវ ព្រមទាំងការអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋាន។

ចំពោះមុខវិជ្ជារួមមាន៖ ១. ស្តង់ដារកសិកម្មអន្តរជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. អភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ៨. ការធ្វើកសិកម្មឈើហូបផ្លែ និង ៩. និរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន៖ ១. ការចិញ្ចឹមមាន់ ២. សាកវប្បកម្ម ៣. ការប្រមូលផលនិងការវេចខ្ចប់ ៤. ដំណាំផ្កា ៥. ការបណ្តុះផ្សិត និង ៦. គ្រាប់ពូជ ជាដើម ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើក ទី១៩ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្កកំពង់ស្ពឺ បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១៩ គណៈកម្មធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ឋអនឡាញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត ចុះសម្របសម្រួល ដោះស្រាយទំនាស់ រវាងដើមបណ្តឹង ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតផារត្ន័វឌ្ឍនៈ និង ភាគីចុងចំលើយៈ ក្រុមហ៊ុន Ung Simsia Group ស្ថាបនាផ្លូវ នៅសាលាស្រុកជើងព្រៃ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ នីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោត នៅកម្ពុជា

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប រ័ត្ននិមល មេបញ្ជាការរង ​បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស រចនាសម្ព័ន្ធ និងផ្ដល់ប័ណ្ណសរសើរ ជូនដល់នាយទាហាន​ កងអន្តរាគមន៍ទី១១ (១៦៦ រថពាសដែក)

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក សូមគោរពជូនពរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងែខួបកំណើត ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

លោក​ឧត្ដមសេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ បានអញ្ចើញចូល​រួម ​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​​ស្ថានភាព ​ជំងឺ​កូវីដ​-១៩​ នៅគ្រប់​មូលដ្ឋាន​ តាម​រយៈ​ប្រព័ន្ធ​អនឡាញ ​Zoom

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយ លោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានជួបប្រជុំពិភាក្សាការងារ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តព្រះសីហនុ ជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នា អនុវត្តឲ្យបាននូវ វិធានការ របស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីឈានដល់ការបើក ប្រទេសឡើងវិញ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែង ប្រធានគណបក្សខេត្តរតនគីរី

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣៧គ្រួសារ និងប្រគល់ផ្ទះ ចំនួន ៦ខ្នង នៅក្នុងស្រុកបសេដ្ឋ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្សព្វផ្សាយជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ (តាមប្រព័ន្ធអនឡាញ)

ឯកឧត្តម ​សន្តិបណ្ឌិត​ សុខ​ ​ផល​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ ប្រធាន​ក្រុមការងារ​ រាជរដ្នាភិបាល ចុះមូលដ្ឋានស្រុកបាណន់​ បានផ្តល់អំណោយ ដល់គ្រួសារឆ្លង​ជំងឺកូវីដ-១៩​ និងគ្រួសារកំពុងធ្វេីចត្តាឡីស័ក​នៅផ្ទះ ចំនួន​ ១២ គ្រួសារ​ នៅក្នុងឃុំភ្នំសំពៅ​ ស្រុកបាណន់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ផ្ទេរភារកិច្ច ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទមហាសន្និបាត ប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណ:កម្មាធិការ គណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការពាររសុវត្ថិភាព និងការប្រើប្រាស់អត្តសញ្ញាណបុគ្គល តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1316 នាក់
ម្សិលមិញ :
1530 នាក់
សប្តាហ៍នេះ :
14130 នាក់
សរុប :
2714901 នាក់