ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ
Tue,19 January 2021 (Time 04:32 PM)
ដោយ ៖ ដើម្បីប្រជាជន


អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាន ឯកឧត្តម សេង ទៀង ប្រគល់ជូនកូនភ្លោះបី នៅសង្កាត់ផ្សារកណ្តាល រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម សេង ទៀង រដ្ លេខាធិការ នៃទីស្ដីការគណៈរដ្នមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បាននាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ទីលំនៅដ្ឋានរបស់គ្រួសារកូនភ្លោះបី ដែលស្ថិតនៅក្នុងផ្ទះលេខ១៦៣E2 ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល ដូនពេញ រាជធានីភ្នំពេញ។

អំណោយដ៏សប្បុរសទាំងនោះ រួមមាន ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ ទារិកាភ្លោះទាំងបី កើតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅមន្ទីរមជ្ឈមណ្ឌលគាំពារមាតានិងទារក ហៅមន្ទីរពេទ្យជប៉ុន ជាកូនលើកទី៦ មានឪពុកឈ្មោះ អំ រតនា អាយុ៥២ឆ្នាំ មុខរបររកស៉ី និងម្តាយឈ្មោះ ពៅ កញ្ញា អាយុ៤១ឆ្នាំ មុខរបរធ្វើការរោងចក្រ។

នៅចំពោះមុខគ្រួសារកូន ឯកឧត្តម សេង ទៀង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេល ២២ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន ៣៧១ គ្រួសារ រួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

ឯកឧត្តម សេង ទៀង បានថ្លែងបន្តថា ចំនួនគ្រួសារទារកភ្លោះបីនាក់នេះមានច្រើនជាងនេះទៀត ដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។

ឯកឧត្តម សេង ទៀង បន្តទៀតថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់ពិតប្រាកដ។

ឯកឧត្តម សេង ទៀង បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុង ឬទឹកលាងដៃ ដើម្បីការឆ្លងរីករាលដាល នៃជំងឺកូវីដដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។

តំណាងគ្រួសារកូនភ្លោះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈទាំងអស់ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា៕

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់ប្រទេសចិន នៅខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការ ចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីត-១៩ ស៊ីណូហ្វាម ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ ដែលមានអទិភាព ទទួលវ៉ាក់សាំងមុនគេ

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានដឹកនាំកិច្ចប្រជុំ ជាមួយ លោក LU WEI ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសយានដ្ឋាន សៀមរាបអង្គរថ្មី និង ក្រុមការងារ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីបញ្ជាការស្រាល សួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទ ដែលប្រចាំការក្នុង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ អញ្ចើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ន ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹងចំនួន ២០គ្រួសារ នៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះ រៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ខេត្តកែប

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក បានអញ្ចើញចូលរួមក្នុងពិធី បុណ្យទក្ខិណានុប្បទាន និងឧទ្ទិស​កុសល​ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ កម្មាភិបាល​យុទ្ធ​ជន និងបញ្ចុះបឋមសិលាបើក ការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ខេត្តកោះកុង

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបន្ទាន់ ពីការស្រង់ទិន្នន័យ សង្កាត់ចំនួន០៤ ក្នុងខណ្ឌដូនពេញ ដែលពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ លោកមេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា ឃុំបឹងណាយ នៅសាលាឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមបណ្ដោយព្រំដែន ឆ្នាំ២០២០ និងទិសដៅការងារបន្ត ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា សូមគោរពស្នើសុំគោលការរណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវវិធានការច្បាប់បន្ថែម ចំពោះបុគ្គលមិនអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ចំពោះការធ្វើចក្កាឡីស័ក ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំង

លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិ​ ជូនដល់នាយទាហាន​ នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង​ ចំនួន​ ២៨នាក់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីជួសជុលខ្លោងទ្វារតាកាវឡើងវិញ បន្ទាប់ពីខ្លោងទ្វារដ៏វ័យចំណាស់ មួយនេះមានសភាពចាស់ទ្រុឌទ្រោម

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំដើម្បីឆ្លុះបញ្ចាំង អំពីវឌ្ឍនភាពការងារ ឆ្នាំ២០២០ និងទិសដៅបន្ត២០២១ របស់គណៈកម្មាធិការពីគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំឆ្លងឯកសារ ពាក់ព័ន្ធនឹងត្រៀមសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០​ និងលេីកទិសដៅឆ្នាំ២០២១

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានអញ្ចើញចូលរួមក្នុងពិធី ក្រុងពាលីបើកការដ្ឋានជួសជុល គោបុរៈ ខ្លោងទ្វារអង្គរធំ នៅខេត្តសៀមរាប

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានអញ្ចើញក្នុងពិធីក្រុងពាលី បើកការដ្ឋានជួសជុល គោបុរៈ ខ្លោងទ្វារអង្គរធំ (ទិសបច្ចឹម)

ឯកឧត្តម សាក់ សារ៉ាង ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយ ស្រុកជលគិរី ឃុំជលសា អញ្ចើញជាអធិបតី ក្នុងពិធីប្រកាសសកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា នៃភូមិចំណុះឲ្យឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់ ផ្សារកំពង់ពពិលឡើងវិញ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង និងមាតាមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភន៍ សៀង សុខ ហឿង អញ្ចើញបញ្ចុះបឋមសិលា សាងសង់សមិទ្ធិផលនានា នៅវត្តព្រះឥន្ទរង្សី ហៅវត្តហប់ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
297 នាក់
ម្សិលមិញ :
1744 នាក់
សប្តាហ៍នេះ :
21201 នាក់
សរុប :
2294136 នាក់