ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រតិភូ អញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ដឹកនាំដោយ លោក ឧកញ៉ា ឆាវ អ៊ីនទ័រ នៅទីស្ដីការក្រសួង
Wed,20 January 2021 (Time 12:34 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគលើការដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម។

ជាបឋមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះប្រតិភូដែលបានឆ្លៀតអញ្ជើញមកជួបពិភាក្សា និងរាយការណ៍ពីវឌ្ឍនភាពសំខាន់ៗរបស់គម្រោងនាពេលនេះ ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែប្រឈមនឹងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងបានវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ា និងក្រុមការងារដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោងវិនិយោគលើកម្មវត្ថុសំខាន់បីគឺ៖

ទី១- ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ទី២- បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងទី៣- បង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា គម្រោងវិនិយោគដែលជាជំនួយរបស់រដ្ឋាភិបាលចិននេះ ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅ រឹងមាំ គ្រប់ជ្រុងជ្រយ និងស្ថិតស្ថិរយូអង្វែងថែមទៀត។

លោកឧកញ៉ា ឆាវ អ៊ីនទ័រ ក្នុងនាមប្រតិភូបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយ៉ាងល្អប្រសើរក្នុងឆន្ទ:ចូលរួមអភិវឌ្ឍន៍វិស័យរុក្ខជាតិឱសថកម្ពុជា ក៏ដូចជាវិស័យកសិកម្មនាពេលអនាគត។

លោកាឧកញ៉ា បានបញ្ជាក់ថា បន្ទាប់ពីបានទទួលអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបានចុះសិក្សាស្រាវជ្រាវលើគុណភាពដី ប្រភពទឹក ស្ថានភាពក្សេត្របរិស្ថាន ផ្លូវគមនាគមន៍ នៅតាមបណ្តាខេត្តគោលដៅមានខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹង ត្រែង និងខេត្តកោះកុងដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។ ដោយឡែកខេត្តកំពង់ស្ពឺជ្រើសរើស រកទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រើឲ្យវិស័យកសិ-ឧស្សាហកម្ម។

បច្ចុប្បន្នទីតាំងមួយចំនួនត្រូវបានជ្រើសរើសជាអាទិភាពរួច រង់ចាំវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច។ អ្វីដែលសំខាន់ចង់ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះផងដែរ គឺគម្រោងនេះទទួលបានកិច្ច សហការពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្លូវ និងខ្សែក្រវាត់មួយដោយមានតំណាងអញ្ជើញមកចូលរួម ផងដែរ។

បានជ្រាបពីវឌ្ឍនភាពរបស់គម្រោង ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលសម្រេចទទួលបានលទ្ធផលជាវិជ្ជមាន។ ខ្លឹមសារនៃជំនួបនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចឲ្យឃើញពីគោលបំណងរបស់ក្រុមហ៊ុនគឺ៖ ទី១- ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ចំរាញ់ កែច្នៃ និងផលិត ទី២- បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងទី៣- បង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវ ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមស្វាគមន៍ គាំទ្រ និងសហការពេញទំហឹងដើម្បីរួមចំណែកអភិវឌ្ឍន៍រុក្ខជាតិឱសថ និងវិស័យកសិកម្មនាពេលអនាគត។ លោកបានបន្តថា កសិកម្មកម្ពុជាមានសក្តានុពល តែយើងនៅខ្វះវិនិយោគិនក្នុង និងក្រៅប្រទេស ដើម្បីប្រើប្រាស់សក្តានុពលដែលយើងមានឲ្យអស់លទ្ធភាព សំដៅលើកស្ទួយផលិតភាពផលិតកម្ម ប្រកួតប្រជែក កែច្នៃ និងនាំចេញឆ្លើយតបតាមតម្រូវការទីផ្សារគឺស្តង់ដារផលិត ធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងតម្លៃ។ ដើម្បីឲ្យគម្រោងនេះអនុវត្តទៅរលូន និងជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានជូនយោបល់ថា៖

- តារយ:លោកស្រីប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវគួររៀបចំសំណើ ផែនការអភិវឌ្ឍន៍គម្រោងឲ្យបានត្រឹមត្រូវ និងជាផ្លូវការ បន្ទាប់រៀបចំឯកសារ MOU បង្កើតក្រុមការងារ រួចចាប់ផ្តើមអនុវត្តគម្រោងទៅតាមផែនការ។
- ជំហានដំបូងគឺទីតាំងដីទាំងដីរបស់ឯកជន និងដីសម្បទានរបស់រដ្ឋ និងស្វែងរកដៃគូសហការ
- ចំពោះការបង្កើតវិទ្យាស្ថានស្រាវជ្រាវ គួរជ្រើសរើសយកសកលវិទ្យាល័យភូមិន្ទកសិកម្មជាជម្រើសទី១ ឬនៅខេត្តស្ទឹងត្រែងដែលជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាជម្រើសទី២
- ដោយឡែកតំបន់សេដ្ឋកិច្ចពិសេស គួរពិនិត្យមើលទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជម្រើសដ៏ល្អ។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ចំពោះបំណងវិនិយោគនេះ និងបានផ្តល់ក្តីសង្ឃឹមថាក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការគ្រប់ពេល និងពេញលេញធ្វើយ៉ាងណាឲ្យគម្រោងនេះបានដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ នាពេលអនាគត។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់ប្រទេសចិន នៅខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការ ចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីត-១៩ ស៊ីណូហ្វាម ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ ដែលមានអទិភាព ទទួលវ៉ាក់សាំងមុនគេ

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានដឹកនាំកិច្ចប្រជុំ ជាមួយ លោក LU WEI ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសយានដ្ឋាន សៀមរាបអង្គរថ្មី និង ក្រុមការងារ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីបញ្ជាការស្រាល សួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទ ដែលប្រចាំការក្នុង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ អញ្ចើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ន ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹងចំនួន ២០គ្រួសារ នៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះ រៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ខេត្តកែប

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក បានអញ្ចើញចូលរួមក្នុងពិធី បុណ្យទក្ខិណានុប្បទាន និងឧទ្ទិស​កុសល​ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ កម្មាភិបាល​យុទ្ធ​ជន និងបញ្ចុះបឋមសិលាបើក ការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ខេត្តកោះកុង

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបន្ទាន់ ពីការស្រង់ទិន្នន័យ សង្កាត់ចំនួន០៤ ក្នុងខណ្ឌដូនពេញ ដែលពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ លោកមេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា ឃុំបឹងណាយ នៅសាលាឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមបណ្ដោយព្រំដែន ឆ្នាំ២០២០ និងទិសដៅការងារបន្ត ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា សូមគោរពស្នើសុំគោលការរណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវវិធានការច្បាប់បន្ថែម ចំពោះបុគ្គលមិនអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ចំពោះការធ្វើចក្កាឡីស័ក ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំង

លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិ​ ជូនដល់នាយទាហាន​ នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង​ ចំនួន​ ២៨នាក់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីជួសជុលខ្លោងទ្វារតាកាវឡើងវិញ បន្ទាប់ពីខ្លោងទ្វារដ៏វ័យចំណាស់ មួយនេះមានសភាពចាស់ទ្រុឌទ្រោម

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំដើម្បីឆ្លុះបញ្ចាំង អំពីវឌ្ឍនភាពការងារ ឆ្នាំ២០២០ និងទិសដៅបន្ត២០២១ របស់គណៈកម្មាធិការពីគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំឆ្លងឯកសារ ពាក់ព័ន្ធនឹងត្រៀមសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០​ និងលេីកទិសដៅឆ្នាំ២០២១

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានអញ្ចើញចូលរួមក្នុងពិធី ក្រុងពាលីបើកការដ្ឋានជួសជុល គោបុរៈ ខ្លោងទ្វារអង្គរធំ នៅខេត្តសៀមរាប

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានអញ្ចើញក្នុងពិធីក្រុងពាលី បើកការដ្ឋានជួសជុល គោបុរៈ ខ្លោងទ្វារអង្គរធំ (ទិសបច្ចឹម)

ឯកឧត្តម សាក់ សារ៉ាង ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយ ស្រុកជលគិរី ឃុំជលសា អញ្ចើញជាអធិបតី ក្នុងពិធីប្រកាសសកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា នៃភូមិចំណុះឲ្យឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់ ផ្សារកំពង់ពពិលឡើងវិញ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង និងមាតាមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភន៍ សៀង សុខ ហឿង អញ្ចើញបញ្ចុះបឋមសិលា សាងសង់សមិទ្ធិផលនានា នៅវត្តព្រះឥន្ទរង្សី ហៅវត្តហប់ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
447 នាក់
ម្សិលមិញ :
1744 នាក់
សប្តាហ៍នេះ :
21351 នាក់
សរុប :
2294286 នាក់