ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ ការវិភាគដី រុក្ខជាតិ និងជី (Soil, Plant and Fertilizer Analysis)
Wed,01 December 2021 (Time 06:10 AM)
ដោយ ៖ ដើម្បីប្រជាជន


រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ ការវិភាគដី រុក្ខជាតិ និងជី (Soil, Plant and Fertilizer Analysis)

ការវិភាគដីសម្រាប់ រុក្ខជាតិ និងជីកសិកម្ម គឺជាផ្នែកមួយនៃមន្ទីរពិសោធន៍ជាតិកសិកម្ម (NAL) ដែលស្ថិតនៅក្រោមការ គ្រប់គ្រងផ្ទាល់ដោយអគ្គនាយកដ្ឋានកសិកម្ម។ មន្ទីរពិសោធន៍នេះ បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាវិភាគគុណភាពដី រុក្ខជាតិ ជី និងទឹកជូនអតិថិជនទូទៅ មានស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍អភិវឌ្ឍន៍កសិកម្ម និងកសិករ។ល។ មុខងារសំខាន់ៗដែលមន្ទីរពិសោធន៍បាននិងកំពុងដំណើរមានដូចជា ៖

១. ផ្នែកវិភាគគុណភាពដី

ដីកសិកម្មគឺជាធនធានដ៏សំខាន់ក្នុងវិស័យកសិកម្ម វាមានតួនាទីក្នុងការបង្កើនផលិតភាពផលិតកម្មដំណាំ។ មុនធ្វើការដាំដុះដំណាំ កសិករចាំបាច់ត្រូវយកសំណាកដីទៅធ្វើវិភាគជាមុន ដើម្បីកំណត់ឱ្យបានច្បាស់អំពីអត្តសញ្ញាណ គុណភាព និងភាពសមស្រប របស់ដីទៅនឹងប្រភេទដំណាំដែលត្រូវដាំដុះ អត្រាលើស-ខ្វះ និងតម្រូវការនូវសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់របស់ដំណាំ ដែលជាព័ត៌មានសំខាន់សម្រាប់អ្នកវិនិយោគលើការដាំដុះដំណាំកសិកម្មទាំងអស់ អាចអនុវត្តបាននូវបច្ចេកទេសដាំដុះសមស្រប ទទួលបានទិន្នផលខ្ពស់ ធានាបាននូវការគ្រប់គ្រង និងប្រើប្រាស់ធនធានដីកសិកម្មប្រកបដោយនិរន្តរភាព។

បច្ចប្បន្ន មន្ទីរពិសោធន៍មានលទ្ធភាពធ្វើការវិភាគរកសារធាតុចិញ្ចឹមរួមមាន៖
• សារធាតុអាសូត (N)
• សារធាតុកាបូន (C) និងសារធាតុសរីរាង្គ
• សារធាតុ ផូស្វ័រ
• សារធាតុ ផូស្វរ័រលាយ (P Available)
• សារធាតុ អាលុយមីញ៉ូមដោះដូរ (Exchange Al)
• សារធាតុ អាស៊ីតដោះដូរ (Exchange Acidity)
• សារធាតុសមត្ថភាពដោះដូរកាចុង CEC
• សារធាតុកាចុងដោះដូរ K , Ca , Mg , Na
• ការវិភាគលើកំហាប់អំបិល (Electrode Conductivity)
• ការវិភាគលើប៉េហាស់ដី (pH)
• ការវិភាគលើលក្ខណ:រូបសាស្រ្តរបស់ដី (Soil Texture)។
២. ផ្នែកវិភាគគុណភាពជីកសិកម្ម
ការវិភាគគុណភាពជីកសិកម្ម គឺជាផ្នែកមួយដ៏សំខាន់ដើម្បីកំណត់លក្ខណសមស្របរបស់ ប្រភេទជីនីមួយៗ គុណភាព និងសារធាតុគីមីដែលមានក្នុងជី និងភាពសមស្របរបស់ជីទៅ នឹងដីកសិកម្ម។ ការវិភាគនេះក៏ជួយដល់អ្នកដាំដុះដំណាំ ប្រើប្រាស់ធាតុចូលលើដំណាំបានសម ស្រប ចំគោលដៅ ចំណាយមានប្រសិទ្ធភាព និងទទួលបានទិន្នផលខ្ពស់។ ការវិភាគរុក្ខជាតិមានសារសំខាន់ក្នុងការកំណត់ភាពលើស-ខ្វះនៃសារធាតុគីមី សារធាតុពុល និងសារធាតុផ្សេងៗដែលមានក្នុងរុក្ខជាតិ។ បច្ចុប្បន្ន ផ្នែកវិភាគជីកសិកម្មបានផ្តោតជាសំខាន់លើការវិភាគ N P K និងសារធាតុបន្ទាប់បន្សំផ្សេងៗទៀត ដូចជាកាល់ស្យូម ម៉ាញ៉េស្យូម ដែក ទង់ដែង ស័ង្កសី និងម៉ង់កាណែស ដែលរុក្ខជាតិត្រូវការ។

៣. ផ្នែកវិភាគរុក្ខជាតិ
ការវិភាគរុក្ខជាតិធ្វើទ្បើងនៅពេលដែលដំណាំ មានការលូតលាស់យឺត មិនប្រក្រតី ដែលធ្វើឱ្យប៉ះពាល់ដល់ទិន្នផលរបស់ដំណាំ។ ក្នុងន័យកំណត់ឱ្យច្បាស់អំពីមូលហេតុ ដែលបណ្តាលឱ្យដំណាំមានការលូតលាស់មិនប្រក្រតី ចាំបាច់ត្រូវធ្វើការវិភាគ (សរីរាង្គរបស់រុក្ខជាតិ) មានជាអាទិ៍ ស្លឹកដំណាំដែលជាផ្នែកមួយសំខាន់អាចឱ្យយើងដឹងបានពីកម្រិតលើស ឬខ្វះនៃសារធាតុចិញ្ចឹម (N P K) ឬសារធាតុពុលដែលដំណាំមិនត្រូវការ និងមិនសមស្របសម្រាប់ការលូតលាស់ ហើយអាចបង្កគ្រោះថ្នាក់ដល់ការលូតលាស់របស់ដំណាំ។

ក្នុងឆ្នាំ២០២០កន្លងមកនេះ មន្ទីរពិសោធន៍បានចុះយកសំណាក និងធ្វើការវិភាគដី រុក្ខជាតិ និងជីកសិកម្មសរុបបានចំនួន ១ ៣៨២ សំណាក ក្នុងនោះសំណាកដីបានចំនួន ៧៥៥ សំណាកជីបានចំនួន ៦០៩ និងសំណាករុក្ខជាតិបានចំនួន ១៨។ នៅពេលអនាគត មន្ទីរពិសោធន៍នឹងខិតខំ កៀរគរជំនួយឧបត្ថម្ភទាំងសម្ភារ និងថវិកា យកមកពង្រីកសមត្ថភាពបន្ថែមទាំងធនធានមនុស្ស និងឧបករណ៍ សម្ភារមន្ទីរពិសោធន៍ឲ្យកាន់តែទំនើបទាន់សម័យ ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
• លោក នៅ រតនា ប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម (NAL) លេខ ០១២ ៤៣៤ ៤៤៨
• លោក ហុក សៀង អនុប្រធានទទួលបន្ទុកផ្នែកពិសោធន៍ដី រុក្ខជាតិ និងជី លេខ ០១១ ៦៦៣ ៣៧៣។

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ចើញជាអអិបតី ដឹកនាំប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា លើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំឆមាស និងត្រួតពិនិត្យការងារជំនាញ នគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស នៅអធិការនគរបាលស្រុកកំពង់សៀម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រជុំ ជាមួយ ក្រុមការងារ មកពីអន្តរក្រសួង ដើម្បីពិភាក្សា ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងអាគារ ប្រៃសនីយ៍ ទូរគមនាគមន៍កម្ពុជា ប្រចាំស្រុកព្រៃឈរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាព ចំណុះតំបន់ប្រតិបត្តិការ សឹករងរតគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួម ក្នុងកិច្ចពិភាក្សា ជាមួយ ក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ISEAS-Yusuf Ishak ដឹកនាំដោយលោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ ឡើងទៅកាន់កំពូលភ្នំជុំរីករាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ប្រធានប្រតិបត្តិ ក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួប សម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ អនុប្រធានស្នងការ បំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួប សម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី​ ស្នងការរង​ នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំ អំពីនីតិវិធី និងកិច្ចការការងារជំនាញ​ នៅអធិការនដ្នានគរបាល ស្រុកចំការលើ និងស្រុកស្ទឹងត្រង់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ចើញក្នុងពិធី ចុះហត្ថលេខាលើ អនុស្សារណៈយោគ យល់គ្នា រវាង សមាគមប្រជាជន សឹង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តា អង្គភាពចំណុះតំបន់ប្រតិបត្តិការ សឹករងមណ្ឌលគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយ ទិន្នន័យ ជាសាធារណ: នូវឯកសារ នៃការ វិនិច្ឆ័យ នៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរ មកពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិត ចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់ អ្នកបរិភោគ នៅក្នុងស្រុកជុំគីរី ខេត្តកំពត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឲ្យអនុព័ន្ធយោធាឡាវ ប្រចាំកម្ពុជា ចប់អាណត្តិចូលជួប សម្ដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ អនុព័ន្ធយោធាឡាវ ទើបតែងតាំងថ្មី បានចូលជួប សម្ដែងការគួរសម

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុងកសិដ្ឋាន បងស្រី ងិន គន្ធា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គអប់រំ នយោបាយ របស់គណបក្ស ជំនាន់ទី ៦៩ នៅវិមាន៧មករា

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងខតាន់ជូនក្មេងប្រុស នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលជួប ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ជួបសម្ដែងការគួរសម

ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិក គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន លើការងារព័ត៌មាន និងការផ្សព្វផ្សាយ មហាជន ក្នុងបរិបទឌីជីថល នៅវិមាន៧មករា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
716 នាក់
ម្សិលមិញ :
1606 នាក់
សប្តាហ៍នេះ :
16534 នាក់
សរុប :
3396875 នាក់