ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ៖ ក្តីអស់សង្ឃឹមដោយការឈឺចាប់ របស់អ្នកមីង ស្វាយ ចាន់ណារី ប្រែជាស្នាមញញឹម ដោយទទួលបានយុត្តិធម៌ ពីសាលាឧទ្ធរណ៍ភ្នំពេញ
Wed,01 December 2021 (Time 08:59 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ៖ ក្តីអស់សង្ឃឹមដោយការឈឺចាប់របស់អ្នកមីង ស្វាយ ចាន់ណារី ប្រែជាស្នាមញញឹមដោយទទួលបានយុត្តិធម៌ពីសាលាឧទ្ធរណ៍ភ្នំពេញ

ករណីវិវាទដីធ្លីមួយបានកើតឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង រវាងពលរដ្ឋក្រីក្រម្នាក់ឈ្មោះ ស្វាយ ចាន់ណារី និងអតីតស្នងការរងប៉ូលីសខេត្តបាត់ដំបងម្នាក់ (សូមមិនបញ្ចេញឈ្មោះ) ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចផ្តល់យុត្តិធម៌អោយភាគីអ្នកមីង ស្វាយ ចាន់ណារី អ្នកឈ្នះក្តីក្នុងសំណុំរឿងទាមទារដីក្នុងអង្គហេតុធ្វើអំណោយដែលភាគីអតីតស្នងការរងខាងលើ អះអាងថាសពប្តីរបស់ ស្វាយ ចាន់ណារី មុនស្លាប់បានធ្វើអំណោយដីចំនួនពីរកន្លែងស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ និងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង អោយមកខ្លួន។ ប៉ុន្តែតាមការពិត អតីតស្នងការរងរូបនេះគ្រាន់តែជាសាក្សីក្នុងការទិញលក់ដីខាងលើរវាងប្តីប្រពន្ធតែប៉ុណ្ណោះ។

ដោយគ្មានក្តីរំពឹងថានឹងទទួលបានយុត្តិធម៌ ព្រោះភាគីម្ខាងទៀតជាអ្នកមានអំណាច ទើបអ្នកមីង ស្វាយ ចាន់ណារី បានដាក់លិខិតស្នើសុំអន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីសុំជួយរកយុត្តិធម៌។

បន្ទាប់ពីបានពិនិត្យឯកសារភស្តុតាង និងស្តាប់ការបំភ្លឺរបស់សាក្សីរួចមក ឯកឧត្តម ដួង តារា បានចាត់អោយក្រុមមេធាវីស្ម័គ្រចិត្តរៀបចំឯកសារគតិយុត្តិដើម្បីដាក់ជូនសាលាឧទ្ធរណ៍ពិនិត្យ និងសម្រេចតាមនីតិវិធីច្បាប់។

អ្នកមីង ស្វាយ ចាន់ណារី និងកូនស្រីដែលជានិស្សិតច្បាប់ឆ្នាំទី៤ មានសេចក្តីត្រេកអរឥតឧបមាដោយសាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចអោយគាត់ឈ្នះក្តី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

អ្នកមីងព្រមទាំងកូនៗបានសំពះគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់យុត្តិធម៌ដល់ដល់រូបគាត់ជាពលរដ្ឋរងគ្រោះរបស់សម្តេច។

ឯកឧត្តម ដួង តារា សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ដែលតែងតែផ្តល់យុត្តិធម៌ពិតប្រាកដដល់ពលរដ្ឋរងគ្រោះ ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើងក្រោមដំបូលតេជោសន្តិភាព។ ពិតប្រាកដណាស់ សម្តេចតេជោ តែងតែផ្តល់យុត្តិធម៌ និងជាម្លប់ដ៏កក់ក្តៅបំផុតរបស់ពលរដ្ឋខ្មែរ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ចើញជាអអិបតី ដឹកនាំប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា លើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំឆមាស និងត្រួតពិនិត្យការងារជំនាញ នគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស នៅអធិការនគរបាលស្រុកកំពង់សៀម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រជុំ ជាមួយ ក្រុមការងារ មកពីអន្តរក្រសួង ដើម្បីពិភាក្សា ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងអាគារ ប្រៃសនីយ៍ ទូរគមនាគមន៍កម្ពុជា ប្រចាំស្រុកព្រៃឈរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាព ចំណុះតំបន់ប្រតិបត្តិការ សឹករងរតគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួម ក្នុងកិច្ចពិភាក្សា ជាមួយ ក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ISEAS-Yusuf Ishak ដឹកនាំដោយលោក Choi Shing Kwok នាយកប្រតិបត្តិវិទ្យាស្ថាន

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ ឡើងទៅកាន់កំពូលភ្នំជុំរីករាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ប្រធានប្រតិបត្តិ ក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួប សម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ អនុប្រធានស្នងការ បំភ័ន្តអក្ខរៈ នៃកងទ័ពប្រជាជនវៀតណាម ចូលជួប សម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី​ ស្នងការរង​ នគរបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំ អំពីនីតិវិធី និងកិច្ចការការងារជំនាញ​ នៅអធិការនដ្នានគរបាល ស្រុកចំការលើ និងស្រុកស្ទឹងត្រង់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា អញ្ចើញក្នុងពិធី ចុះហត្ថលេខាលើ អនុស្សារណៈយោគ យល់គ្នា រវាង សមាគមប្រជាជន សឹង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តា អង្គភាពចំណុះតំបន់ប្រតិបត្តិការ សឹករងមណ្ឌលគីរី យោធភូមិភាគទី១ កងទ័ពជើងគោក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយ ទិន្នន័យ ជាសាធារណ: នូវឯកសារ នៃការ វិនិច្ឆ័យ នៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរ មកពិនិត្យសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិត ចំណីអាហារ ដែលមានស្តង់ដា អនាម័យ គុណភាព និងសុវត្ថិភាពលើសាច់ និងអាហារសម្រាប់ អ្នកបរិភោគ នៅក្នុងស្រុកជុំគីរី ខេត្តកំពត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាត​ឲ្យអនុព័ន្ធយោធាឡាវ ប្រចាំកម្ពុជា ចប់អាណត្តិចូលជួប សម្ដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ អនុព័ន្ធយោធាឡាវ ទើបតែងតាំងថ្មី បានចូលជួប សម្ដែងការគួរសម

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុងកសិដ្ឋាន បងស្រី ងិន គន្ធា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គអប់រំ នយោបាយ របស់គណបក្ស ជំនាន់ទី ៦៩ នៅវិមាន៧មករា

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងខតាន់ជូនក្មេងប្រុស នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលជួប ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងតៀន មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ជួបសម្ដែងការគួរសម

ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិក គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន លើការងារព័ត៌មាន និងការផ្សព្វផ្សាយ មហាជន ក្នុងបរិបទឌីជីថល នៅវិមាន៧មករា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
699 នាក់
ម្សិលមិញ :
1606 នាក់
សប្តាហ៍នេះ :
16517 នាក់
សរុប :
3396858 នាក់