ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសចូល កាន់តំណែងនាយកវិទ្យា ស្ថានជាតិកសិកម្មកំពង់ចាម
Thu,18 February 2021 (Time 01:37 PM)
ដោយ ៖ ដើម្បីប្រជាជន


"ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាប់ត្រូវពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីបច្ចេកវិទ្យាកសិកម្មនៅថ្នាក់ឧត្តមសិក្សា" នេះជាប្រសាសន៍ណែនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យា ស្ថានជាតិកសិកម្មកំពង់ចាម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអតីតនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីវឌ្ឍនភាពរបស់វិទ្យាស្ថានទាក់ទងការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម ធនធានសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត រួមទាំងសមិទ្ធផលសំខាន់ៗ កិច្ចសហការជាតិ អន្តរជាតិ បញ្ហាប្រឈមនានាដែលវិទ្យាស្ថានបានជួបប្រទះក្នុងរយៈពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្ស និងចូលរួមអបអរជាមួយសាស្រ្តាចារ្យ លោក គ្រូ អ្នកគ្រូ និស្សិត និងអាជ្ញាធរខេត្ត ជាពិសេស ឯកឧត្តម ហែម វីរ: ជានាយកវិទ្យាស្ថានថ្មីដែលនឹងចូលកាន់តំណែងចាប់ពីពេលនេះតទៅ។ មានមតិសំណេះសំណាលជាមួយ សាស្រ្តាចារ្យ លោក គ្រូ អ្នកគ្រូ និងនិស្សិតនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់របស់វិទ្យាស្ថាន ដោយទទួលបាននូវសមិទ្ធផល ស្នាដៃជាច្រើនគួរជាទីមោទនៈ ហើយការលះបង់ទាំងកំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត សម្រេចទទួលបានសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់ខេត្តកំពង់ចាម ស្តែងចេញឲ្យឃើញយ៉ាងច្បាស់អំពីការរីកចម្រើននៃវិស័យកសិកម្ម។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនអង្គពិធីជ្រាបដោយសង្ខេបថា ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានបង្វែរទិសដៅ ផ្តោតភ្ជង់មកលើវិស័យកសិកម្មជាពិសេស ដោយបានជំរុញ គាំទ្រ លើកទឹកចិត្ត និងជួយឧបត្តម្ភប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាសន្តិសុខស្បៀង ផ្គត់ផ្គង់តម្រូវការទីផ្សារ បង្កើតឱកាសការងារ តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ឲ្យកាន់តែមានប្រសិទ្ធភាព ធានាបាននូវគុណភាព សុវត្ថិភាពកសិផល ដើម្បីធ្វើការនាំ ចេញ ប្រកួតប្រជែងស្នើមុខមាត់ ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និរន្តរភាព វិបុល ភាព និងសុខុមារភាពរបស់ប្រជាពលរដ្ន។

យកអស់ស្មារតីទទួលខុសត្រូវអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើរផលិតកម្មស្បៀង បង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញ បង្កើនប្រាក់ ចំណូល បង្កើតការងារ ពង្រីកទីផ្សារកសិផល អនុវត្តបច្ចេកវិទ្យាទំនើប ទាន់សម័យ ធានាបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។

ជាចក្ខុវិស័យ និងទិសដៅគោលនយោបាយវែងឆ្ងាយគឺ “ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកូតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពដើម្បីបង្កើនប្រាក់ចំណូលគ្រួសារកសិករ” ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តមរដ្ឋមន្ត្រី
បានយកពេលដ៏មានតម្លៃនេះ ធ្វើការណែនាំដល់នាយកវិទ្យាស្ថានថ្មី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត ទទួលយកនូវអនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម ទៅកែច្នៃ គិតគូ ពិចារ ណា និងព្យាយាមអនុវត្តឲ្យស្របតាមស្ថានភាពជាក់ស្តែងដែលប្រទេសយើង ក៏ដូចជាអន្តរជាតិកំពុងប្រឈម មានដូចតទៅ៖

ទី១- ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា កែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងមធ្យោបាយសម្ភារបង្រៀន ឯកសារបង្រៀន ការងារពិសោធន៍ ស្រាវជ្រាវក្នុង និងក្រៅមន្ទីរពិសោធន៍ ផ្សព្វផ្សាយ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ក៏ដូចជាគោលនយោយបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ និងគោលនយោបាយសំខាន់ៗផ្សេងៗទៀត។

ទី២- ស្វះស្វែង កៀរគរ រកប្រភពជំនួយឧបត្ថម្ភទាំងធនធានមនុស្ស សម្ភារ និងថវិកា ពីគ្រប់មជ្ឈដ្ឋាន ដើម្បីពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។

ទី៣- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន សហគមន៍កសិកម្ម ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យការអនុវត្តផែន ការសកម្មភាពអភិវឌ្ឍធនធានមនុស្សប្រព្រឹត្តដោយរលូន ផ្លែផ្កា និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

ទី៤- ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង ប្រកាន់យកក្រមសីលធម៌ជាមន្រ្តីរាជការសាធារណក្នុងការបំពេញភារកិច្ចដូចមានចែងក្នុងជំពូកទី៥ មាត្រា៣៣ ដល់មាត្រា៣៨ ក្នុងច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិល។ ដឹកនាំ និងគ្រប់គ្រងលើមន្ត្រីរាជការប្រកបដោយសមធម៌ ប្រគល់ការងារតាមសមត្ថភាព ទប់ស្កាត់រាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង និងយុត្តិធម៌។ មិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាខ្នងបង្អែក និងបក្សពួកខ្លួនណាមួយឡើយ មិនត្រូវលាបពណ៌គ្នាឯង ជាពិសេសមន្ត្រីនៅថ្នាក់ក្រោម មិនមើលបំណាំគ្នា និងស្តាប់យោបល់ថ្នាក់ក្រោមបង្គាប់ដោយអនុវត្តគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ”។

ទី៥- វិទ្យាស្ថានដុះ កើត និងរស់នៅដោយផ្ទាល់ជាមួយប្រជាកសិករខេត្តកំពង់ចាម ដូច្នេះត្រូវចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីចុះសិក្សា ស្រាវជ្រាវ ស្វែងយល់ ទទួលយក និងដោះស្រាយនូវរាល់បញ្ហាទាក់ទងនឹងចំណេះ ជំនាញយើងផ្ទាល់ឲ្យបានទាន់ពេល មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។

ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ថាមន្ត្រីរាជការក្រោមឱវាទទាំងអស់ នឹងខិតខំបំពេញភារកិច្ចរបស់ខ្លួនទៅតាមការបេ្តជ្ញាចិត្តរបស់ឯកឧត្តម នាយកវិទ្យាស្ថាន ក្នុងស្មារតីសាមគ្គីភាព ភាតរភាព យោគយល់គ្នា និងរួមសហការឲ្យបានល្អប្រសើរជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ហើយសង្ឃឹមថាគ្រប់ដៃគូពាក់ព័ន្ធទាំងអស់នឹងបន្តជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យកសិកម្ម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinopharm ជាលើកទី២ រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត

លោកជំទាវ​ ម៉ាណ ណាវី​ តំណាងរាស្រ្តរាជធានីភ្នំពេញ​ បានចូលរួមសិក្ខាសាលាស្តីពី​ ឆន្ទៈនយោបាយទៅជាច្បាប់ ការលើកកម្ពស់ការគ្របដណ្តប់ សុខភាពជាសកល នៅតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក

លទ្ធផលនៃការនាំចេញផលិតផល កសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែ ដើមឆ្នាំ២១២១

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា នេះជាកិច្ចការចាំបាច់បំផុត ដែលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវ កូវីដ-១៩ នេះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈនៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅវិមានរដ្នសភា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចូលរួមឧបត្ថម្ភថវិកា ចំនួន ១០០,០០០$ ដប់ម៉ឺនដុល្លារអាមេរិក ទៅដល់មូលនិធិត្រីចក្រយាន មូលនិធិស៊ីក្លូ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រារព្ធពិធីបុណ្យរំលឹក ខួបគម្រប់ ៥ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ក្នុងករណីប្លន់ជម្រិតយកប្រាក់ ស្ថិតនៅក្នុងខណ្ឌសែនសុខ

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ បានចូលរួមចាក់វ៉ាក់សាំងការពារ កូវីដ-១៩ លើកទី១ រួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជាលើកទី២ រួចហើយ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាលើកទី២ រួចហើយ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២០ និងលើកផែនការទិសដៅការងារ ឆ្នាំ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ចើញធ្វើពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដល់អស់វត្ថុស័ក្តសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមឲ្យជៀសផុតពីជំងឺកូវិដ-១៩

លោក ឡោ ចាន់លី ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត ជ្រើសរើសគណៈអាជីវករផ្សារព្រៃទទឹង អញ្ជើញដឹកនាំគណ:កម្មការ រៀបចំការបោះឆ្នោត ប្រកាសបញ្ចប់អាណត្តិ គណះអាជីវករចាស់អាណត្តិទី១ និងបោះឆ្នោតជ្រើសរើស គណះអាជីវករផ្សារ ព្រៃទទឹងថ្មីអាណត្តិទី២

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ៖ ក្រៅពីការងាររដ្ឋបាល ក្នុង១ថ្ងៃៗខ្ញុំមិនដែល ភ្លេចចុះមើលក្រុមការងារ រៀបចំអាហារជូនបងប្អូនពលករ ដែលកំពុងធ្វើចត្ថាឡឺស័កឡើយ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់ប្រទេសចិន នៅខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការ ចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីត-១៩ ស៊ីណូហ្វាម ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ ដែលមានអទិភាព ទទួលវ៉ាក់សាំងមុនគេ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
568 នាក់
ម្សិលមិញ :
2675 នាក់
សប្តាហ៍នេះ :
10541 នាក់
សរុប :
2300923 នាក់