ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ អញ្ជើញចុះពិនិត្យការស្ថាបនា ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) នៅខេត្តស្វាយរៀង
Thu,18 February 2021 (Time 06:45 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) នៅខេត្តស្វាយរៀង
============================
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តមអភិបាល ខេត្តស្វាយរៀង និងទីប្រឹក្សានៃគម្រោងផង បានអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួត ពិនិត្យ ការស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលជាផ្នែកនៃ គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា មានិតចិន និង គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងខេត្ត ស្វាយរៀង។

ក្នុងឱកាសចុះពិនិត្យការស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់នោះ ឯកឧត្តមបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី បានថ្លែងថា ខេត្តស្វាយរៀង គឺជាខេត្តគោលដៅមួយ នៃគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា មានិតចិន ដោយទទួលបានផ្លូវជនបទក្រាលកៅស៊ូចំនួន ១ខ្សែ ប្រវែង ៨គីឡូម៉ែត្រ និងផ្លូវចំនួន ៤ខ្សែទៀត ដែលមានប្រវែងសរុប ៥៧.២ គីឡូម៉ែត្រ របស់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

* ខ្សែទី១៖ តភ្ជាប់ពីភូមិញរ ឃុំញរ ទៅភូមិភ្នំស្រូវ ឃុំរាជ្យមុន្ទី និងភូមិតេជៈ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ប្រវែងសរុប ៨ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ហើយគ្រោងបញ្ចប់ ១០០% នៅមុនខែមិថុនា ឆ្នាំ២០២២។
* ខ្សែទី២៖ តភ្ជាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រុំ ប្រវែង ១១.០៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។

* ខ្សែទី៣៖ តភ្ជាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ប្រវែង ៩.១៦គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែ មេសា ឆ្នាំ២០២៣។
* ខ្សែទី៤៖ តភ្ជាប់ពីព្រៃគាល ដល់កំពង់អំពិល ស្រុករំដួល ប្រវែង ២៤.៩៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។
* ខ្សែទី៥៖ តភ្ជាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ប្រវែង ១១.៩ គីឡូម៉ែត្រក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់ ១០០% នៅក្នុងខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានបន្តទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ គឺជាកម្មវិធីអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដូចជា គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងអនុវត្តនៅក្នុងខេត្តចំនួន ៦ រួមមាន៖

ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង និងខេត្តស្វាយរៀង លើប្រវែងផ្លូវសរុប ១១៩.៤៦គីឡូម៉ែត្រ និង គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោមឥណទានសប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងអនុវត្តនៅក្នុងខេត្តចំនួន ៥ រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ លើប្រវែងផ្លូវសរុប ៣៤០.៧៦គីឡូម៉ែត្រ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលតែងតែជួយដល់កម្ពុជា លើវិស័យហេដ្ឋា រចនាសម្ព័ន្ធ និងគមនាគមន៍នៅជនបទ និងបានក្រើនរំលឹកដល់ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្រ្ដីបច្ចេកទេស ត្រូវយកចិត្តទុកដាក់ និងអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការ ប្រើប្រាស់បានយូរអង្វែង៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinopharm ជាលើកទី២ រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត

លោកជំទាវ​ ម៉ាណ ណាវី​ តំណាងរាស្រ្តរាជធានីភ្នំពេញ​ បានចូលរួមសិក្ខាសាលាស្តីពី​ ឆន្ទៈនយោបាយទៅជាច្បាប់ ការលើកកម្ពស់ការគ្របដណ្តប់ សុខភាពជាសកល នៅតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក

លទ្ធផលនៃការនាំចេញផលិតផល កសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែ ដើមឆ្នាំ២១២១

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា នេះជាកិច្ចការចាំបាច់បំផុត ដែលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវ កូវីដ-១៩ នេះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈនៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅវិមានរដ្នសភា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចូលរួមឧបត្ថម្ភថវិកា ចំនួន ១០០,០០០$ ដប់ម៉ឺនដុល្លារអាមេរិក ទៅដល់មូលនិធិត្រីចក្រយាន មូលនិធិស៊ីក្លូ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រារព្ធពិធីបុណ្យរំលឹក ខួបគម្រប់ ៥ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ក្នុងករណីប្លន់ជម្រិតយកប្រាក់ ស្ថិតនៅក្នុងខណ្ឌសែនសុខ

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ បានចូលរួមចាក់វ៉ាក់សាំងការពារ កូវីដ-១៩ លើកទី១ រួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជាលើកទី២ រួចហើយ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាលើកទី២ រួចហើយ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២០ និងលើកផែនការទិសដៅការងារ ឆ្នាំ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ចើញធ្វើពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដល់អស់វត្ថុស័ក្តសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមឲ្យជៀសផុតពីជំងឺកូវិដ-១៩

លោក ឡោ ចាន់លី ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត ជ្រើសរើសគណៈអាជីវករផ្សារព្រៃទទឹង អញ្ជើញដឹកនាំគណ:កម្មការ រៀបចំការបោះឆ្នោត ប្រកាសបញ្ចប់អាណត្តិ គណះអាជីវករចាស់អាណត្តិទី១ និងបោះឆ្នោតជ្រើសរើស គណះអាជីវករផ្សារ ព្រៃទទឹងថ្មីអាណត្តិទី២

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ៖ ក្រៅពីការងាររដ្ឋបាល ក្នុង១ថ្ងៃៗខ្ញុំមិនដែល ភ្លេចចុះមើលក្រុមការងារ រៀបចំអាហារជូនបងប្អូនពលករ ដែលកំពុងធ្វើចត្ថាឡឺស័កឡើយ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់ប្រទេសចិន នៅខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការ ចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីត-១៩ ស៊ីណូហ្វាម ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ ដែលមានអទិភាព ទទួលវ៉ាក់សាំងមុនគេ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
658 នាក់
ម្សិលមិញ :
2675 នាក់
សប្តាហ៍នេះ :
10631 នាក់
សរុប :
2301013 នាក់