ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ​កែ គឹម យ៉ាន បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍គណៈកម្មាធិការកណ្តាលស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ច ឆ្នាំ២០២១
Sat,20 February 2021 (Time 10:52 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម​ នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍គណៈកម្មាធិការកណ្តាលស្តីពីសភាពការណ៍ទូទៅការងារគណបក្ស ឆ្នាំ២០២០និងទិសដៅភារកិច្ចឆ្នាំ២០២១
=============================
ខេត្តបន្ទាយមានជ័យ​៖នៅព្រឹកថ្ងៃ​ទី២០​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅសាលប្រជុំគណ:បក្សប្រជាជនខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្នមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​ តំណាងរាស្រ្តនិងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានដឹកនាំក្រុមការងារទាំងនៅថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងថ្នាក់មូលដ្ឋាន​ ទូទាំងខេត្តបន្ទាយមានជ័យ​ ប្រជុំផ្សព្វផ្សាយរបាយការណ៍គណៈកម្មាធិការកណ្តាលស្តីពីសភាពការណ៍ទូទៅការងារគណបក្ស ឆ្នាំ២០២០និងទិសដៅភារកិច្ចឆ្នាំ ២០២១។

ក្នុងឱកាសនោះ​ ឯកឧត្ដម​ កែ​ គឹមយ៉ាន​ បានសម្តែងនូវការនឹករលឹក​ និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេច​ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស បងប្អូនជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យ​ទាំងអស់។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍បន្តដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល​ដែលគណបក្ស​យើងបានទទួល នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល និងកម្ពុជា​យើ​ងកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ហេីយក៏មិនភ្លេចសំដែងនូវ​ការ​កោត​សរសើរ និង​វាយតម្លៃខ្ពស់ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជន​ខេត្ត​​​បន្ទាយ​មានជ័យទាំងមូល ដែលបានរួមចំណែកយ៉ាងធំធេង​

ក្នុងកិច្ចការ​ពង្រឹង​ខឿន​​ការ​ពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​មាតុភូមិ រក្សា​បា​ន​ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទប់ស្តាត់​បាន​នូវ​​ការឆ្លង​រាលដា​ល​​នៃជំងឺកូវីដ​១៩​ បញ្ហាគ្រឿងញៀន​ ក្នុងសហគមន៍ ដោះស្រាយបានបញ្ហា​គ្រោះទឹក​ជំនន់ ទប់ស្កាត់​បានរាល់ការ​ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងផ្ដួល​រំលំ​រាជរដ្ឋា​ភិបាល​​​ស្រប​ច្បាប់​ពីពួកប្រឆាំង និង​មជ្ឈដ្ឋានអគតិនានា ហើយជំរុញ​បានការអភិវឌ្ឍន៏​សេដ្ឋកិ​ច្ច​​សង្គមមួយដែលធននឹងវិបត្តិ ​ដែល​បណ្តាលមកពី​ជំងឺកូវីដ១៩។

ជាមួយគ្នានេះ​ ឯកឧត្តម​ កែ​ គឹមយ៉ាន​ ក៏បានថ្លែងអំណរគុណ ចំពោះសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទូទាំងក្នុងខេត្តបន្ទាយមានជ័យ ដែលតែងតែផ្ដល់យុតិ្តធម៌ ផ្ដល់ជំនឿ និង​ផ្ដល់​ការគាំទ្រយ៉ាងធំធេង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅ​គ្រប់កាលៈទេសៈ និងសូមគោរពដឹងគុណចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហា​​​​ជាតិ​​​គ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើ​ពលិកម្មយ៉ាង​អង់អាច ក្លាហា​ន​បំផុត ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព បូរណភាព​ទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinopharm ជាលើកទី២ រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត

លោកជំទាវ​ ម៉ាណ ណាវី​ តំណាងរាស្រ្តរាជធានីភ្នំពេញ​ បានចូលរួមសិក្ខាសាលាស្តីពី​ ឆន្ទៈនយោបាយទៅជាច្បាប់ ការលើកកម្ពស់ការគ្របដណ្តប់ សុខភាពជាសកល នៅតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក

លទ្ធផលនៃការនាំចេញផលិតផល កសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែ ដើមឆ្នាំ២១២១

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា នេះជាកិច្ចការចាំបាច់បំផុត ដែលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវ កូវីដ-១៩ នេះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈនៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅវិមានរដ្នសភា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចូលរួមឧបត្ថម្ភថវិកា ចំនួន ១០០,០០០$ ដប់ម៉ឺនដុល្លារអាមេរិក ទៅដល់មូលនិធិត្រីចក្រយាន មូលនិធិស៊ីក្លូ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រារព្ធពិធីបុណ្យរំលឹក ខួបគម្រប់ ៥ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ក្នុងករណីប្លន់ជម្រិតយកប្រាក់ ស្ថិតនៅក្នុងខណ្ឌសែនសុខ

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ បានចូលរួមចាក់វ៉ាក់សាំងការពារ កូវីដ-១៩ លើកទី១ រួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជាលើកទី២ រួចហើយ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាលើកទី២ រួចហើយ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២០ និងលើកផែនការទិសដៅការងារ ឆ្នាំ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ចើញធ្វើពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដល់អស់វត្ថុស័ក្តសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមឲ្យជៀសផុតពីជំងឺកូវិដ-១៩

លោក ឡោ ចាន់លី ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត ជ្រើសរើសគណៈអាជីវករផ្សារព្រៃទទឹង អញ្ជើញដឹកនាំគណ:កម្មការ រៀបចំការបោះឆ្នោត ប្រកាសបញ្ចប់អាណត្តិ គណះអាជីវករចាស់អាណត្តិទី១ និងបោះឆ្នោតជ្រើសរើស គណះអាជីវករផ្សារ ព្រៃទទឹងថ្មីអាណត្តិទី២

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ៖ ក្រៅពីការងាររដ្ឋបាល ក្នុង១ថ្ងៃៗខ្ញុំមិនដែល ភ្លេចចុះមើលក្រុមការងារ រៀបចំអាហារជូនបងប្អូនពលករ ដែលកំពុងធ្វើចត្ថាឡឺស័កឡើយ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់ប្រទេសចិន នៅខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការ ចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីត-១៩ ស៊ីណូហ្វាម ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ ដែលមានអទិភាព ទទួលវ៉ាក់សាំងមុនគេ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
545 នាក់
ម្សិលមិញ :
2675 នាក់
សប្តាហ៍នេះ :
10518 នាក់
សរុប :
2300900 នាក់