ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមិត្តភក្តិដែលជាអតីត សិស្សសាលាបាក់ទូក បានជួយរៀបចំពិធីបុណ្យសពជូនអតីត អ្នកគ្រូសីលធម៌ពលរដ្ឋ ជើងចាស់ ០១រូប
Sat,20 February 2021 (Time 09:26 AM)
ដោយ ៖ ដើម្បីប្រជាជន


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងនិងមិត្តភក្តិដែលជាអតីតសិស្សសាលាបាក់ទូកបានជួយរៀបចំពិធីបុណ្យសពជូនអតីតអ្នកគ្រូសីលធម៌ពលរដ្ឋជើងចាស់០១រូប!
==============================
អ្នកគ្រូ អេង សាវទ្ធី ជាអតីតគ្រូសីលធម៌ពលរដ្ឋនៃសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០រហូតចូលនិវត្តន៍ក្នុងឆ្នាំ២០០៨ បានទទួលមរណៈភាព កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១០ព្រឹកដោយជំងឹគាំងបេះដូងក្នុងជន្មាយុ៧៥។

ការទទួលអនិច្ចកម្មរបស់អ្នកគ្រូ បានបន្សល់កូន០៣នាក់ ស្រី០២ ប្រុស០១ នៅបន្តវេនជាគ្រូបង្រៀនដូចៗគ្នា ក្នុងនោះមាន
កូនស្រីទី១ ជាគ្រូនៅសាលាបឋមសិក្សាសន្ធរមុខ។កូនស្រីទី២ ជាគ្រូនៅវិទ្យាល័យបាក់ទូក។ កូនទី៣ ជាកូនប្រុសពៅ ជាគ្រូនៅវិទ្យាល័យប៊ុនរានីហ៊ុនសែនអរុណវតី បង្រៀនសីលធម៍ពលរដ្ឋ។ចំណែកស្វាមីរបស់អ្នកគ្រូជាយោធាចូលនិវត្តន៍ និងមានជម្ងឺប្រចាំកាយ ហើយថែមទាំងភ្លេចភ្លាំងស្មារតីផងដែរ។

ក្រោយពេលបានឮដំណឹងដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរួមជាមួយមិត្តភក្តិដែលជាអតីតសិស្សសាលាបាក់ទូកដែលធ្លាប់ជាកូនសិស្សរបស់អ្នកគ្រូអេង សាវទ្ធី បានជួយរៀបចំធ្វើបុណ្យសពអ្នកគ្រូទាំងស្រុងនិងបាននាំយកថវិកាមួយចំនួនទៅជូនដល់គ្រួសារសពដើម្បី ទុកសម្រាប់គ្រួសារប្រើប្រាស់ក្នុងការ ព្យាលបាលស្វាមីអ្នកគ្រូដែលកំពុងមានជម្ងឺនិងជរាផងដែរ។

ថវិកាសរុបដែលបាននាំយកទៅជូនដល់គ្រួសារសពមានចំនួន ៥,០០០$ដោយទទួលបានពីអតីកូនសិស្សដូចខាងក្រោម៖
1.ឯកឧត្តម លី ហុង 600$
2.ឯកឧត្តម រ័ត្ន មុនី 500$
3.លោក ហេង ផេង 500$
4.ឧត្តមសេនីយឯកកែវ សុទ្ធា 250$
5.លោក លី សារុន 200$
6.លោក លី ប៊ុនគង់ 200$
7.លោក សុខ ម៉េង 200$
8.ឯកឧត្តម ជា សុខឃាង 100$
9.លោក លៀក ស្រ៊ុន 200$
10.លោក ចាន់ សុរិយា 500$
11.អ្នកស្រីមេធាវី មួង ធនលាភី30$
12.អ្នកស្រី សេង ភីរ៉ា 50$
13.នាងសុខ ហ៊ុយ 50$ និង
14. លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង1,620 $។
បន្ថែមលើនេះ ក៏នៅមាន អតីតសិស្សសាលាបាក់ទូកដ៏ទៃទៀត បាននាំគ្នាទៅចូលបុណ្យសព អ្នកគ្រូ តាមសទ្ធារៀងៗខ្លួនផងដែរ៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានអញ្ជើញចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinopharm ជាលើកទី២ រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត

លោកជំទាវ​ ម៉ាណ ណាវី​ តំណាងរាស្រ្តរាជធានីភ្នំពេញ​ បានចូលរួមសិក្ខាសាលាស្តីពី​ ឆន្ទៈនយោបាយទៅជាច្បាប់ ការលើកកម្ពស់ការគ្របដណ្តប់ សុខភាពជាសកល នៅតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក

លទ្ធផលនៃការនាំចេញផលិតផល កសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែ ដើមឆ្នាំ២១២១

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា នេះជាកិច្ចការចាំបាច់បំផុត ដែលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវ កូវីដ-១៩ នេះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈនៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅវិមានរដ្នសភា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចូលរួមឧបត្ថម្ភថវិកា ចំនួន ១០០,០០០$ ដប់ម៉ឺនដុល្លារអាមេរិក ទៅដល់មូលនិធិត្រីចក្រយាន មូលនិធិស៊ីក្លូ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រារព្ធពិធីបុណ្យរំលឹក ខួបគម្រប់ ៥ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ក្នុងករណីប្លន់ជម្រិតយកប្រាក់ ស្ថិតនៅក្នុងខណ្ឌសែនសុខ

លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ បានចូលរួមចាក់វ៉ាក់សាំងការពារ កូវីដ-១៩ លើកទី១ រួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជាលើកទី២ រួចហើយ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាលើកទី២ រួចហើយ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២០ និងលើកផែនការទិសដៅការងារ ឆ្នាំ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ចើញធ្វើពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដល់អស់វត្ថុស័ក្តសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមឲ្យជៀសផុតពីជំងឺកូវិដ-១៩

លោក ឡោ ចាន់លី ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត ជ្រើសរើសគណៈអាជីវករផ្សារព្រៃទទឹង អញ្ជើញដឹកនាំគណ:កម្មការ រៀបចំការបោះឆ្នោត ប្រកាសបញ្ចប់អាណត្តិ គណះអាជីវករចាស់អាណត្តិទី១ និងបោះឆ្នោតជ្រើសរើស គណះអាជីវករផ្សារ ព្រៃទទឹងថ្មីអាណត្តិទី២

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ៖ ក្រៅពីការងាររដ្ឋបាល ក្នុង១ថ្ងៃៗខ្ញុំមិនដែល ភ្លេចចុះមើលក្រុមការងារ រៀបចំអាហារជូនបងប្អូនពលករ ដែលកំពុងធ្វើចត្ថាឡឺស័កឡើយ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់ប្រទេសចិន នៅខេត្តកោះកុង

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការ ចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីត-១៩ ស៊ីណូហ្វាម ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ ដែលមានអទិភាព ទទួលវ៉ាក់សាំងមុនគេ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
600 នាក់
ម្សិលមិញ :
2675 នាក់
សប្តាហ៍នេះ :
10573 នាក់
សរុប :
2300955 នាក់