ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
Wed,07 April 2021 (Time 01:31 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩ព្រឹក ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនាព្រឹកនេះមានគោលបំណងដើម្បីពិភាក្សាការងារ និងរាយការណ៍ជូនអំពីលទ្ធផលនៃការអនុវត្តគម្រោង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:លោកស្រី បានថ្លែងអំណរ គុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង តាមរយ:ទីភ្នាក់ងារ AFD ដែលបានបន្តជួយអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះមានវិស័យកសិកម្មផងដែរ។ ជាក់ស្តែងក្នុងរយៈបីឆ្នាំចុងក្រោយនេះ AFD បាននិងកំពុងចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន ៥ ដែលមានទឹកប្រាក់សរុបចំនួន ១៤១,៥ លានអ៊ឺរ៉ុ ។

ក្នុងចំណោមគម្រោងទាំងប្រាំ មានគម្រោងចំនួន ៣ ដែលក្រសួងបាននិងកំពុងអនុវត្តគឺ៖ ទី១- ការចម្រុញកំណើនវិស័យកសិកម្មនៅកម្ពុជាដោយចិរភាព (CaPFish Aquaculture) ២៥ លានអឺរ៉ូ ចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយសហភាពអ៊ឺរ៉ុប ដោយផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តភាព ធន់នឹងការប្រែប្រួលអាកាសធាតុ ទី២- គម្រោងថ្នាក់តំបន់ស្តីពីការអភិវឌ្ឍកសិ-ទេសចរណ៍ និងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលមានទឹកប្រាក់សរុបចំនួន ១១,៥ លានអ៊ឺរ៉ុ នីងគម្រោងទី៣ គឺគម្រោង "ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងការលើកកម្ពស់សុវត្ថិភាពកសិផល ដែលបានធ្វើសហការហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងតម្លៃទឹកប្រាក់ ២៥លានអឺរ៉ូ ។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តគម្រោងទាំង៣ ព្រោះវាបាននិងកំពុងចូល រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យជលផលចំទិសដៅ សមស្របតាមសភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ស្របតាមផែនការយុទ្ធសាស្រ្តដែលបានគ្រោង ទុកគឺការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ។

ដោយឡែក មានគម្រោងពីរទៀត កំពុងធ្វើការវាយតម្លៃដើម្បីផ្តល់ហិរញ្ញប្បទាននៅក្នុងឆ្នាំ២០២១ នេះ ដែលទីមួយ គឺគម្រោងកម្មវិធីស្តីពី "ការអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មដោយពឹងលើទឹកភ្លៀង រួមមានកៅស៊ូ ដំណាំចំណីសត្វ និងបន្លែ" ដែលភាគី AFD និងចូលរួមផ្តល់ហិរញ្ញប្បទានចំនួន ៥០ លាន អ៊ឺរ៉ូ និងគម្រោងកម្មវិធីទីពីរ ដែលមានឈ្មោះថា "ការគ្រប់គ្រងជលផលនៅតំបន់ឆ្នេ និងសមុទ្រ ប្រកបដោយនិរន្តភាព" ដែលត្រូវចូលរួមសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ៣០ លានអ៊ឺរ៉ូ ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងជំរុញឲ្យ AFD ធ្វើការអនុម័តឲ្យបានឆាប់ដែលអាចធ្វើទៅបានដើម្បីអនុវត្តឲ្យស្របតាមស្ថានភាពបច្ចុប្បន្ននៃផលិតកម្មសត្វ និងបន្លែកំពុងតែចូលរួមយ៉ាងសកម្មក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ឱកាសការងារ និងសន្តិសុខស្បៀង។

នាឱកាសនេះ ក្នុងនាមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ លោកស្រីបានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់ក្រសួងនាពេលកន្លងមកធ្វើឲ្យការអនុវត្តគម្រោងដំណើរការទៅដោយរលូន។ បន្ទាប់មកលោកស្រីបានរាយការណ៍ជួនជ្រាបដោយ សង្ខេបអំពីលទ្ធផលបឋមនៃការ អនុវត្តគម្រោងទាំងពីរខាងលើថា៖ គម្រោងបាននិងកំពុងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

ដោយឡែកគម្រោងពីរទៀត មួយគ្រោងនឹងអនុវត្តក្នុងឆ្នាំនេះ និងមួយទៀតកំពុងពិនិត្យ និងវាយតម្លៃ ហើយអាចធ្វើការអនុម័តក្នុងឆ្នាំ២០២១ នេះដែរ លោកស្រីសង្ឃឹម និងជឿជាក់ថាគម្រោងនឹងចូលរួមចំណែងធ្វើឲ្យខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មមានលក្ខណល្អប្រសើរ រួមទាំងងផលិតកម្មសត្វ និងបន្លែផងដែរ ដែលនឹងចូលរួមលើកកម្ពស់តម្លៃ បន្ថែម ទីផ្សារ និងការប្រកួតប្រជែងទាំងបរិមាណ គុណភាព និងសុវត្ថិភាពតាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប សមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។

ភាគីទាំងពីរបានប្តាជ្ញារួមគ្នាថា ទោះបីយើងកំពុងប្រឈមនូវវិបត្តិជំងឺឆ្លងកូវីដ១៩ យ៉ាងណា ក៏ដោយ ក៏ការអនុវត្តគម្រោងនៅតែបន្ត មិនតែប៉ុណ្ណោះគួរតែជំរុញ និងលើកកម្ពស់ការទទួល ខុសត្រូវ និងអនុត្តឲ្យកាន់តែសកម្ម ទូលំទូលាយ និងប្រសិទ្ធភាពថែមទៀតផង ប្រយោជន៍ដើម្បីប្រជាជន និងសេដ្ឋកិច្ច ដោយគួរសិក្សារកយុទ្ធសាស្រ្ត ឬកម្មវត្ថុណាថ្មីៗឲ្យស្របតាមតម្រូវការដាក់ ស្តែងរបស់អ្នកទទួលផល ជាពិសេសប្រជាកសិករ ធ្វើយ៉ាងណាឲ្យកសិផលរបស់ពួកគាត់មាន គុណភាព សុវត្ថិភាព និងមានទីផ្សារ។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាននាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ក្នុងស្រុកថ្ពង ក្នុងឱកាសបុណ្យចូលឆ្នាំថី្ម ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក សូមសម្ដែងនូវការគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញនាំយកទេយ្យវត្ថុ (មានអង្ករ មី ត្រីខ ប្រេងឆា ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកក្រូច ទឹកបរិសុទ្ធ) និងបច្ច័យ ប្រគេនព្រះសង្ឃ គង់ក្នុងស្រុកគងពិសី ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក សូមសម្ដែងនូវការ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេច ភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺ កូវីដ-១៩

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងកងកម្លាំងនគរបាល ផែនការងារសន្តិសុខ សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ​ សូមគោរពជូនពរឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ក្នុងឱកាសពិធីបុណ្យចូលថ្មីប្រពៃណីខ្មែរ​ ឆ្នាំឆ្លូវ​

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារនាំយកស្បៀងឧបត្ថម្ភ ដល់ប្រជាពលរដ្ន ៣១ នាក់ ក្នុងសង្កាត់ព្រៃស ដែលកំពុងធ្វើចត្តាឡីស័ក ព្រោះជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើការ នៅរោងចក្រ ឌីន ហាន

លោកឧត្តមសេនីយ៍ទោ សុខ សំណាង​ ស្នងការនគរបាលខេត្តតាកែវ អញ្ចើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចក្នុងការ ទទួលការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ.១៩ ដល់មន្ត្រីនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ ៦០៣

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួល ម៉ាសចំនួន ២ម៉ឺន អាល់កុល ២០កាន មីម៉ាម៉ា ៣០កេសធំ ត្រីខ ១០កេសធំ និងថវិកា៤លានរៀល ដែលជាអំណោយរបស់ អំណោយ ឯកឧត្តម ប៉ិច បូឡែន និងឯកឧត្តម ហុង លីម ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សូមព្រះបរមរាជានុញ្ញាត សំដែងនូវអំណរសាទរ ចូលរួមថ្វាយនូវ ព្រះសព្ទសាធុការពរជ័យថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីឯកឧត្តម វូ ង៉ុកលី អគ្គកុងស៊ុល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ ប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ជើញចុះពិនិត្យទីតាំងសំរាប់ ចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ជូនដល់គ្រួសារកងទ័ពជើងទឹក

នៅក្នុងឪកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ បាននាំយកនូវតេយ្យទាន និងបច្ច័យ ចំនួន ៥លានរៀល ថ្វាយចំពោះសម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

ឯកឧត្តម ឃួង ស្រេង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ន នៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានធ្វើការបិទខ្ទប់រយៈពេល ២សប្តាហ៍

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ​ អញ្ជើញចុះពិនិត្យមើល សកម្មភាពការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ អ្នកប្រកបមុខរបរ រត់តាក់ស៊ី រត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងអ្នកផ្ដល់សេវាកម្មដឹក ជញ្ជូនភ្ញៀវផ្សេងទៀត នៅក្រុងព្រះសីហនុ

ថវិកាចំនួន ៩លាន ៦សែនរៀល របស់ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងលោកជំទាវ បានផ្ដល់ជូនដល់កងកម្លាំង ទីបញ្ជាការជួរមុខ ដែលជួបគ្រោះថ្នាក់ឧទ្ទេវហេតុ ក្នុងពេលបំពេញ បេសកកម្មល្បាត លើផ្ទៃសមុទ្រ ចំននួ៤នាក់

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ន រស់នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានចាត់ឲ្យលោក អនុនាវីទោ សុី សុខគង់ នាំយកថវិកា ចំនួន ១០០០$ យកទៅប្រគល់ជូនគិលានដ្ឋាន មូលដ្ឋានសមុទ្រ សម្រាប់ទិញសម្ភារៈផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលនៃជំងឺឆ្លង កូវីដ-១៩ ក្នុងសហគមន៍

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1169 នាក់
ម្សិលមិញ :
1464 នាក់
សប្តាហ៍នេះ :
13346 នាក់
សរុប :
2390524 នាក់