ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៖ ដំណើរការវិវត្តន៍ និងលទ្ធផលនៃការទប់ស្កាត់ ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី នៅកម្ពុជា
Sat,31 July 2021 (Time 10:42 AM)
ដោយ ៖ ដើម្បីប្រជាជន


ដំណើរការវិវត្តន៍ និងលទ្ធផលនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី នៅកម្ពុជា

1. សេចក្តីផ្តើម
ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) ដែលហៅកាត់ថា LSD បានផ្ទុះជាលើកដំបូងនៅឆ្នាំ១៩២៩ នៅប្រទេសស៊ាំប៊ី ហើយបានឆ្លងរាលដាលនៅទ្វីបអាហ្វ្រិកទាំងមូល បន្ទាប់មក មានមជ្ឈឹមបូពា៌ អឺរ៉ុបបែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ីខាងត្បូង និងប្រទេសចិន ដែលបង្កកការខូចខាតដ៏ធ្ងន់ធ្ងរដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។ តាមការរាយការណ៍នៅលើគេហទំព័រ https://empres-i.review.fao.org របស់អង្គការស្បៀងនិងម្ហូបអាហារនៃអង្គការសហប្រជាជាតិ FAO នៅប្រទេសចិនជំងឺចាប់ផ្តើមរាលដាលចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ រហូតមកដល់ខែមេសា ឆ្នាំ២០២១ មានចំនួន៤៧កន្លែង។

ចំណែកនៅប្រទេសវៀតណាមវិញ ជំងឺដុំពកលើស្បែកនេះផ្ទុះចាប់ពីខែតុលា ឆ្នាំ២០២០ រហូតមកដល់ខែមេសាឆ្នាំ២០២១ មានចំនួន៤១កន្លែង ព្រមទាំងប្រទេសឡាវមានករណីជំងឺចាប់ផ្តើមតាំងពីខែចុងខែឧសភា រហូតមកដល់ខែកក្កដា ឆ្នាំ២០២១ មានចំនួន៩កន្លែង។ ចំណែកឯនៅប្រទេសថៃមានករណីជំងឺនេះផ្ទុះជំងឺនេះផងដែរ ចាប់ពីខែមីនា ឆ្នាំ២០២១ រហូតមកដល់ខែកក្កដា ឆ្នាំ២០២១ ថ្មីៗ នេះ មានផ្ទុះនៅចំនួន១៨៤កន្លែង ជាពិសេសនៅតំបន់ដែលមានព្រំប្រទល់ជាប់កម្ពុជាមានដូចជា ខេត្តសុរិន្ទ ខេត្តបុរីរាំ ខេត្តអ៊ូប៊ុន រ៉ាតឆាថានី និងខេត្តស៊ីសាកេតជាដើម។

ចំណែកនៅប្រទេសកម្ពុជាបានចាប់ផ្តើមផ្ទុះករណីនៃជំងឺនេះ នៅដើមខែមិថុនា ឆ្នាំ២០២១ ជាដំបូងនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាប់មកដល់ខេត្តជាប់ព្រំដែនថៃមួយចំនួនទៀត។ រហូតមកដល់ពេលថ្ងៃទី ២៩ ខែកក្កដានេះ មានករណីគោឈឺចំនួន ៦ ៨០៤ករណី ក្នុងនោះសត្វបានជះសះស្បើយចំនួន៦៥% និងកំពុងឈឺនៅឡើយមាន៣៥% សត្វបានងាប់ចំនួន១% (ភាគច្រើនលើកូនគោ)។ ការផ្ទុះនូវជំងឺថ្មីនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចនៃអ្នកចិញ្ចឹមជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ ១៩នាពេលបច្ចុប្បន្ន។

ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) បង្ករឡើងដោយវីរុសក្នុងគ្រូសារ Poxviridae ក្រុម Capripoxvirus។ វីរុសនេះមានភាពធន់ជាមួយនឹងបរិស្ថាន ហើយអាចរស់បានយូចាប់ពី៣ខែឡើង នៅលើកំណកកមរមាស់លើស្បែកស្ងួតនិងយ៉ាងយូ៦ខែចំពោះស្បែកប្រឡូសប្រឡាស់កខ្វក់។ ជំងឺនេះឆ្លងតាមរយៈវ៉ិចទ័រ ដែល អាចសម្គាល់តាមរយៈការលេចឡើងជាដុំពកស្បែក និងបង្កឡើងដោយវីរុសដែលមានពត៌មានសេនេទិច ស្រដៀងបំផុតទៅនឹងវីរុសអុត និងកញ្រ្ចិល ដែលបង្កនៅលើជៀម និងពពែ បណ្តាលឲ្យមានដុំពកស្បែកនៅលើរាងកាយរបស់សត្វ។

ជំងឺនេះបានបង្កឱ្យសត្វគោ ក្របីឈឺ ពី០៥-៤៥% និងស្លាប់តិចជាង១០% ដែលមានរោគសញ្ញាលើសត្វដូចជា៖ គ្រុនក្តៅ (កំដៅកើនឡើងដល់៤១អង្សាសេ ស្រងូតស្រងាត់ អត់ស៊ីចំណី រលាកប្រហោងច្រមុះ ហៀរសំបោរ ទឹកមាត់ ដុំពកស្បែកហើយបង្ករជាក្រមរ អាចបង្កអោយសត្វខ្លះមានពងដោហើយបែកបង្ករជាដំបៅក្នុងមាត់ ប្រព័ន្ធរំលាយអាហារ បំពង់ខ្យល់ និងសួត សត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្ករកំណើត និងមេផើមអាចរលូតកូន។ ជំងឺនេះឆ្លងតាមរយៈ វ៉ិចទ័រដែលជាសត្វល្អិតប៊ឺតជញ្ជក់ឈាមដូចជា តាប៉ោម រុយ ដង្កែ ការប៉ះពាល់ផ្ទាល់ ឬប្រយោល ការបង្កាត់ពូជ មធ្យោបាយដឹកជញ្ជូននិងសម្ភារៈបរិក្ខារបសុព្យាបាល។

ជំងឺនេះបង្កឲ្យមានផលប៉ះពាល់លើសុខមាលភាពសត្វ និងខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងដល់កសិករចិញ្ចឹមគោ ក្របី ជាលក្ខណៈគ្រួសារ ពាក់កណ្តាលពាណិជ្ជកម្ម និងបែបពាណិជ្ជកម្ម ប៉ុន្តែមិនឆ្លងមកមនុស្សទេ។ មេរោគនៃជំងឺនេះមានភាពធន់ខ្លាំងទៅនឹងបរិស្ថានអាចរស់នៅក្នុងក្រម៉ស្បែករហូតដល់៣ខែនិងរហូតដល់៦ខែក្នុងទ្រុងកខ្វក់ និងគ្មានពន្លឺចេញចូលគ្រប់គ្រាន់។ មេរោគនេះអាចរស់នៅក្នុង pH ពី ៦,៣ ទៅ ៨,៣ ហើយនឹងងាយងាប់ដោយពន្លឺថ្ងៃ ជាតិអាស៊ីត និងជាតិបាសខ្ពស់ និងបញ្ឈប់សកម្មភាពនៅសីតុណ្ហភាព៥៥អង្សាសេក្នុងរយៈពេល២ម៉ោង ៦០អង្សាសេក្នុងរយៈពេល០១ម៉ោង និងសីតុណ្ហភាព៦៥អង្សាសេក្នុងរយៈពេល៣០នាទី និងងាយកម្ចាត់ដោយសារទឹកសាប៊ូ និងថ្នាំសម្លាប់មេរោគធម្មតា។

2. លទ្ធផលនៃការទប់ស្កាត់
 ក្រសួងបានចេញសារាចរណែនាំលេខ ១៨០កសកចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ស្តីអំពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី។
 អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានធ្វើការប្រជុំជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាល២៥ខេត្តក្រុង ដោយធ្វើបទបង្ហាញអំពីជំងឺ ការទប់ស្កាត់ និងការឆ្លើយតបទាន់ពេលវេលានៃជំងឺ និងបានពិភាក្សាអំពីការបង្កើតក្រុមការងារទប់ស្កាត់នៃជំងឺនេះនៅតាមបណ្តាខេត្តនានាដោយមានអន្តរាគមន៍ពីថ្នាកកណ្តាលគឺនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ។

 បង្កើតក្រុមតេឡេក្រាមរាយការណ៍ជាប្រចាំថ្ងៃអំពីស្ថានភាពជំងឺដុំពកស្បែកចំពោះខេត្តដែលបានផ្ទុះជំងឺ អំពីករណីផ្ទុះ ការទប់ស្កាត់ និងបំពេញព័ត៌មានតាមតារាងជាប្រចាំ។
 រៀបចំជាខិតបណ្ណផ្សព្វផ្សាយ (សម្រាប់កសិករនិងបសុពេទ្យ) ចំនួន២០០០០សន្លឹកអំពីជំងឺដុំពកស្បែកលើគោក្របី ចែកជូនការិយាល័ផលិតកម្មនិងបសុព្យាបាល។
 រៀបចំឯកសារបច្ចេកទេសបង្ហាញអំពីជំងឺ និងអត្ថបទបច្ចេកទេសខ្លីអំពីជំងឺ ការការពារ និងការព្យាបាលជូនតាមប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

 ចុះអន្តរាគមន៍អនុវត្តវិធានទប់ស្កាត់ការឆ្លងរាលដាលដោយសហការជាមួយការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តនិងអ្នកពាក់ព័ន្ធ។
 ចែកសម្ភារៈនិងថ្នាំព្យាបាលមួយចំនួនជូនបណ្តាខេត្តនានាមានថ្នាំផ្សះ ថ្នាំបញ្ចុះកំដៅ ថ្នាំប្រឆាំងនឹងការរលាក ថ្នាំវីតាមីន ម៉ាស៊ីនបាញ់ថ្នាំ PPE ស៊ីរ៉ាំង ម្ជុល ស្រោមដៃ ស្បែកជើងកវែង វ៉ែនតា ម៉ាស អាល់កុល និង ថ្នាំសម្លាប់មេរោគ។
 ពង្រឹងការតាមដាននិងត្រួតពិនិត្យការធ្វើចរាចរគោក្របីនៅតាមបណ្តាខេត្ត។
 រៀបចំវីដេអូស្ពតអំពីជំងឺក្នុងគោលបំណងផ្សព្វផ្សាយ
 ចំពោះរបាយការណ៍សរុបនៃការផ្ទុះ និងការជាសះស្បើយនៃជំងឺនៅក្នុងបណ្តាខេត្តដែលបានផ្ទុះនិងរាលដាលជំងឺសត្វ មានជូនភ្ជាប់តារាង ខាងក្រោម ។

3. បទពិសោធន៍
 នៅកម្ពុជា ការឆ្លងរាលដាលនៃជំងឺដុំពកស្បែកគោក្របីមានភាពឆាប់រហ័សគួរឱ្យកត់សម្គាល់ក្នុងរយៈពេលដ៏ខ្លីនេះ ហើយជាបទពិសោធន៍កន្លងមក យុទ្ធសាស្ត្រសំខាន់ៗក្នុងការកាត់បន្ថយការឆ្លងរាលដាលនៃជំងឺនេះមាន ១.ការផ្តល់ព័ត៌មានទាន់ពេលវេលារបស់អ្នកចិញ្ចឹមសត្វដល់ភ្នាក់ងារបសុពេទ្យដើម្បីទប់ស្កាត់ទាន់ពេលវេលា ២. ការការព្យាបាលគាំទ្រទាន់ពេលវេលា (បន្ថយស្ថានភាពពីធ្ងន់ធ្ងរទៅធូរស្រាល ហើយក្នុងករណីខ្លះស្បះស្បើយទៅវិញក្នុងអំឡុងពេលខ្លី) និង ៣.ការយល់ដឹងរបស់អ្នកចិញ្ចឹមសត្វអំពីជំងឺ ការទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺ។ ជាមួយគ្នានេះដែរ អង្គការសុខភាពសត្វពិភពលោក OIE បានណែនាំនូវការប្រើប្រាស់វ៉ាក់សាំងដែលមានប្រសិទ្ធភាព ដែលអាចចូលរួមក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺផងដែរ។

 ការរាយការណ៍ និងការព្យាបាលគាំទ្រទាន់ពេលវេលានឹងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងឆាប់ជះសះស្បើយ។
 ការប្រើធូបមូស ឬដុតភ្នក់ផ្សេងបណ្តេញសត្វល្អិត អាចជួយកាត់បន្ថយអំពីការឆ្លងរាលដាលពីសត្វមួយទៅសត្វមួយទៀត។

4. បញ្ហាប្រឈម
 ជំងឺកូវីដ១៩ឆ្លងរាលជាការលំបាកក្នុងការអនុវត្តវិធានការទប់ស្កាត់ជំងឺដុំពកស្បែក។
 ខ្វះវ៉ាក់សាំងដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់។
 ខ្វះថ្នាំព្យាបាលគាំទ្រ។
 ការយល់ដឹងរបស់កសិករនៅមានកម្រិត (ជំងឺថ្មី)។

5. ផែនការអនុវត្តបន្ត
 តានដាន និងអន្តរាគមន៍បន្ត
 ពង្រឹកការព្យាបាល និងអនុវត្តវិធានការពារ
 ពង្រឹងការត្រួតពិនិត្យចរាចរគោក្របី
 ពង្រឹងការយល់ដឹងរបស់កសិករនិងអ្នកពាក់ព័ន្ធ
 កំពុងកៀងគរថវិកាពីប្រភពផ្សេងៗដើម្បីទិញវ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ។

ក្នុងករណីសាធារណៈជនចង់ទទួលបានព័ត៌មានបន្ថែមសូមធ្វើទំនាក់ទំនងលោក នូ វនិកា 012 483 578 ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសារធារណៈបសុព្យាបាល ។

ឯកឧត្តម លូ គឹមមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័ត បានដឹកនាំគណៈប្រតិភូកំពង់ផែ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង បានចូលរួមប្រជុំការពារ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង អាស៊ានបូកបីស្តីពីការ ត្រៀមបម្រុងអង្ករ សង្គ្រោះបន្ទាន់ ជាមួយគណៈកម្មការទី៣ នៃព្រឹទ្ធសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានទទួលជួប ឯកឧត្តម អនឌ្រីស សាប្រាក អនុប្រធានទូត(ថ្មី) នៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះត្រួតពិនិត្យសម្ភារៈមួយចំនួន នៅសាលាទ័ពជើងទឹក

ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន រួមនឹងវត្ថុតាង

សម្តេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាតឲ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យ អនុព័ន្ធយោធាអាមេរិក ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ និងថវិកា ពី ឯកឧត្តម លូ គឹមឈន់ និង សប្បុរសជន សម្រាប់ប្រើប្រាស់ ក្នុងវិធានការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វើង ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធានៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ វិស័យបរិស្ថាន រវាងប្រទេសទាំង២

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ តាមប្រព័ន្ធ Zoom ជាមួយអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំ នៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជន ជានាយកអង្គការ FAO ប្រចាំនៅកម្ពុជា សម្រាប់អាណត្តិថ្មីនេះ

លោកជំទាវ ម៉ាណ ណាវី បានអញ្ចើញចូលរួមប្រជុំតាម ប្រព័ន្ធវីដេអូ​ Zoom ជាមួយគណៈចលនាសាសនិកឥស្លាមកម្ពុជា ខេត្តក្រចេះ ស្ទឹងត្រែង​ មណ្ឌលគីរី​ រតនគិរី​ កំពង់ធំ​ សៀមរាប​ ព្រះវិហារ​ និង​ឧត្តរមានជ័យ​

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងអាង ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយ របស់អង្គការ The Society for Promotion of Japanese Diplomacy ជូនទៅស្នងការដ្ឋានគរបាល ខេត្តមណ្ឌលគិរី

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសំណេះសំណាល និងនាំយកអំណោយ និងថវិកា មួយចំនួន ផ្តល់ជូនកងកម្លាំង ដែលឈរជើង នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យ ឆាបឆេះមួយគ្រួសារ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការបើកឡើងវិញ នូវគ្រឹះស្ថានអប់រំចំណេះដឹង ទូទៅសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Maryam Salim និងសហការី ដើម្បីសម្តែងការគួរសម បន្ទាប់ពីលោកជំទាវ ត្រូវបានតែងតាំង ជានាយកគ្រប់គ្រងធនាគារ ពិភពលោកថ្មីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំវាយតម្លៃការងារ ប្រឡងប្រណាំង ដើម្បីស្នើសុំរូបភាពសរសើរ ជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការបំពេញការងារ តួនាទី-ភារកិច្ច ជូនជាតិមាតុភូមិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អញ្ចើញជួបសំណេះសំណាល​ ផ្តល់នូវការផ្តាំផ្ញេីសួសុខទុក្ខ​ ដល់សិស្សានុសិស្ស​ដែលបាន ទទួលអាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា​ ដេីម្បីលេីកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1355 នាក់
ម្សិលមិញ :
1394 នាក់
សប្តាហ៍នេះ :
11914 នាក់
សរុប :
2654880 នាក់