ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ដួង តារ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ៖ មុខរបរកាស៊ីណូក្នុងស្ថានភាពកូវីដ១៩ មិនមានចំណូល ការវិនិយោគលើវិស័យកសិឧស្សាហកម្ម ដែលកំពុងមានទីផ្សារ នៅចិនជាជម្រើសដ៏ឆ្លាតវៃ
Sat,31 July 2021 (Time 09:14 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ដួង តារ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ៖មុខរបរកាស៊ីណូក្នុងស្ថានភាពកូវីដ១៩ មិនមានចំណូលការវិនិយោគលើវិស័យកសិឧស្សាហកម្មដែលកំពុងមានទីផ្សារនៅចិនជាជម្រើសដ៏ឆ្លាតវៃ

កាលពីម្សិលមិញ ឯកឧត្យម ដួង តារ៉ា បានជួបជាមួយមេធាវីក្រុមហ៊ុនសុខ គង់ តាមការណែនាំរបស់ លោកស្រី សុខ ចន្ថា ម្ចាស់ក្រុមហ៊ុនដែលបានជួលទីតាំងអគារនិងអាជ្ញាប័ណ្ណអោយទៅក្រុមហ៊ុនចិនដែលបានបានមកវិនិយោគលើវិស័យទេសចរណ៍និងកាស៊ីណូដែលមានឈ្មោះថា Sokha Vegas មានទីតាំងនៅជាប់សណ្ឋាគារសុខាខេត្តព្រះសីហនុ។

យោងទៅលើសំណើប្រកបដោយការអង្វករពីវិនិយោគគិនចិនឈ្មោះ Pang Zhengli ដែលបានដាក់លិខិតគោរពស្នើសុំមក សម្តេចតេជោកាលពីពេលថ្មីៗនេះ គឺក្នុងគោលបំណងសុំការយោគយល់សណ្តោសប្រណីពីភាគីក្រុមហ៊ុនក្នុងស្រុកមេត្តាជួយបន្ធូរបន្ថយថ្លៃឈ្នួលដែលតម្លៃដើមគឺ៤៧ម៉ឹនដុល្លារក្នុង១ខែ (មុនបិទ Online មុនកើត Covid-19) តែពេលនេះក្រុមហ៊ុនមិនមានលទ្ធភាពបង់ថ្លៃឈ្នួលពេញថ្លៃបានឡើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលបន្ទុកមើលថែបុគ្គលិកខ្មែរចំនួន១៤០នាក់ (ពីមុនជាង៦០០នាក់) និងបុគ្គលិកចិន៦០នាក់ដែលកំពុងស្ថិតនៅក្នុងខេត្តព្រះសីហនុ។

តាមពិតទៅក្រុមហ៊ុនចិននៅតែចង់បន្តវិនិយោគជាមួយដៃគូដដែល ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរខាងលើ (ករណីប្រធានស័ក្ត) ទើបក្រុមហ៊ុនចិនស្នើសុំអោយមានការយោគយល់បន្ធូរបន្ថយថ្លៃឈ្នួលចាប់ពីខែ៦ ដល់ខែ ១២ ឆ្នាំ ២០២១ នេះ ដោយសុំបង់ប្រាក់ឈ្នួលត្រឹម ៧ម៉ឺនដុល្លារក្នុង១ខែរហូតដល់ដាច់ឆ្នាំ២០២១។ ចាប់ពីខែមករា ឆ្នាំ ២០២២ទៅ សុំបង់ថ្លៃឈ្នួលជូនចំនួន ១៨ម៉ឺនដុល្លារ ក្នុង១ខែ។

ប្រសិនបើភាគីចិនគ្មានលទ្ធភាពបង់តាមការធានាអះអាងខាលើទេនោះ គឺក្រុមហ៊ុនសុខចិត្តដើរចេញ ហើយប្រគល់ប្រាក់កក់ជាង ៣លានដុល្លារ និងសំភារៈបរិក្ខារព្រមទាំងសំណង់អាគារទាំងមូលជូនទៅភាគីក្រុមហ៊ុនឧកញ៉ា សុខ គង់ ដោយគ្មានការតវ៉ាឡើយ (តម្លៃជាង១១លានដុល្លារ) ។ សំណូមពរចុងក្រោយគឺប្រសិនបើភាគីដៃគូក្នុងស្រុកមិនយល់ព្រមតាមសំណើទាំងពីរខាងលើនេះទេ ភាគីចិនសូមដកលុយកក់ជាង៣លានដុល្លារមកវិញ ហើយយល់ព្រមដើរចេញពីទីតាំងជួលដោយគ្មានការតវ៉ាឡើយ។ សំណូមពរទាំង៣នេះ ភាគីក្រុមហ៊ុនឧកញ៉ាសុខគង់មិនទទួលយកឡើយ ហើយបានប្រាប់អោយភាគីចិនអនុវត្តន៍កាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យាជួលរយៈពេល១០ឆ្នាំ រវាងក្រុមហ៊ុនដៃគូទាំងពីរ។

ដំណោះស្រាយឈរលើការសម្របសម្រួលដោយមនោសញ្ចេតនានិងការអធ្យាស្រ័យយោគយល់គឺមិនអាចធ្វើបានឡើយដោយសារភាគីដៃគូក្រុមហ៊ុនក្នុងស្រុកមិនព្រម។ ប៉ុន្តែខ្ញុំបានលើកទឹកចិត្តកុំអោយវិនិយោគគិនចិនចិនបាក់ទឹកចិត្តគឺនៅមានឱកាសច្រើនទៀតក្នុងការរកស៊ីនៅប្រទេសកម្ពុជា ។ ពេលនេះ គឺមានតែត្រូវប្រើប្រាស់សិទ្ធិដោះស្រាយបញ្ហាជាមួយគ្នាតាមផ្លូវច្បាប់តែប៉ុណ្ណោះ។

នៅខេត្តព្រះសីហនុសព្វថ្ងៃ មានក្រុមហ៊ុនកាស៊ីណូជាច្រើនដែលកំពុងប្រឈមនឹងបញ្ហាដូចនេះ ហើយមួយចំនួនទៀតបានក្ស័យធនបិទទ្វាវិលត្រឡប់ទៅប្រទេសចិនវិញ។

ឯកឧត្តម ដួង តារ៉ា បានណែនាំអោយ លោក Pang Zhengli និងដៃគូវិនិយោគចិនងាកមករកឱកាសវិនិយោគថ្មីដែលកំពុងមានសក្តានុពលគឺវិស័យកសិឧស្សាហកម្មដែលកំពុងមានទីផ្សារយ៉ាងល្អនៅប្រទេសចិន ដែលអាចរកចំណូលបានល្អហើយមិនភ័យព្រួយទៀតផង។ ប្រទេសកម្ពុជាជាប្រទេសដែលមានអំណោយផលល្អខ្លាំងលើវិស័យកសិកម្ម។

ថ្ងៃនេះ ឯកឧត្តម បានណែនាំអោយពួកគាត់បានជួបអ្នកវិនិយោគគិនជោគជ័យវ័យក្មេងកម្ពុជាមកពីក្រុមហ៊ុន ACCI ដើម្បីចាប់ដៃសហការវិនិយោគជាមួយគ្នា។ ក្រុមហ៊ុន ACCI ជាក្រុមហ៊ុនស្មោះត្រង់ដែលការពារផលប្រយោជន៍ដៃគូ និងរួមសុខរួមទុក្ខជាមួយគ្នា។ ក្រៅពីគម្រោងកសិកម្ម ក្រុមហ៊ុន ACCI មានគម្រោងវិនិយោគរមណីយដ្ឋាននៅមណ្ឌលគិរី និងគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុផងដេរ ដែលពេលនេះកំពុងរកដៃគូពីប្រទេសចិន។

មិនថាតែក្រុមហ៊ុន Sokha Vegas ទេ ប្រសិនបើក្រុមហ៊ុនដទៃទៀតមានចម្ងល់អ្វី ឬមានបំណងវិនិយោគលើវិស័យផ្សេងៗទៀត សូមទំនាក់ទំនងមកខ្ញុំឬក្រុមហ៊ុន ACCI ។ កម្ពុជាត្រូវការអ្នកវិនយោគគិនល្អពិតប្រាកដដែលវិនិយោគត្រឹមត្រូវដើម្បីរួមចំណែកកសាងប្រទេសអោយរីកចម្រើន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ឯកឧត្តម លូ គឹមមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័ត បានដឹកនាំគណៈប្រតិភូកំពង់ផែ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង បានចូលរួមប្រជុំការពារ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង អាស៊ានបូកបីស្តីពីការ ត្រៀមបម្រុងអង្ករ សង្គ្រោះបន្ទាន់ ជាមួយគណៈកម្មការទី៣ នៃព្រឹទ្ធសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានទទួលជួប ឯកឧត្តម អនឌ្រីស សាប្រាក អនុប្រធានទូត(ថ្មី) នៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះត្រួតពិនិត្យសម្ភារៈមួយចំនួន នៅសាលាទ័ពជើងទឹក

ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន រួមនឹងវត្ថុតាង

សម្តេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាតឲ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យ អនុព័ន្ធយោធាអាមេរិក ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ និងថវិកា ពី ឯកឧត្តម លូ គឹមឈន់ និង សប្បុរសជន សម្រាប់ប្រើប្រាស់ ក្នុងវិធានការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វើង ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធានៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ វិស័យបរិស្ថាន រវាងប្រទេសទាំង២

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ តាមប្រព័ន្ធ Zoom ជាមួយអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំ នៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជន ជានាយកអង្គការ FAO ប្រចាំនៅកម្ពុជា សម្រាប់អាណត្តិថ្មីនេះ

លោកជំទាវ ម៉ាណ ណាវី បានអញ្ចើញចូលរួមប្រជុំតាម ប្រព័ន្ធវីដេអូ​ Zoom ជាមួយគណៈចលនាសាសនិកឥស្លាមកម្ពុជា ខេត្តក្រចេះ ស្ទឹងត្រែង​ មណ្ឌលគីរី​ រតនគិរី​ កំពង់ធំ​ សៀមរាប​ ព្រះវិហារ​ និង​ឧត្តរមានជ័យ​

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងអាង ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយ របស់អង្គការ The Society for Promotion of Japanese Diplomacy ជូនទៅស្នងការដ្ឋានគរបាល ខេត្តមណ្ឌលគិរី

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសំណេះសំណាល និងនាំយកអំណោយ និងថវិកា មួយចំនួន ផ្តល់ជូនកងកម្លាំង ដែលឈរជើង នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យ ឆាបឆេះមួយគ្រួសារ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការបើកឡើងវិញ នូវគ្រឹះស្ថានអប់រំចំណេះដឹង ទូទៅសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Maryam Salim និងសហការី ដើម្បីសម្តែងការគួរសម បន្ទាប់ពីលោកជំទាវ ត្រូវបានតែងតាំង ជានាយកគ្រប់គ្រងធនាគារ ពិភពលោកថ្មីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំវាយតម្លៃការងារ ប្រឡងប្រណាំង ដើម្បីស្នើសុំរូបភាពសរសើរ ជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការបំពេញការងារ តួនាទី-ភារកិច្ច ជូនជាតិមាតុភូមិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អញ្ចើញជួបសំណេះសំណាល​ ផ្តល់នូវការផ្តាំផ្ញេីសួសុខទុក្ខ​ ដល់សិស្សានុសិស្ស​ដែលបាន ទទួលអាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា​ ដេីម្បីលេីកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1580 នាក់
ម្សិលមិញ :
1394 នាក់
សប្តាហ៍នេះ :
12139 នាក់
សរុប :
2655105 នាក់