ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន បានធ្វើជាសហប្រធានជាមួយ ឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការ លើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS)
Mon,13 September 2021 (Time 11:54 AM)
ដោយ ៖ ដើម្បីប្រជាជន


នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន បានធ្វើជា សហប្រធានជាមួយ ឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS)។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំពីលទ្ធផលនៃជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរជាពិសេសការធ្វពាណិជ្ជកម្មក្នុងវិស័យអោយកាន់តែជឿនលឿនមួយកម្រឹតថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។

អង្គប្រជុំបានរំឭកពីផែនការសកម្មភាព ដើម្បីអនុវត្តសេចក្តីប្រកាសជារួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន សម្រាប់សន្តិភាព និងវិបុលភាព ឆ្នាំ២០២១-២០២៥ ដែលដាក់ចេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣។ អង្គប្រជុំបានបញ្ជាក់ជាថ្មីអំពីការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ព្រមទាំងការសម្រួលពាណិជ្ជកម្ម ស្បៀង និងផលិតផលកសិកម្ម។

អង្គប្រជុំបានកត់សម្គាល់លើពិធីសារធ្វើឱ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) រួមបញ្ចូលកម្មវិធីការងារនាពេលអនាគតរបស់ខ្លួន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអាស៊ាន-ចិន។

អង្គប្រជុំបានកត់សម្គាល់សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាវីរុស (កូវីដ-19) និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA) ដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត លើពាណិជ្ជកម្ម ការវិនិយោគក្នុងតំបន់ និងពិភពលោក។

អង្គប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-ចិន លើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០១៩-២០២០ ដោយពិចារណាពីបញ្ហាប្រឈមដែលបានជួបប្រទះដោយការរាតត្បាតសកលនៃជំងឺ កូវីដ-១៩។ យើងនៅតែប្តេជ្ញាចិត្តបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) រវាង អាស៊ាននិងចិន ដើម្បីសម្រួលដល់លំហូរស្បៀង និងផលិតផលកសិកម្ម ឆ្លងព្រំដែននៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។

អង្គប្រជុំបានស្វាគមន៍ចំពោះការបញ្ចប់នូវការរៀបចំអនុស្សរណៈយោគយល់ថ្មី ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ដើម្បីពង្រឹងកិច្ចហប្រតិបត្តិការក្នុងការអនុវត្តវិធានការពង្រឹងអនាម័យ និងភូតគាមអនាម័យ (SPS) និងធានាការធ្វើពាណិជ្ជកម្ម ស្បៀង និងផលិតផលកសិកម្មរវាងអាស៊ាន-ចិន អនុលោមតាមតម្រូវការ និងគោលការណ៍ នៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកផ្នែក (WTO SPS) និងគ្រោងចុះហត្ថលេខានៅក្នុងឆ្នាំនេះ។ អនុស្សរណៈយោគយល់គ្នានេះនឹងរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន។

អង្គប្រជុំបានអនុម័តផែនការសកម្មភាពអាស៊ាន-ចិន ស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០២២-២០២៣ ដែលរួមមាន សកម្មភាពក្នុងការពារសុវត្ថិភាពស្បៀង រុក្ខជាតិ និងសុខភាពសត្វ និងផ្តោតសំខាន់ទៅលើ i) ការបង្កើតប្រព័ន្ធព័ត៌មានជូនដំណឹង និងប្រព័ន្ធទំនាក់ទំនង ii) ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ភាគីពាក់ព័ន្ធ iii) រៀបចំការបណ្តុះបណ្តាល, សិក្ខាសាលា, សន្និសីទ និងសកម្មភាពស្រដៀងគ្នាសម្រាប់ការកាត់បន្ថយគម្លាតការអភិវឌ្ឍនៅក្នុងអាស៊ាន និងប្រទេសចិន iv) ការសិក្សាស្រាវជ្រាវរួមគ្នា និង v) ការបង្កើតយន្តការសម្រាប់ពិគ្រោះយោបល់។

អង្គប្រជុំបានឯកភាពថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣។

អង្គប្រជុំបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន ចំពោះការរៀបចំកិច្ចប្រជុំបានយ៉ាងល្អប្រសើរ។

ឯកឧត្តម លូ គឹមមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័ត បានដឹកនាំគណៈប្រតិភូកំពង់ផែ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង បានចូលរួមប្រជុំការពារ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង អាស៊ានបូកបីស្តីពីការ ត្រៀមបម្រុងអង្ករ សង្គ្រោះបន្ទាន់ ជាមួយគណៈកម្មការទី៣ នៃព្រឹទ្ធសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានទទួលជួប ឯកឧត្តម អនឌ្រីស សាប្រាក អនុប្រធានទូត(ថ្មី) នៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះត្រួតពិនិត្យសម្ភារៈមួយចំនួន នៅសាលាទ័ពជើងទឹក

ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន រួមនឹងវត្ថុតាង

សម្តេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាតឲ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យ អនុព័ន្ធយោធាអាមេរិក ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ និងថវិកា ពី ឯកឧត្តម លូ គឹមឈន់ និង សប្បុរសជន សម្រាប់ប្រើប្រាស់ ក្នុងវិធានការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វើង ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធានៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ វិស័យបរិស្ថាន រវាងប្រទេសទាំង២

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ តាមប្រព័ន្ធ Zoom ជាមួយអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំ នៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជន ជានាយកអង្គការ FAO ប្រចាំនៅកម្ពុជា សម្រាប់អាណត្តិថ្មីនេះ

លោកជំទាវ ម៉ាណ ណាវី បានអញ្ចើញចូលរួមប្រជុំតាម ប្រព័ន្ធវីដេអូ​ Zoom ជាមួយគណៈចលនាសាសនិកឥស្លាមកម្ពុជា ខេត្តក្រចេះ ស្ទឹងត្រែង​ មណ្ឌលគីរី​ រតនគិរី​ កំពង់ធំ​ សៀមរាប​ ព្រះវិហារ​ និង​ឧត្តរមានជ័យ​

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងអាង ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយ របស់អង្គការ The Society for Promotion of Japanese Diplomacy ជូនទៅស្នងការដ្ឋានគរបាល ខេត្តមណ្ឌលគិរី

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសំណេះសំណាល និងនាំយកអំណោយ និងថវិកា មួយចំនួន ផ្តល់ជូនកងកម្លាំង ដែលឈរជើង នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យ ឆាបឆេះមួយគ្រួសារ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការបើកឡើងវិញ នូវគ្រឹះស្ថានអប់រំចំណេះដឹង ទូទៅសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Maryam Salim និងសហការី ដើម្បីសម្តែងការគួរសម បន្ទាប់ពីលោកជំទាវ ត្រូវបានតែងតាំង ជានាយកគ្រប់គ្រងធនាគារ ពិភពលោកថ្មីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំវាយតម្លៃការងារ ប្រឡងប្រណាំង ដើម្បីស្នើសុំរូបភាពសរសើរ ជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការបំពេញការងារ តួនាទី-ភារកិច្ច ជូនជាតិមាតុភូមិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អញ្ចើញជួបសំណេះសំណាល​ ផ្តល់នូវការផ្តាំផ្ញេីសួសុខទុក្ខ​ ដល់សិស្សានុសិស្ស​ដែលបាន ទទួលអាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា​ ដេីម្បីលេីកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1381 នាក់
ម្សិលមិញ :
1394 នាក់
សប្តាហ៍នេះ :
11940 នាក់
សរុប :
2654906 នាក់