ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យ ឆាបឆេះមួយគ្រួសារ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់
Wed,15 September 2021 (Time 01:45 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យឆាបឆេះមួយគ្រួសារ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់
=================================
នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមួយគ្រួសារ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

អមដំណើរ ឯកឧត្តម ហ៊ុន ណេង ក្នុងឱកាសនោះមាន លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោកទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ លោក ទុន ស៊ាង ប្រធានក្រុមប្រឹក្សាឃុំពាមកោះស្នា និងមន្ត្រីរាជការមួយចំនួនទៀត ។

សូមបញ្ជាក់ថា ផ្ទះនេះត្រូវបានអគ្គិភ័យឆាប់ឆេះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដែលមានម្ចាស់ឈ្មោះ ស៊ន វី ភេទស្រីអាយុ ៣៦ ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុកចំនួន ៦នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ ផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំជួយដល់ប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកជាពិសេសដូចករណីភ្លើងឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋក្រីក្រជួបការលំបាកជាដើមអោយបានទាន់ពេលវេលា។

​ឯកឧត្តម ហ៊ុន ណេង ក៏បានពាំនាំប្រសាសន៍ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ របស់គ្រួសាររងគ្រោះនាពេលនេះ ។

ជាមួយគ្នានេះ​ ឯកឧត្តម ហ៊ុន ណេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ និងត្រូវត្រៀមឧបករណ៍ពន្លត់អគ្គីភ័យ និងទឹកនៅក្នុងពាងជាប់ជាប្រចាំ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើក ទី១៩ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្កកំពង់ស្ពឺ បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១៩ គណៈកម្មធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ឋអនឡាញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត ចុះសម្របសម្រួល ដោះស្រាយទំនាស់ រវាងដើមបណ្តឹង ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតផារត្ន័វឌ្ឍនៈ និង ភាគីចុងចំលើយៈ ក្រុមហ៊ុន Ung Simsia Group ស្ថាបនាផ្លូវ នៅសាលាស្រុកជើងព្រៃ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ នីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោត នៅកម្ពុជា

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប រ័ត្ននិមល មេបញ្ជាការរង ​បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស រចនាសម្ព័ន្ធ និងផ្ដល់ប័ណ្ណសរសើរ ជូនដល់នាយទាហាន​ កងអន្តរាគមន៍ទី១១ (១៦៦ រថពាសដែក)

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក សូមគោរពជូនពរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងែខួបកំណើត ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

លោក​ឧត្ដមសេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ បានអញ្ចើញចូល​រួម ​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​​ស្ថានភាព ​ជំងឺ​កូវីដ​-១៩​ នៅគ្រប់​មូលដ្ឋាន​ តាម​រយៈ​ប្រព័ន្ធ​អនឡាញ ​Zoom

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយ លោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានជួបប្រជុំពិភាក្សាការងារ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តព្រះសីហនុ ជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នា អនុវត្តឲ្យបាននូវ វិធានការ របស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីឈានដល់ការបើក ប្រទេសឡើងវិញ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែង ប្រធានគណបក្សខេត្តរតនគីរី

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣៧គ្រួសារ និងប្រគល់ផ្ទះ ចំនួន ៦ខ្នង នៅក្នុងស្រុកបសេដ្ឋ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្សព្វផ្សាយជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ (តាមប្រព័ន្ធអនឡាញ)

ឯកឧត្តម ​សន្តិបណ្ឌិត​ សុខ​ ​ផល​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ ប្រធាន​ក្រុមការងារ​ រាជរដ្នាភិបាល ចុះមូលដ្ឋានស្រុកបាណន់​ បានផ្តល់អំណោយ ដល់គ្រួសារឆ្លង​ជំងឺកូវីដ-១៩​ និងគ្រួសារកំពុងធ្វេីចត្តាឡីស័ក​នៅផ្ទះ ចំនួន​ ១២ គ្រួសារ​ នៅក្នុងឃុំភ្នំសំពៅ​ ស្រុកបាណន់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ផ្ទេរភារកិច្ច ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទមហាសន្និបាត ប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណ:កម្មាធិការ គណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការពាររសុវត្ថិភាព និងការប្រើប្រាស់អត្តសញ្ញាណបុគ្គល តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1260 នាក់
ម្សិលមិញ :
1530 នាក់
សប្តាហ៍នេះ :
14018 នាក់
សរុប :
2714789 នាក់