ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ តាមប្រព័ន្ធ Zoom ជាមួយអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំ នៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជន ជានាយកអង្គការ FAO ប្រចាំនៅកម្ពុជា សម្រាប់អាណត្តិថ្មីនេះ
Wed,15 September 2021 (Time 06:16 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:៣០ រសៀលថ្ងៃពុធ ទី១៥ ខែកញ្ញា នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំនៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជនជានាយកអង្គការ FAO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិថ្មីនេះ។

ជាកិច្ចចាប់ផ្តើម លោក Jongjin Kim ជំនួយការអគ្គនាយកអង្គការ FAO ទទួលបន្ទុកអស៊ី និងប៉ាស៊ីហ្វិក បានធ្វើកិច្ចស្វាគមន៍ចំពោះសមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ និងជាពិសេសចំពោះឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលបានលះបង់ពេលវេលា កំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតីក្នុងការចូលរួមសហការពេញលេញអនុវត្តគម្រោងដែលជាជំនួយឧបត្ថម្ភរបស់អង្គការ FAO ផ្ទាល់ និងសហហិរញ្ញប្បទានជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាផងដែរ។ ជាក់ស្តែងកន្លងមកកម្ពុជាទទួលបាន ៤៤គម្រោង កំពុងអនុវត្តន៍ ក្នុងតម្លៃទឹកប្រាក់ប្រមាណជាជាង ៤៥លានដុល្លារ ហើយមានគម្រោង ៦ទៀត កំពុងរង់ចាំអនុវត្តក្នុងរង្វង់ថវិកាជាង ៦៨លានដុល្លារ។

ដោយឡែក កន្លងមកមានគម្រោងចំនួន ១៥ ដោយចំណាយថវិកាអស់ចំនួនជាង ៧លានដុល្លារ ត្រូវបានបញ្ចប់។ លោក Kim សង្ឃឹមថា FAO នឹងមានគម្រោងថ្មីៗបន្ថែមទៀតសម្រាប់កម្ពុជា ហើយលោកជឿជាក់ថាក្រោមកិច្ចសហការយ៉ាងល្អប្រសើររបស់ឯកឧត្តមរដ្ឋមន្រ្តី FAOនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតដែលវានឹងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ លោក Kim បានជម្រាបជូនអង្គប្រជុំថាកម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យធ្វើការជ្រើសរើសនាយកអង្គការ FAO ប្រចាំព្រះរាជាណាចក្រកម្ពុជាថ្មី បន្ទាប់ពីលោក Alexandre Huynh ត្រូវបានបញ្ចប់អាណត្តិ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ FAO ដែលបានជួយ ឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាតាមរយ:គម្រោងនានាក្នុងគោលបំណងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថាគម្រោងគាំទ្រដល់ការអភិវឌ្ឍអនុវិស័យកសិកម្មមួយចំនួនបានទទួលការឧបត្ថម្ភ និងគាំទ្រដោយអង្គការ FAO កំពុងផ្តល់ផ្លែផ្កាគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះគម្រោងទាំងនោះបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបទៅនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសក្នុង និងក្រោយបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី តាមរយ:កិច្ចប្រជុំនេះបានស្នើសុំឲ្យអង្គការ FAO ពិនិត្យលទ្ធភាពជួយឧបត្ថម្ភ គាំទ្រគម្រោងថ្មីៗបន្ថែមទៀតសម្រាប់អាណត្តីថ្មីនេះ ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជនកំពុងជួបប្រទះ ធ្វើយ៉ាងណាដើម្បីកែលម្អ និងធ្វើបច្ចុប្បន្នភាព ឬតម្រង់ទិសលើការអុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩- ២០២៣ ដោយត្រូវបន្តជំរុញ និងគាំទ្រយ៉ាងពេញលេញការធ្វើទំនើបកម្មកសិកម្ម ការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសទំនើប ការលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម ការកសាងហេដ្ថារចនាសម្ព័ន្ធគាំទ្រលើការកែច្នៃកសិផល ការវេចខ្ចប់ ធានាបានគុណភាព សុវត្ថិភាព និងស្តង់ដារ ជាពិសេសលើកកម្ពស់ការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារការនាំចេញ។

ដោយឡែក ចំពោះនាយកអង្គការថ្មីលោកស្រីជាជនជាតិអូស្រ្តាលី ដែលនឹងមកបំពេញបេសកកម្មនៅកម្ពុជាសម្រាប់រយ:ពេល ៥ឆ្នាំ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ ដោយសារលោកស្រីមាន បទពិសោធន៍ខ្ពស់ជាអ្នកដឹកនាំ និងគ្រប់គ្រង ដែលលោកស្រីទទួលបានពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ហើយប្រាកដណាស់ថាលោកស្រីនឹងជួយពង្រឹង និងពង្រីកកិច្ចសហការឲ្យកាន់ តែរឹងមាំរវាងភាគីទាំងពីរ នឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងដែលជាជំនួយរបស់អង្គការ FOA សម្រេចទទួលបានលទ្ធផលល្អប្រសើរទុកជាប្រយោជន៍ដល់ប្រជាកសិករកម្ពុជា។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើក ទី១៩ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្កកំពង់ស្ពឺ បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១៩ គណៈកម្មធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ឋអនឡាញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត ចុះសម្របសម្រួល ដោះស្រាយទំនាស់ រវាងដើមបណ្តឹង ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតផារត្ន័វឌ្ឍនៈ និង ភាគីចុងចំលើយៈ ក្រុមហ៊ុន Ung Simsia Group ស្ថាបនាផ្លូវ នៅសាលាស្រុកជើងព្រៃ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ នីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោត នៅកម្ពុជា

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប រ័ត្ននិមល មេបញ្ជាការរង ​បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស រចនាសម្ព័ន្ធ និងផ្ដល់ប័ណ្ណសរសើរ ជូនដល់នាយទាហាន​ កងអន្តរាគមន៍ទី១១ (១៦៦ រថពាសដែក)

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក សូមគោរពជូនពរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងែខួបកំណើត ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

លោក​ឧត្ដមសេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ បានអញ្ចើញចូល​រួម ​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​​ស្ថានភាព ​ជំងឺ​កូវីដ​-១៩​ នៅគ្រប់​មូលដ្ឋាន​ តាម​រយៈ​ប្រព័ន្ធ​អនឡាញ ​Zoom

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយ លោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានជួបប្រជុំពិភាក្សាការងារ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តព្រះសីហនុ ជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នា អនុវត្តឲ្យបាននូវ វិធានការ របស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីឈានដល់ការបើក ប្រទេសឡើងវិញ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែង ប្រធានគណបក្សខេត្តរតនគីរី

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣៧គ្រួសារ និងប្រគល់ផ្ទះ ចំនួន ៦ខ្នង នៅក្នុងស្រុកបសេដ្ឋ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្សព្វផ្សាយជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ (តាមប្រព័ន្ធអនឡាញ)

ឯកឧត្តម ​សន្តិបណ្ឌិត​ សុខ​ ​ផល​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ ប្រធាន​ក្រុមការងារ​ រាជរដ្នាភិបាល ចុះមូលដ្ឋានស្រុកបាណន់​ បានផ្តល់អំណោយ ដល់គ្រួសារឆ្លង​ជំងឺកូវីដ-១៩​ និងគ្រួសារកំពុងធ្វេីចត្តាឡីស័ក​នៅផ្ទះ ចំនួន​ ១២ គ្រួសារ​ នៅក្នុងឃុំភ្នំសំពៅ​ ស្រុកបាណន់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ផ្ទេរភារកិច្ច ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទមហាសន្និបាត ប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណ:កម្មាធិការ គណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការពាររសុវត្ថិភាព និងការប្រើប្រាស់អត្តសញ្ញាណបុគ្គល តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1336 នាក់
ម្សិលមិញ :
1530 នាក់
សប្តាហ៍នេះ :
14170 នាក់
សរុប :
2714941 នាក់