ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វើង ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធានៅកម្ពុជា
Wed,15 September 2021 (Time 09:40 PM)
ដោយ ៖ ដើម្បីប្រជាជន


មេបញ្ជាការកងទ័ពជើងគោក អនុញ្ញាតឱ្យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ដែលបញ្ចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា
==================================
នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វើង ( Li Jingfeng) អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធា នៅកម្ពុជា។

ក្នុងជំនួបនេះ អនុព័ន្ធយោធាចិនបានជម្រាបជូន ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលការងារជាច្រើន ដែលលោកខិតខំសម្រេចបានក្នុងរយៈពេលជិត ០២ ឆ្នាំ កន្លងមកនេះ ជាពិសេសលើកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានកើតឡើងចំពេលដើមអាណត្តិការងាររបស់លោកតែម្តង។

លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វើង ( Li Jingfeng) ក៏បានថ្លែងអំណរគុណ ដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលតែងបាន យកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន និយាយជារួម និងនិយាយដោយឡែកកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក៏ដូចជាកងទ័ពជើងគោកទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងស្នាដៃសមិទ្ធិផលការងារទាំងឡាយរបស់លោកវរសេនីយ៍ឯកពិសេស Li Jingfeng ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសការផ្តល់នូវការជួយឧបត្ថម្ភគ្រប់បែបយ៉ាងក្នុងដំណាក់កាលដែលកងទ័ពកម្ពុជាកំពុងប្រឈមដោះស្រាយបញ្ហានៃការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានយកឱកាសសម្តែងនូវការអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលតែងបានចូលរួមចំណែកក្នុងដំណើរការនៃការកសាងស្ថាបនាកម្ពុជា ទាំងលើការអភិវឌ្ឍសេដ្ឋកិច្ច, ការលើកកម្ពស់សុខមាលភាពប្រជាជន, ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ និងសំខាន់ៗនានាជាច្រើន ហើយក្នុងកាលៈទេសៈលំបាកចំពោះមុខបង្កឡើងដោយជំងឺកូវីដ-១៩ កម្ពុជាក៏បានទទួលនូវការឧបត្ថម្ភគាំទ្រគ្រប់លទ្ធភាព និងមធ្យោបាយ ក្នុងនោះមានទាំងការញ្ជូនក្រុមគ្រូពេទ្យជំនាញមកចែករំលែកបទពិសោធន៍, ការបរិច្ចាគសម្ភារ-បរិក្ខារវេជ្ជសាស្ត្រ និងការផ្តល់នូវវ៉ាក់សាំងទាំងក្នុងក្របខ័ណ្ឌជំនួយ និងការសម្របសម្រួលការបញ្ជាទិញ រហូតកម្ពុជាអាចឈានដល់ការសម្រេចជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស គួរជាទីមោទនៈ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើក ទី១៩ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្កកំពង់ស្ពឺ បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១៩ គណៈកម្មធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ឋអនឡាញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត ចុះសម្របសម្រួល ដោះស្រាយទំនាស់ រវាងដើមបណ្តឹង ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតផារត្ន័វឌ្ឍនៈ និង ភាគីចុងចំលើយៈ ក្រុមហ៊ុន Ung Simsia Group ស្ថាបនាផ្លូវ នៅសាលាស្រុកជើងព្រៃ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ នីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោត នៅកម្ពុជា

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប រ័ត្ននិមល មេបញ្ជាការរង ​បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស រចនាសម្ព័ន្ធ និងផ្ដល់ប័ណ្ណសរសើរ ជូនដល់នាយទាហាន​ កងអន្តរាគមន៍ទី១១ (១៦៦ រថពាសដែក)

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក សូមគោរពជូនពរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងែខួបកំណើត ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

លោក​ឧត្ដមសេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ បានអញ្ចើញចូល​រួម ​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​​ស្ថានភាព ​ជំងឺ​កូវីដ​-១៩​ នៅគ្រប់​មូលដ្ឋាន​ តាម​រយៈ​ប្រព័ន្ធ​អនឡាញ ​Zoom

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយ លោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានជួបប្រជុំពិភាក្សាការងារ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តព្រះសីហនុ ជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នា អនុវត្តឲ្យបាននូវ វិធានការ របស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីឈានដល់ការបើក ប្រទេសឡើងវិញ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែង ប្រធានគណបក្សខេត្តរតនគីរី

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣៧គ្រួសារ និងប្រគល់ផ្ទះ ចំនួន ៦ខ្នង នៅក្នុងស្រុកបសេដ្ឋ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្សព្វផ្សាយជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ (តាមប្រព័ន្ធអនឡាញ)

ឯកឧត្តម ​សន្តិបណ្ឌិត​ សុខ​ ​ផល​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ ប្រធាន​ក្រុមការងារ​ រាជរដ្នាភិបាល ចុះមូលដ្ឋានស្រុកបាណន់​ បានផ្តល់អំណោយ ដល់គ្រួសារឆ្លង​ជំងឺកូវីដ-១៩​ និងគ្រួសារកំពុងធ្វេីចត្តាឡីស័ក​នៅផ្ទះ ចំនួន​ ១២ គ្រួសារ​ នៅក្នុងឃុំភ្នំសំពៅ​ ស្រុកបាណន់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ផ្ទេរភារកិច្ច ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទមហាសន្និបាត ប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណ:កម្មាធិការ គណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការពាររសុវត្ថិភាព និងការប្រើប្រាស់អត្តសញ្ញាណបុគ្គល តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1297 នាក់
ម្សិលមិញ :
1530 នាក់
សប្តាហ៍នេះ :
14092 នាក់
សរុប :
2714863 នាក់