ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាតឲ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យ អនុព័ន្ធយោធាអាមេរិក ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
Thu,16 September 2021 (Time 06:04 AM)
ដោយ ៖ ដើម្បីប្រជាជន


វរសេនីយ៍ឯក Thang Ly អនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ នៅទីស្តីការគណៈរដ្ឋមន្ត្រី រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបពិភាក្សានេះ សម្តេចពិជ័យសេនា សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅសារជាថ្មីម្តងទៀតចំពោះវត្តមាន ឯកឧត្តម ឯកអគ្គរដ្ឋទូត និងអបអរសាទរចំពោះវរសេនីយ៍ឯក Thang Ly ដែលទើបតែង តាំងជា នាយការិយាល័យអនុព័ន្ធ យោធាសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ក្រសួងការពារជាតិ ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តគាំទ្របេសកកម្មការទូត យោធាជាមួយអនុព័ន្ធយោធាថ្មី ដើម្បីពង្រឹងទំនាក់ ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងការរីកចម្រើន។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ចូលរួមសម្ដែងសមានទុក្ខដ៏ក្រៀមក្រំចំពោះបងប្អូនប្រជាជនអាមេរិក តាមរយៈ ឯកឧត្តម ឯកអគ្គរដ្ឋទូត ជូនថ្នាក់ដឹកនាំក្រសួងការពារ ប្រទេសនូវ ខួប២០ឆ្នាំ នៃ“ព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ “២០០១ - ២០២១” ដែលបានសម្លាប់ជនស្លូតត្រង់ជាច្រើនរយនាក់។

នៅក្នុងជំនួបខាងលើ ឯកឧត្តម ឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ដែលបានចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំចំពោះព្រឹត្តិការណ៍វាយប្រហារភេរវកម្ម គម្រប់ខួប២០ឆ្នាំ “១១ កញ្ញា ២០០១-១១ កញ្ញា ២០២១” នៅសហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សចំនួនជាង ៣០០០នាក់ មានជនជាតិបរទេសជាង៩០សញ្ជាតិ ។

បន្ថែមពីលើ នេះ ឯកឧត្តម បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា លើវិស័យជាច្រើន ដូចជា វិស័យរក្សា សន្តិភាព វិស័យសន្តិសុខរួមប្រឆាំងអំពើភេរវកម្ម វិស័យបោសសម្អាតនៅកម្ពុជា ប្រតិបត្តិការស្វែងរកអដ្ឋិធាតុកងទ័ពសហរដ្ឋ អាមេរិកនៅកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលឹកពីការជួយវ៉ាក់សាំងចំនួន១លានដូសតាមរយៈយន្តការ COVAC ជូនក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩ និងនៅថ្ងៃនេះសហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្ថែម ដល់កម្ពុជានូវថវិកាចំនួន ១០០,០០០ដុល្លារអាមេរិក និងឧបករណ៍ សម្ភារៈវេជ្ជសាស្ត្រមួយចំនួនផ្សេងទៀត ដោយសហការជាមួយអង្គការ សុខភាពពិភពលោក UNICEF។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលឹកឡើង វិញនូវការព្រួយបារម្ភចំពោះការកសាងមូល ដ្ឋានរាមរបស់កម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចពិជ័យសេនា ថ្លែង អំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់អំណោយដ៏ ថ្លៃថ្លានូវ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson&Johnson ជូនរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការ COVAC និង ប្រកាសផ្តល់ជំនួយថ្មីៗបន្ថែមទៀតនៅថ្ងៃនេះ គឺជាការរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា។

សម្តេចបាន ជម្រាបជូនថា ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងជូន កុមារអាយុចាប់ពី៦-១២ឆ្នាំ ក្នុងគោលបំណងសម្រេចបានការបង្កើតភាពសុំនៅក្នុងសហគមន៍ ផ្សារ និងសង្គម សេដ្ឋកិច្ច ឡើងវិញ និងប្រកាសបើកសាលារៀនមួយចំនួនឲ្យដំណើរការឡើងវិញផងដែរ។

ពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម សម្ដេចពិជ័យសេនា បានបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូត ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ច សហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

កន្លងមក តបតាមការស្នើសុំរបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា ក្រសួងការពារជាតិបានស្វាគមន៍ និងអនុញ្ញាតជូននាយទាហានដឹកនាំក្រុម ការងារចូលរួមបំពេញទស្សនកិច្ច នៅមូលដ្ឋានសមុទ្ររាម និងទីបញ្ហាការសន្តិសុខលម្ហសមុទ្រថ្មី០២ លើក បានដំណើរការប្រកបដោយលទ្ធផលជាផ្លែផ្កា មានទំនុកចិត្តគ្នាទៅវិញទៅមក។

ប្រការនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ជូនប្រជាជនកម្ពុជានិងអន្តរជាតិនូវគោលជំហរនយោបាយការទូតកម្ពុជា នៅតែរក្សាសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់រួមទាំងសហរដ្ឋអាមេរិក ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត។

សម្តេចពិជ័យសេនា បានរំលឹកពីប្រវត្តិនៃចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា អាមេរិក លើវិស័យរក្សាសន្តិភាព តាមរយៈភាគីអាមេរិកជួយកសាងទីតាំងរៀបចំលំហាត់ហ្វឹកហ្វឺនពហុសាសន៍ "GPOI" នៅឆ្នាំ២០១០ និងរៀបចំលំហាត់ជាបន្តបន្ទាប់ ដែលពេលនេះទីតាំងនេះ បានប្រែក្លាយជាសាលាហ្វឹកហ្វឺនពហុសាសន៍កម្រិតតំបន់ ជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្សេងៗជាបន្ត បន្ទាប់ ដែលធ្វើឲ្យកម្ពុជាមានសមត្ថភាពបញ្ជូនកងកម្លាំងរក្សា សន្តិភាពនៅឆ្នាំ ២០០៦ ត្រឹមតែចំនួន១៣៥នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នកម្ពុជាមាន លទ្ធភាពបញ្ចូនកម្លាំងកើនឡើងរហូតដល់ទៅជិត៨០០នាក់ ក្នុងមួយឆ្នាំ។

សម្តេចពិជ័យសេនា បានគូសបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២០- ២០២១ នេះ ទោះបីមានការរីករាលដាលជំងឺ កូវីដ-១៩ និងមានភាពរអាក់រអួលកិច្ចការមួយចំនួនក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីប្រទេសទាំងពីរនៅតែបន្តកិច្ចសហការតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដែលអាចដំណើរ ការបានតាមគន្លងប្រក្រតីភាពថ្មី តាមរយៈកិច្ចប្រជុំការប្រាស្រ័យទំនាក់ទំនងទៅវិញ ទៅមក។

សម្តេចពិជ័យសេនា និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យយោធាក្នុងការពង្រឹង និងពង្រីកចំណង មិត្តភាព ទំនាក់ទំនងល្អឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើក ទី១៩ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្កកំពង់ស្ពឺ បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១៩ គណៈកម្មធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ឋអនឡាញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត ចុះសម្របសម្រួល ដោះស្រាយទំនាស់ រវាងដើមបណ្តឹង ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតផារត្ន័វឌ្ឍនៈ និង ភាគីចុងចំលើយៈ ក្រុមហ៊ុន Ung Simsia Group ស្ថាបនាផ្លូវ នៅសាលាស្រុកជើងព្រៃ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ នីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោត នៅកម្ពុជា

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប រ័ត្ននិមល មេបញ្ជាការរង ​បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស រចនាសម្ព័ន្ធ និងផ្ដល់ប័ណ្ណសរសើរ ជូនដល់នាយទាហាន​ កងអន្តរាគមន៍ទី១១ (១៦៦ រថពាសដែក)

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក សូមគោរពជូនពរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងែខួបកំណើត ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

លោក​ឧត្ដមសេនីយ៍​ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្តតាកែវ​ បានអញ្ចើញចូល​រួម ​កិច្ច​ប្រជុំ​ពិភាក្សា​បញ្ហា សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​​ស្ថានភាព ​ជំងឺ​កូវីដ​-១៩​ នៅគ្រប់​មូលដ្ឋាន​ តាម​រយៈ​ប្រព័ន្ធ​អនឡាញ ​Zoom

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយ លោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានជួបប្រជុំពិភាក្សាការងារ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តព្រះសីហនុ ជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នា អនុវត្តឲ្យបាននូវ វិធានការ របស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីឈានដល់ការបើក ប្រទេសឡើងវិញ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែង ប្រធានគណបក្សខេត្តរតនគីរី

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣៧គ្រួសារ និងប្រគល់ផ្ទះ ចំនួន ៦ខ្នង នៅក្នុងស្រុកបសេដ្ឋ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្សព្វផ្សាយជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ (តាមប្រព័ន្ធអនឡាញ)

ឯកឧត្តម ​សន្តិបណ្ឌិត​ សុខ​ ​ផល​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ ប្រធាន​ក្រុមការងារ​ រាជរដ្នាភិបាល ចុះមូលដ្ឋានស្រុកបាណន់​ បានផ្តល់អំណោយ ដល់គ្រួសារឆ្លង​ជំងឺកូវីដ-១៩​ និងគ្រួសារកំពុងធ្វេីចត្តាឡីស័ក​នៅផ្ទះ ចំនួន​ ១២ គ្រួសារ​ នៅក្នុងឃុំភ្នំសំពៅ​ ស្រុកបាណន់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ផ្ទេរភារកិច្ច ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទមហាសន្និបាត ប្រចាំឆ្នាំលើកទី២៦ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណ:កម្មាធិការ គណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការពាររសុវត្ថិភាព និងការប្រើប្រាស់អត្តសញ្ញាណបុគ្គល តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1315 នាក់
ម្សិលមិញ :
1530 នាក់
សប្តាហ៍នេះ :
14128 នាក់
សរុប :
2714899 នាក់