ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី បានអញ្ជើញដឹកនាំ ក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាលនិងស្វែងយល់ពីស្ថានភាព​ របស់យោធិននារី នៅមជ្ឈមណ្ឌលយោធិនពិការ៣១៧ កោះស្លា
Mon,21 November 2022 (Time 06:54 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាលនិងស្វែងយល់ពីស្ថានភាព​ របស់យោធិននារី នៅមជ្ឈមណ្ឌលយោធិនពិការ៣១៧ កោះស្លា
====================
នៅថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានក្រុមការងារយេនឌ័រ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាលនិងស្វែងយល់ពីស្ថានភាព​ របស់យោធិននារីនៅមជ្ឈមណ្ឌលយោធិនពិការ៣១៧ កោះស្លា។

ក្នុងមតិសំណេះសំណាល​ លោកជំទាវ​ បានពាំនាំនូវការផ្តាំផ្ញើរនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាជូនចំពោះ នាយទាហាន នាយទាហានរង និងបងប្អូនយោធិននារី នៅក្នុងមជ្ឈមណ្ឌល​ និងបានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងារបានយ៉ាងខ្ជាប់ខ្ជួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសគឺបានផ្តល់នូវការលើកកម្ពស់ និងផ្តល់ឱកាសដល់យោធិននារីក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរ​។

លោកជំទាវបានលេីកឡេីងបន្ថែមទៀតថា​ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ គោលនយោបាយ ច្បាប់​ និងលិខិតបទដ្ឋានគតិយុត្ត​ ជាច្រើនដើមី្បសមភាពយេនឌ័រ សំដៅលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រី​ ឱ្យកាន់តែ មានភាពល្អប្រសើរឡើង ប្រកបដោយសមធម៌ គាំទ្រឱ្យសម្រេចបាននូវសមភាព ពិតប្រាកដ រវាងបុរសនិងស្ត្រី ដោយទទួលស្គាល់ថា “ ស្ត្រីជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ” និងចាត់ទុកស្ត្រីជាកម្លាំង ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ។​ លោកជំទាវ​ ក៏បានផ្តាំផ្ញេីជូនដល់យោធិននារីនៅក្នុងមជ្ឈមណ្ឌល​ សូមបន្តចូលរួមអនុវត្តន៍សកម្មភាពការងារផ្សេងៗគោរពវិន័យ​ កសាងនិងពង្រឹងសមត្ថភាព​ ដេីម្បីឆ្លេីយតបនឹងតម្រូវការការងារបច្ចុប្បន្ន។

នៅទីបញ្ចប់​ លោកជំទាវ​ ប្រធានក្រុមការងារ​ បានប្រគល់ជូនអំណោយ​ របស់ក្រុមការងារយេនឌ័រ​អគ្គនាយកដ្ឋានយោធសេវា​ រួមមាន​ អង្ករ​ចំនួន ២០បាវ​ ត្រីខកំប៉ុងចំនួន២កេសធំ​ និងថវិកាចំនួន​ ១.១៦៨.០០០រៀល​ ជូនដល់មជ្ឈមណ្ឌល​ និងអំណោយរបស់សប្បុរសជនជូនដល់យោធិននារីចូល​រួម មានឃីដ​ ចំនួន១កញ្ចប់​ ថវិកា​រ ចំនួន៦០.០០០រៀល​ ក្នុងម្នាក់ៗ។ ឆ្លៀតក្នុងឱកាសនោះ​ លោកជំទាវ​ ប្រធានក្រុមការងារ​ បានអញ្ជេីញ​ ចុះសួរសុខទុក្ខ​យោធិននារីដែលបម្រេីក្នុងវិស័យសុខាភិបានល និងបាននាំយកអំណោយជាឃីដ​ និងថវិការ​ ឧបត្ថម្ភជូនអ្នកជម្ងឺដែលកំពង់សម្រាកព្យាបាលក្នុងមន្ទីពេទ្យបង្អែក ប៊ុន រ៉ានី-ហ៊ុន សែន ​កោះស្លា​ និងក្រុមគ្រូពេទ្យដែលបម្រេីការងារនៅទីនោះផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់គ្រួសារ សមាជិក អតីតយុទ្ធជន ជួបការ លំបាក ដើម្បីត្រៀមរៀបចំ ចាប់ឆ្នោត ប្រគល់ជូនដីឡូត៍ និងផ្ទះ ដែលបានសាងសង់ រួចរាល់ ចំនួន ១០០ខ្នង

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យសំណើ របស់រដ្ឋបាលខេត្ត សុំកែសម្រួល ព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ឯកឧត្តម ទេសរដ្នមន្ត្រី ប៉ា សុជាតិវង្ស បានអញ្ជើញចូលរួម ក្នុងពិធីបើក ការដ្ឋានសាងសង់ សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពញ​ និងខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ៖ ការកំណត់ទស្សន វិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យ នៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លាស់ ពីកម្រិត នៃការ ប្រើប្រាស់ដី នៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អញ្ជើញប្រកាស កែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និង​បំពាក់ ​ឋាន្តរស័ក្តិជូន មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល​ ​ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ និង ​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន​សែន​ ចែកជូនប្រជាពលរដ្ឋ ចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលទទួលរង ផលប៉ះពាល់ ដោយសារ ជំនន់ទឹកភ្លៀង

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ស្វាគមន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឯកភាពគ្នារៀបចំផ្សព្វផ្សាយ ទាក់ទង ជាមួយ ច្បាប់គ្រងគ្រង អាជីវកម្មបញ្ចាំ

ឯកឧត្ដម លូ គឹមឈន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល​ និងចែកអំណោយ​ ដល់គ្រួសារជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល​ និងចែកអំណោយរបស់ រាជរដ្នាភិបាលកម្ពុជា​ ជូនដល់គ្រួសារ ជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ក្នុងសន្និបាត បូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសណ្ឋាគារសុខា ខេត្តសៀមរាប

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយថវិកា ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់ចូលរួម ចំណែកសាងសង់ អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ នៅសួនច្បារសម្ដេចសង្ឃរាជ ជួន ណាត

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម រចនាថ ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា នៅខេត្តសៀមរាប

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះពិនិត្យសំណង់អគារ ចំនួន ២ខ្នង ដែលជា ទ្រព្យសម្បត្តិ ថ្មីបន្ថែមទៀត នៃវិស័យយុត្តិធម៌

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន City Rice Import Export ដែលបាន នាំយក អង្កររំដួល របស់កម្ពុជា ទៅចូលរួមប្រកួត ក្នុងវេទិកា ស្រូវ-អង្ករ ពិភពលោក រហូតទទួលបាន ពានរង្វាន់ លេខ១ ជា អង្ករល្អដាច់គេ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1908 នាក់
ម្សិលមិញ :
6500 នាក់
សប្តាហ៍នេះ :
18390 នាក់
សរុប :
3673872 នាក់