ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយថវិកា ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់ចូលរួម ចំណែកសាងសង់ អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា
Wed,23 November 2022 (Time 10:09 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយថវិកា ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់ចូលរួមចំណែកសាងសង់អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ដើម្បីរួមចំណែកសាងសង់អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាងនាំយកថវិកា ចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលពិធីនេះធ្វើឡើងនៅវត្តបទុមវតីរាជវរារាម គណៈធម្មយុត្តិកនិកាយ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើក្រាបបង្គំទូលថ្វាយសួរសុខទុក្ខ និងថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យដ៏ថ្លៃថ្លារបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកលើកស្ទួយវិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈការប្រោសព្រះរាជទាននូវអាហារូបករណ៍ដល់និស្សិតក្រីក្រ បានសិក្សារៀនសូត្រនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ជាក់ស្តែង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បានប្រទានដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំ នូវអាហារូបករណ៍ ១០០% សម្រាប់ផ្តល់ជូននិស្សិត យុវជនកាកបាទក្រហមកម្ពុជា បានការសិក្សាថ្នាក់បរិញ្ញាបត្រផងដែរ។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមថ្វាយព្រះពរ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃ ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែងជាទីបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកាសម្រាប់សាងសង់នូវអគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

សម្តេច បានមានព្រះរាជបន្ទូលថា «ចំពោះការសាងសង់អគារសិក្សាថ្មីនេះ សម្តេច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកៀរគរចលនាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលនេះបានបង្ហាញពីភាពសុខដុមរមនា សាមគ្គីភាព រួមរស់ជាមហាគ្រួសារខ្មែរ ក្រោមម្លប់នៃសន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្រោមម្លប់ដ៏កក់ក្តៅរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានព្រះរាជបន្ទូលផងដែរថា «ព្រះរាជាណាចក្រកម្ពុជាយើងក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសយើងមានសុខសន្តិភាព មានការអភិវឌ្ឍរុងរឿង ហើយថ្មីៗនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងលើកមុខមាត់កម្ពុជាយើងឱ្យមានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ ជាក់ស្តែងកម្ពុជាយើងទទួលបានជោគជ័យយ៉ាងធំធេងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ»។

តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានប្រោសព្រះរាជទានពរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីកម្មវិធីថ្វាយថវិកាខាងលើនេះ លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី បានអញ្ជើញទស្សនកិច្ចពីវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញផងដែរ៕

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់គ្រួសារ សមាជិក អតីតយុទ្ធជន ជួបការ លំបាក ដើម្បីត្រៀមរៀបចំ ចាប់ឆ្នោត ប្រគល់ជូនដីឡូត៍ និងផ្ទះ ដែលបានសាងសង់ រួចរាល់ ចំនួន ១០០ខ្នង

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យសំណើ របស់រដ្ឋបាលខេត្ត សុំកែសម្រួល ព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ឯកឧត្តម ទេសរដ្នមន្ត្រី ប៉ា សុជាតិវង្ស បានអញ្ជើញចូលរួម ក្នុងពិធីបើក ការដ្ឋានសាងសង់ សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពញ​ និងខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ៖ ការកំណត់ទស្សន វិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យ នៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លាស់ ពីកម្រិត នៃការ ប្រើប្រាស់ដី នៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អញ្ជើញប្រកាស កែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និង​បំពាក់ ​ឋាន្តរស័ក្តិជូន មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល​ ​ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ និង ​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន​សែន​ ចែកជូនប្រជាពលរដ្ឋ ចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលទទួលរង ផលប៉ះពាល់ ដោយសារ ជំនន់ទឹកភ្លៀង

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ស្វាគមន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឯកភាពគ្នារៀបចំផ្សព្វផ្សាយ ទាក់ទង ជាមួយ ច្បាប់គ្រងគ្រង អាជីវកម្មបញ្ចាំ

ឯកឧត្ដម លូ គឹមឈន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល​ និងចែកអំណោយ​ ដល់គ្រួសារជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល​ និងចែកអំណោយរបស់ រាជរដ្នាភិបាលកម្ពុជា​ ជូនដល់គ្រួសារ ជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ក្នុងសន្និបាត បូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសណ្ឋាគារសុខា ខេត្តសៀមរាប

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយថវិកា ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់ចូលរួម ចំណែកសាងសង់ អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ នៅសួនច្បារសម្ដេចសង្ឃរាជ ជួន ណាត

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម រចនាថ ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា នៅខេត្តសៀមរាប

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះពិនិត្យសំណង់អគារ ចំនួន ២ខ្នង ដែលជា ទ្រព្យសម្បត្តិ ថ្មីបន្ថែមទៀត នៃវិស័យយុត្តិធម៌

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន City Rice Import Export ដែលបាន នាំយក អង្កររំដួល របស់កម្ពុជា ទៅចូលរួមប្រកួត ក្នុងវេទិកា ស្រូវ-អង្ករ ពិភពលោក រហូតទទួលបាន ពានរង្វាន់ លេខ១ ជា អង្ករល្អដាច់គេ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1724 នាក់
ម្សិលមិញ :
6500 នាក់
សប្តាហ៍នេះ :
18206 នាក់
សរុប :
3673688 នាក់