ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ក្នុងសន្និបាត បូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤
Wed,23 November 2022 (Time 01:07 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤
======================
ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ តំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ, ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ, ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំង ឯកឧត្តម ឧកញ៉ា លោក លោស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគួអភិវឌ្ឍក្នុងវិស័យស្រូវអង្ករជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះការឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកទី៥ប្រចាំឆ្នាំ២០២២របស់អង្ករកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរដល់សហព័ន្ធស្រូវអង្ករទាំងអស់ ក្នុងអាណត្តិទី៣ ដែលបានបំពេញការងារយ៉ាងល្អ ប្រកបដោយការទទួលខុសត្រូវ និងមានលទ្ធផលគួរឱ្យកត់សម្គាល់ដូចដែល ឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងនៅក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ ទោះបីជាអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករស្ថិតក្នុងស្ថានភាពលំបាកដោយកត្តានៃជំងឺឆ្លងកូវីដ-១៩ និងចុងក្រោយនេះ គឺកំពុងជួបប្រទះវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន និងវិបត្តិអតិផរណានៃសេដ្ឋកិច្ចពិភពលោក តែសហព័ន្ធស្រូវអង្ករកម្ពុជាក្រោមកិច្ចសហការ និងគាំទ្រជាមួយស្ថាប័នពាក់ព័ន្ធបានបន្តការងារដោយខិតខំធ្វើ និងពង្រឹងបាននូវមូលដ្ឋានដឹកនាំ និងប្រតិបត្តិ្កការរបស់សហព័ន្ធ និងការសម្របសម្រួល ព្រមទាំងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នរដ្ឋ និងអង្គការដៃគូអភិវឌ្ឍន៍នានា។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា វិស័យស្រូវអង្ករ គឺជាវិស័យដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារ ទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្ដែង ក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយក្នុងការជួយដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង ដោយកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមានការសិក្សាយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីអំពីថ្លៃដើមពីការផលិតរហូតដល់នាំចេញអង្ករទៅកាន់ទីផ្សារ ដែលការងារនេះទទួលបានកិច្ចសហប្រតិបត្តិការ និងជួយផ្នែកហិរញ្ញវត្ថុពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) ដែលការសិក្សានេះ គឺជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាយើងកាន់តែមានភាពប្រកួតប្រជែង។

ក្នុងឆ្នាំ២០២២ នេះដែរក្រសួងពាណិជ្ជកម្មក៏បានខិតខំជួយដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបានបន្តនូវការជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារលើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល។

ជាពិសេសជាមួយប្រទេសចិន ដែលយើងសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៥០% នៅក្នុងឆ្នាំ២០២១ ហើយខ្ញុំជឿជាក់ថា ឆ្នាំ២០២២នេះ នឹងបន្តកើនឡើងថែមទៀត ដោយសារយើងមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ចំនួន ៤០ម៉ឺនតោន ដែលឯកឧត្តមបានទទួលការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ដែលតាមរយៈអនុស្សរណៈយោគយល់នេះនឹងជួយបើកផ្លូវឱ្យការនាំចេញបានយ៉ាងរលូន ដែលបានអនុវត្តន៍ សម្រាប់រយៈពេល ១០ខែ គឺកើនបាន ១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០ លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះប្រទេសចិនគ្រប់ដណ្តប់លើការនាំចេញសរុបចំនួនជាង ៤៥% ស្របពេលដែលទីផ្សារសហគមន៍អឺរ៉ុបកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

ហើយបច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលយើងរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលយើងខ្ញុំសង្ឈឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងតែប៉ុណ្ណោះទេ តែក្រសួងបានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្ម រវាងកសិករខ្នាតតូច ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលការងារធ្វើឡើងតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុ ដោយរាជរដ្ឋាភិបាល និង IFAD ៕

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់គ្រួសារ សមាជិក អតីតយុទ្ធជន ជួបការ លំបាក ដើម្បីត្រៀមរៀបចំ ចាប់ឆ្នោត ប្រគល់ជូនដីឡូត៍ និងផ្ទះ ដែលបានសាងសង់ រួចរាល់ ចំនួន ១០០ខ្នង

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យសំណើ របស់រដ្ឋបាលខេត្ត សុំកែសម្រួល ព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ឯកឧត្តម ទេសរដ្នមន្ត្រី ប៉ា សុជាតិវង្ស បានអញ្ជើញចូលរួម ក្នុងពិធីបើក ការដ្ឋានសាងសង់ សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពញ​ និងខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ៖ ការកំណត់ទស្សន វិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យ នៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លាស់ ពីកម្រិត នៃការ ប្រើប្រាស់ដី នៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អញ្ជើញប្រកាស កែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និង​បំពាក់ ​ឋាន្តរស័ក្តិជូន មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល​ ​ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ និង ​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន​សែន​ ចែកជូនប្រជាពលរដ្ឋ ចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលទទួលរង ផលប៉ះពាល់ ដោយសារ ជំនន់ទឹកភ្លៀង

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ស្វាគមន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឯកភាពគ្នារៀបចំផ្សព្វផ្សាយ ទាក់ទង ជាមួយ ច្បាប់គ្រងគ្រង អាជីវកម្មបញ្ចាំ

ឯកឧត្ដម លូ គឹមឈន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល​ និងចែកអំណោយ​ ដល់គ្រួសារជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល​ និងចែកអំណោយរបស់ រាជរដ្នាភិបាលកម្ពុជា​ ជូនដល់គ្រួសារ ជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ក្នុងសន្និបាត បូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសណ្ឋាគារសុខា ខេត្តសៀមរាប

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយថវិកា ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់ចូលរួម ចំណែកសាងសង់ អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ នៅសួនច្បារសម្ដេចសង្ឃរាជ ជួន ណាត

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម រចនាថ ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា នៅខេត្តសៀមរាប

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះពិនិត្យសំណង់អគារ ចំនួន ២ខ្នង ដែលជា ទ្រព្យសម្បត្តិ ថ្មីបន្ថែមទៀត នៃវិស័យយុត្តិធម៌

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន City Rice Import Export ដែលបាន នាំយក អង្កររំដួល របស់កម្ពុជា ទៅចូលរួមប្រកួត ក្នុងវេទិកា ស្រូវ-អង្ករ ពិភពលោក រហូតទទួលបាន ពានរង្វាន់ លេខ១ ជា អង្ករល្អដាច់គេ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1860 នាក់
ម្សិលមិញ :
6500 នាក់
សប្តាហ៍នេះ :
18342 នាក់
សរុប :
3673824 នាក់