ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណជាង ៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ នៅវិមាន៧មករា
Sat,26 November 2022 (Time 02:06 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណជាង ៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ នៅវិមាន៧មករា
======================
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅវិមាន៧មករា។

តាមរបាយការណ៍របស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោ នាពេលនេះគឺបាន បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ រាជធានីភ្នំពេញ រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងរាជធានីភ្នំពេញ បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ចំណុះរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំគណបក្សក្នុងស្ថាប័ន ក្រសួងមួយចំនួនទៀតនៅក្នុងថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងរាជធានីភ្នំពេញទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

នៅក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចតេជោ ក៏បានលើកឡើងនូវសមិទ្ធិផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្រប្រជាជនកម្ពុជាបានធ្វើរួមាន ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋដែលបានបង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា ពិសេសគឺពេលគ្រោះទឹកជំនន់បានកើតឡើង ការគ្រប់គ្រងដំណើរការនៃការបោះឆ្នោតបានយ៉ាងល្អនាពេលកន្លងទៅ លើសពីនេះការអនុវត្តការទូតឯករាជ្យផ្អែកដោយច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអង្គការសហប្រជាជាតិលើបញ្ហា រុស្ស៉ី-អ៊ុយក្រែន និងភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីនៅរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។

អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា យកចិត្តទុកដាក់ដោះស្រាយបញ្ហាលក់ដូររបស់ប្រជាជនដែឡកើតមានឡើងនៅតាមផ្សារ បញ្ហាចរាចរណ៍ បញ្ហាទឹក ភ្លើង ។ល។ លើសពីនេះសម្ដចតេជោ បានជម្រុញអោយមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាង កម្មករ ជាមួយរោងចក្រ ឬ បុគ្គលិកក្រុមហ៊ុន ជាមួយ ក្រុមហ៊ុន និងលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដឹកនាំមន្រ្តីរាជការខេត្តកំពង់ចាម អញ្ចើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ត្រូវជាភរិយារបស់ ឯកឧត្ដម តាន់ បញ្ញាវុធ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ

ឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង នៅខណ្ឌទួលគោក រាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង បានអញ្ជើញដឹកនាំប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ត្រូវជាភរិយារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ បញ្ញាវុធ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រគៀត ស្ថិតក្នុងស្រុកពារាំង​ ខេត្ត​ព្រៃវែង

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណប្រជាជានកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ចើញជំនួបជាមួយ នាយឧត្តមសេនីយ៍ MANOJ PANDE មេបញ្ជាការកងទ័ពជើងគោកឥណ្ឌារ នៅប្រទេសឥណ្ឌា

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជំនួបជាមួយ ឯកឧត្តម GIRIDHAR ARAMANE អគ្គលេខាធិការ ក្រសួងការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តម VIKRAM MISRI ទីប្រឹក្សារងសន្តិសុខជាតិ នៃសាធារដ្ឋឥណ្ឌា នៅប្រទេសឥណ្ឌា

លោកជំទាវ ម៉ែន នារី សោភ័គ បានអញ្ចើញអប់រំផ្សព្វផ្សាយ ស្តីពី រួមគ្នា ពង្រឹងសេវា សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ យុវវ័យ និងអាហារូបត្ថម្ភ ដល់កម្មការិនី រោងចក្រ ៥៥នាក់ ជាស្រ្តី មានផ្ទៃពោះ និងស្រ្តីមាន កូនតូច នៅក្នុងខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានដឹកនាំប្រតិភូក្រសួង​ អញ្ចើញចូលរួម គោរពវិញ្ញាណក្ខន្ធ​ លោកជំទាវ ប៊ុន សុថា​ ហៅ ប៊ុន សាមហ៉ឹង​ ភរិយា ឯកឧត្តម តាន់ បញ្ញាវុធ​

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប​ សំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោកស្រី​ Jenny Scharrer នាយកតំបន់អង្គការ KfW ប្រចាំនៅ​កម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកផែនការ ផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ លើកផែនការ ផ្សព្វផ្សាយ ខ្លឹមសារ មហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួប ជាមួយ ឯកឧត្តម RAJNATH SINGH រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

ឯកឧត្តម សាយ សំអាល់ អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលី បើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រះលានជល់ដំរី ក្នុងបរិវេណអង្គរធំ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងសហការី សូមផ្ញើសារលិខិត ចូលរួម រំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត ចំពោះមរណភាព របស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តមបណ្ឌិត SHRI JAGDEEP DHANKAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សូមផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព របស់លោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4002 នាក់
ម្សិលមិញ :
7726 នាក់
សប្តាហ៍នេះ :
27020 នាក់
សរុប :
3895740 នាក់